កូរ៉េខាងជើង​ព្រមាន​ហើយ​បើ​អាមេរិក​និង​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​រួមគ្នា​

Spread the love

ក្រសួងការបរទេស​កូរ៉េខាងជើង​បាន​ព្រមាន​នៅ​ថ្ងៃ​អង្គា​រថា ទីក្រុង​ព្យុងយ៉ាង​អាច​បញ្ចប់​ការចរចា​ថ្នាក់​ការងារ​ដែល​បានកំណត់​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​ប្រសិនបើ​ការធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​បានកើត​ឡើង​មែន​នោះ។
នៅក្នុង​សេចក្តីថ្លែងការណ៍​ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​កូរ៉េ (KCNA) បាន​ឲ្យ​ដឹងថា អ្នកនាំពាក្យ​ក្រសួងការបរទេស​មួយ​រូប​បាន​រិះគន់​សមយុទ្ធ Dong Maeng 19-2 ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ខែក្រោយ។


KCNA បាន​ដកស្រង់​សម្តី​អ្នកនាំពាក្យ​ដែល​បាន​និយាយថា “​នៅពេល​កិច្ចចរចា​ថ្នាក់​ការងារ​រវាង​កូរ៉េខាងជើង​និង​សហរដ្ឋអាមេរិក​ត្រូវបាន​គ្រោងទុក​នោះ សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​ធ្វើ​សមយុទ្ធ​យោធា​រួម DongMan 19-2 ជាមួយ​កូរ៉េខាងត្បូង​ដោយ​រំលោភ​លើ​ការប្តេជ្ញាចិត្ត”។
លោក​បាន​បន្ថែមថា “​រឿងនេះ​បាន​រំលោភ​យ៉ាងច្បាស់​លើ​ស្មារតី​ជា​មូលដ្ឋាន​នៃ​សេចក្តីថ្លែងការណ៍​រួម​របស់​កូរ៉េខាងជើង​និង​សហរដ្ឋអាមេរិក​ហើយ​វា​ជា​សម្ពាធ​ជាក់ស្តែង​ចំពោះ​យើង​ហើយ​ប្រសិនបើ​ពួកគេ​ក្លាយជា​ការពិត​មែន​នោះ វា​នឹង​ប៉ះពាល់​ដល់​ការចរចា​ថ្នាក់​ការងារ​រវាង​កូរ៉េខាងជើង​និង​សហរដ្ឋអាមេរិក”។
យោងតាម​កិច្ចព្រមព្រៀង​បាន​បញ្ជាក់ថា ក្រុង​ព្យុងយ៉ាង​បាន​សន្យាថា​នឹង​បញ្ឈប់​ការធ្វើ​តេស្ត​មី​ស៊ី​ល​និង​នុយក្លេអ៊ែរ​ខណៈដែល​ទីក្រុង​វ៉ាស៊ីនតោន​បាន​យល់ព្រម​បញ្ចប់​សមយុទ្ធ​យោធា​រួម​រវាង​អាមេរិក​និង​កូរ៉េខាងត្បូង​នៅលើ​ឧបទ្វីប​កូរ៉េ៕

Facebook Comments

អត្ថបទទាក់ទង