នី រតនា ទៅ​ចូលរួម​សែន​ឆេង​ម៉េង​ជួបជុំ​គ្រួសារ​ខាង​ភរិយា

Spread the love

ភ្នំពេញ ៖ តារា​ចម្រៀង​វ័យក្មេង និង ជា​ម្ចាស់​ជ័យលាភី​កម្មវិធី​ប្រឡង​ចម្រៀង​លំ​ដាក់​ថ្នាក់​ពិភពលោក​របស់​ទូរទស្សន៍​ហង្ស​មាស​លោក នី រតនា ស្រប​ពេលដែល​ពេលនេះ​ជា​រដូវ​កាល​នៃ​ពិធី​សែន​ឆេង​ម៉េង​ជូ​ន​ជីដូន​ជីតា​តាមរយៈ​អ្នក​ដែល​ជាប់​ខ្សែស្រឡាយ​ចិន​ឬ​ជនជាតិ​ចិន​តែ​ម្តងនោះ ​កាលពី​ម្សិលមិញ​តារា​ប្រុស​រូបនេះ​ក៏បាន​បង្ហាញ​វត្តមាន​ទៅ​ចូលរួម​ពិធី​នេះ​ជាមួយ​ក្រុមគ្រួសារ​ខាង​ប្រពន្ធ​ផងដែរ​។​

ជាការ​កត់សម្គាល់​គឺ​មិន​មែនមាន​តារាចម្រៀង​ហង្ស​មាស​លោក នី រតនា ម្នាក់​នោះទេ​ដែល​បានបង្ហាញ​វត្តមាន​ចូលរួម​ធ្វើ​ពិធី​សែន​ឆេង​ម៉េង​ដើម្បី​សុំ​សេចក្តីសុខ​ចម្រើន​ពី​ព្រលឹង​ដូនតា​ពោលគឺ​មាន​តារា​ប្រុស​-​ស្រី​មួយចំនួនទៀត​ក៏​មិន​ខុសគ្នា​នឹង​តារាចម្រៀង​លោក នី រតនា នោះដែរ​គឺ​ពួកគេ​បានបង្ហាញ​រូប​ជា​បន្តបន្ទាប់​អំឡុង​ពេលដែល​ពិធី​នេះ​ចូលដល់​រដូវ​កាល​។​

លោក នី រតនា បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​ថា ​ដល់​ខែ​ដល់​រដូវ​ហើយ ទោះ​រវល់​យ៉ាង​ក៏​ត្រូវតែ​ឆ្លៀត​មក​ដែរ​ព្រោះ​មួយឆ្នាំ​មានតែ​ម្ដង​ទេ មិន​មក​មិនកើត​ឡើយ !​។​ឥឡូវនេះ​ខ្ញុំបាទ​មក​សែន​ឆេង​ម៉េង​ជូន​កុងម៉ា​ខាង​ភរិយា​រួចរាល់​ហើយ សូម​កុងម៉ា​ជីដូន​ជីតា​ជួយ​តាម​ថែរក្សា​កូនចៅ​អោយ​ជួបតែ​សេចក្ដីសុខ សុខភាព​ល្អ ជាពិសេស​នោះ​សូមអោយ​កូនចៅ​រកស៊ី​មានបាន​គ្រប់ៗ​គ្នា សាធុ សាធុ ៗៗ។

សូមជម្រាប់ថា ​រូបភាព​នៃ​ការ​សែន​ឆេង​ម៉េង​របស់​តារា​ប្រុស នី រតនា ដែល​ត្រូវបាន​បង្ហោះ​ឡើង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នាពេលនេះ ​គឺ​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​មហាជន​អ្នកគាំទ្រ​។ ​ផ្ទុយ​ពី​តារាចម្រៀង​រាមច្បង​លោក ខេមរៈ សិរីមន្ត កាលពី​ថ្មីៗ​នេះ​បាន​រង​ការរិះគន់​មួយចំនួន​ពី​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បន្ទាប់ពី​រូបភាព​ទៅ​សែន​ឆេង​ម៉េង​ត្រូវបាន​ទម្លាយ​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​៕​

Facebook Comments

អត្ថបទទាក់ទង