នេះ​ជា​ឱកាសល្អ​សម្រាប់​យុវវ័យ​ ខណៈ សួន ពិសិដ្ឋ ពួតដៃ​គ្នា​ជាមួយ ហេង ឡុង បង្កើត​ផលិតកម្ម​ផ្តល់ឱកាស​ឲ្យ​អ្នកមាន​សមត្ថភាព

Spread the love

ភ្នំពេញ ​៖​ នេះ​គឺជា​ដំណឹង​ល្អ​សម្រាប់​យុវវ័យ​ដែលមាន​សមត្ថភាព​ច្រៀង​ក្នុងការ​បង្ហាញ​សមត្ថភាព​និង​ទាញ​យក​ឱកាស​ក្លាយ​ជា​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ថ្មី​ ដែល​ត្រូវបាន​លោក សួន ពិសិដ្ឋ និង​លោក ហេង ឡុង ​​សហការគ្នា​ដើម្បី​បង្កើតឡើង​ប្រជែង​ទីផ្សារ​ចម្រៀង​នាពេល​បច្ចុប្បន្ន។

បើតាម​ការប្រកាស​រប​ស់លោក សួន ពិសិដ្ឋ បាន​រៀបរាប់ថា ​ខ្ញុំបាទ​សូម​ប្រកាស​ជា​ផ្លូវ​ការ​​ ខ្ញុំ​ត្រូវការ​ជ្រើសរើស​យុវជន យុវនារី ដែលមាន​ទឹកដម​សំឡេង​ពី​ធម្មជាតិ​ពីរោះ​ និង​មាន​សមត្ថភាព​ក្នុង​ការ​ច្រៀង​ពិត​ប្រាកដ មាន​ចរិយា​ល្អ ក្រមសីលធម៌​ខ្ពស់ ដើម្បី​ចូលរួម​ជា​តារា​ចម្រៀង​ថ្មី​នៅ​ក្នុង​ផលិតកម្ម​ថ្មី​របស់ខ្ញុំ​ទាំងពីរ​គឺ​លោក ហេង ឡុង Heng Loong និង ខ្ញុំបាទ។

លោក សួន ពិសិដ្ឋ ដែលជា​ត្រូវបាន​ទស្សនិកជន​ស្គាល់​គ្រប់គ្នា​បាន​បន្តថា​ នេះ​គឺធ្វើឡើង​ក្នុង​ឆន្ទៈ​និង​ចក្ខុវិស័យ​ចូលរួមចំណែក​លើកស្ទួយ​និង​អភិវឌ្ឍ វិស័យ​សិល្បៈ​វប្បធម៌ តន្ត្រី ចម្រៀង​និង​ភាពយន្ដ​ខ្មែរ​ក្នុង​ភារកិច្ច​ចូលរួម​ជ្រោមជ្រែង​សហគមន៍​សិល្បករ​ខ្មែរ និង​កិច្ចការ​មនុស្សធម៌​សម្រាប់​សង្គមជាតិ​។​

បន្ថែម​ពីលើ​នេះដែរ​លោក សួន ពិសិដ្ឋ បានបញ្ជាក់​ទៀត​ថា ​សម្រាប់​អ្នក​ដែលមាន​សមត្ថភាព​ពិតប្រាកដ សូម​ផ្ញើ​សំឡេង​ថត​ចម្រៀង​របស់ខ្លួន​ជា Video clip ឬ គ្រាន់តែ​សំឡេង​ច្រៀង​សុទ្ធ​ក៏បាន​រួមនឹង​រូបថត​២​សន្លឹក (​មួយបែប​តុបតែង មួយទៀត​បែប​ធម្មជាតិ​)​និង​លេខ​ទូរ​ស័ព្ទ​ទំនាក់ទំនង​ផ្ទាល់ខ្លួន​មក​ក្នុង Inbox messenger របស់​ខ្ញុំបាទ​ទាំងពីរ​ដោយផ្ទាល់​បាន​។ (Note: Only the BEST and UNIQUE is required) សូម​អរគុណ​៕​

 

Facebook Comments

អត្ថបទទាក់ទង