នេះមិនត្រឹមតែជាមិត្តល្អសម្រាប់សុភាពនារីទេ តែក៏មានអត្ថប្រយោជន៏ច្រើនផ្សេងទៀតដងដែរ

នេះមិនមែនជារឿងដែលគួរតែបិទបាំងទៀតទេ ប្រសិនបើអ្នកនិយាយអំពីរឿងសំឡីអនាម័យនាសម័យសតវត្សទី២១នេះ។ ព្រោះថាមានអត្ថប្រយោជន៏ច្រើនដែលត្រូវចែករំលែកឲ្យអ្នកបានដឹងលើសពីការប្រើប្រាស់សម្រាប់សុភាពនារីតែម្នាក់។

ដោយសារតែសំឡីអនាម័យបានធ្វើឡើងដោយមានកម្រាស់ស្ដើងនិងជក់ទឹកបានយូ ដូចនេះទ់ើបអ្នកអាចប្រើប្រាស់សម្រាប់អត្ថប្រយោជន៏ផ្សេងទៀតមានដូចជា​៖

១. ការពារក្លិនមិនល្អ៖ អ្នកអាចប្រើ pads ឫសំលីអនាម័យ នៅក្នុងថតតុរបស់​ដើម្បីបំបាត់ខ្លិនមិនល្អចេញ ដោយអ្នកបាញ់ទឹកអប់ដែលអ្នកចូលចិត្តឬដាក់ដបទឹកក្រូចដែលអ្នកពេញចិត្តនៅលើបន្ទះឬក្រណាត់ ហើយដាក់ចូលក្នុងថតខោអាវរបស់អ្នក។

២. សំអាតអេក្រង់ទូរស័ព្ទ៖ ការលាបឡេស្បែកការពារកម្តៅថ្ងៃនិងការតុបតែងមុខរបស់អ្នក ឫជាតិប្រេងដែលចេញពីស្បែករបស់អ្នកអាចជានៅលើអេក្រង់ទូរស័ព្ទពេលដែលអ្នកបានប្រើប្រាស់ ដូចនេះ pads និងសំឡី ដែលមានសភាពទន់អាចសំអាតបានយ៉ាងល្អនិងគ្មានស្នាមឆ្កូតលើអេក្រង់នោះទេ

៣. ការពារពងបែកកែងជើងនៅពេលពាក់ស្បែកជើងកែង

៤. អាចធ្វើជាបន្ទះទ្រាប់ស្បែកជើងប៉ាតតានិងអាចជួយស្រូបញើសជើងបាន

៥. មានតួនាទីជាទ្រនាប់កល់ជាមួយនិងអាវក្នុងរបស់ស្រ្តី

៦. សម្រាប់អ្នកបែកញើសក្លៀកមិនអាចទប់ស្កត់បានអាចសាកល្បងវិធីសាស្រ្តនេះ

អត្ថបទទាក់ទង