នៅចាំ​ទេ​មហាចោរ​ល្បី​កក្រើក​ក្រុងភ្នំពេញ​កាលពី​១៩​ឆ្នាំមុន!​ ពេលនេះ​ត្រូវបាន​ផលិតកម្ម​ក្នុងស្រុក​មួយ​ផលិត​ចេញ​ជា​សាច់រឿង (មានវីដេអូ)​

Spread the love

ភ្នំពេញ​៖​ មហាជន​មួយចំនួនធំ​ប្រហែលជា​នៅចាំ​ច្បាស់​គ្រាន់តែ​រំលឹក​ដល់​មហាចោរ​ដ៏​ល្បី ​និង​កក្រើក​ក្រុងភ្នំពេញ​ ដែល​បានចេញ​ជំរិត​និង​ប្លន់​រាល់​បុគ្គល​ល្បីៗ​ឈ្មោះ​និង​សម្បូរ​ប្រាក់​បង្ក​ការភ័យខ្លាច​កាលពី​អំឡុង​ ១៩ ឆ្នាំមុន​។​ មិនតែប៉ុណ្ណោះ​ក៏មាន​ការ​និយាយថា​មេចោរ​រូបនេះ​មាន​វត្ថុ​សំខាន់​ម្យ៉ាង​នៅក្នុង​ខ្លួន​ទៀតផង​គឺ​កូនក្រក​…​។

ទន្ទឹមគ្នា​ដែល​ដំណឹង​នេះ​ត្រូវបាន​កប់​ចោល​អស់​រយៈពេល​ប្រា​មាណ​ជាង​ ១០ ​ឆ្នាំ​កន្លងមកនេះ​ ក្រោយពេល​មហាចោរ​រូបនោះ​ត្រូវបាន​សមត្ថកិច្ច​ប​ង្រា​ប​ដោយ​ការបាញ់សម្លាប់​ ពេលនេះ​ក៏​ស្រាប់​តែមាន​ផលិតកម្ម​ក្នុងស្រុក​មួយ​បានរ​លើក​បើក​កាយ​តាមរយៈ​ការនិពន្ធ​ចេញ​ជា​សាច់រឿង​ដែល​ពាក់ព័ន្ធ​នឹង​កូនក្រក​ដែល​ល្បី​ថា​មាន​វេទមន្ត​អាចជួយ​មេចោ​រឈ្មោះ អា​រ៉ា​ស្មាច់ ពី​ការ​ប្រមាញ់​របស់​សមត្ថកិច្ច​ជាច្រើន​សារ​។

​យ៉ាងណាមិញ​រំពេ​ញ​នេះដែរ​តារា​កំប្លែង​នាយ ពែ​កមី ក៏បាន​បង្ហោះ​វីដេអូ​ខ្លី​ជុំវិញ​សាច់រឿង​ខ្លី​ភ្ជាប់​ជាមួយ​ប្រវត្តិ​របស់​មហាចោរ អា​រ៉ា​ស្មាច់ បែបនេះ​ថា កំពូល​ចោ​ចាប់ជំរិត​ដ៏​សាហាវ អា​រ៉ា​ស្មាច់​ មានស្រុក​កំណើត​នៅ​ភូមិ​រមាំង​ថ្កោល ឃុំ​ឬ​ស្សី​ជង្រុក ស្រុក​ស្វាយទៀប ខេត្ត​ស្វ​យ​រៀង អា​រ៉ា​ស្មាច់ ​ត្រូវបាន​សមត្ថកិច្ច​បាញ់សម្លាប់នៅ​ថ្ងៃទី​១១​ ខែសីហា​ ឆ្នាំ​២០០០ ​នៅ​ស្ទឹងមានជ័យ​។

​សូម​ប្រិយមិត្ត​របស់​គេហទំព័រ ​Kh Stars​ ទស្សនា​វីដេអូ​ខ្លី​នៃ​ឈុត​សាច់រឿង​កូនក្រក​ដែល​ភ្ជាប់​ជាមួយ​ប្រវត្តិ​របស់​មហាចោរ អា​រ៉ា​ស្មាច់ ខាងក្រោម​នេះ​ទាំងអស់គ្នា​៖​

 

Facebook Comments

អត្ថបទទាក់ទង