នុះៗ​ៗ​! យាយ កៅ អៀក ទី​២​ ប្រកាស​សុំ​នាយ​កុយ​ចូល​កំប្លែង​ជាមួយ

Spread the love

ភ្នំពេញ ​៖ ​មាន​ស្ត្រី​ម្នាក់​ បានប្រកាស​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ សុំ​តារា​កំប្លែង​ជើងចាស់​នាយ កុយ ដើម្បី​ចូល​កំប្លែង​ជាមួយ​ ខណៈ​មាន​មហាជន​ជាច្រើន​ បាន​និយាយថា​ នារី​ម្នាក់​នេះ​ ប្រហែល​និយាយ​កៅ អៀក។

ជាក់ស្តែង​មាន​ម្ចាស់​Account Facebook មួយ​បានសរសេរថា 41 41 41​ឲ្យ​ដល់​លោកតា កុយ​ផង ​នាង​ខ្ញុំ​ឈ្មោះ ធុល លី​តា រស់នៅ​ខេត្តព្រៃវែង ស្រុក​ពារាំង ភូមិ​វៃ​វេទ ឃុំ​រាប នាង​ខ្ញុំ​អាយុ​១៨​ឆ្នាំ​ហើយ តែ​ខ្ញុំ​តឿ កៅ អៀក​ចាប់ជាតិ។

តាមរយៈ​​​នេះ​ មាន​មហាជន​ជា​ច្រើន​បាន​ផ្ញើ​សារ​គាំទ្រ​និង​លើកទឹកចិត្ត​ដល់​ប្អូនស្រី​និង​ថែម​ស្នើ​ឲ្យ​នាយ កុយ ជួយ​ដល់​ស្រី​ផង​ ខណៈ​មាន​ខ្លះទៀត​បាន​និយាយថា​ តើ​ពិត​ទេ​ដែល កៅ អៀក ចាប់ជាតិ​ហើយ​ចង់​ចូល​កំប្លែង​?។

នាយ កុយ នៅ​ថ្ងៃទី​២២ ​ខែឧសភា ឆ្នាំ​២០១៨​នេះ ​មិនអាច​ទំនាក់ទំនង​ដើម្បី​សុំ​ការ​បំភ្លឺ​បាន​នៅ​ឡើ​ទេ​​​ខណៈ​មាន​មហាជន​ជាច្រើន​បានលើកឡើង​ថា​ សុំ​ឲ្យ​នាយ កុយ ពិចារណា​ក្នុង​ការ​ទទួលយក​គាត់​ផង៕


Facebook Comments

អត្ថបទទាក់ទង