ន័យ​បំផុស​របស់ ដេ​ន​នី ក្វាន់ អាចធ្វើ​ឲ្យ​បុគ្គល​មួយចំនួន​យល់​អំពី​ការ​សាង​អំពើ​​ល្អ​ដល់​អ្នក​ក្រខ្សត់

Spread the love

ភ្នំពេញ​ ៖ ​នេះ​ជា​រឿង​មួយ​ដ៏​ល្អ​សម្រាប់​សង្គម​និង​ក៏​ជា​គំរូ​ផងដែរ​ចំពោះ​បុគ្គល​មួយចំនួន​ ដែល​មិនសូវ​ចាប់អារម្មណ៍​លើ​ការងារ​មនុស្សធម៌​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត ចាស់ជរា​និង​កុមារកំព្រា​នៅតាម​សហគមន៍​មួយចំនួន​ ខណៈដែល​តារា​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ តែងតែ​លេច​វត្តមាន​ជា​បន្តបន្ទាប់​លើ​សកម្មភាព​មួយ​នេះ។

តារា​ស្រី​និយម​ការ​ស្លៀកពាក់​សិច​ស៊ី​បញ្ចេញ​សាច់​ខ្ចី កញ្ញា ដេ​ន​នី ក្វាន់ កន្លងមក​ត្រូវបាន​អ្នកគាំទ្រ​កត់សម្គាល់​ឃើញថា​ នាង​មិន​ត្រឹមតែ​ជាតា​រា​ស្រី​ដែលមាន​ប្រជាប្រិយភាព​និង​រូ​ប​សម្រស់​ស្រស់ស្អាត​នោះទេ​គឺ ដេ​ន​នី ក្វាន់ ថែមទាំង​មានចិត្ត​ល្អ​ចេះ​ចែករំលែក​ក្តី​ស្រលាញ់​តាមរយៈ​ការ​បរិច្ចាគ​អំណោយ​ដើម្បី​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ទៀតផង។ សកម្មភាព​នេះ​ត្រូវបាន​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​បង្ហាញ​ការគាំទ្រ​និង​លើកសរសើរ​គ្រប់គ្នា។

ជាក់ស្តែង​កាលពី​ថ្ងៃទី​១៤ ខែមីនា​ឆ្នាំ​២០១៩​ម្សិលមិញ​តារា​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ បានបង្ហាញ​សកម្មភាព​ចុះទៅ​ចែក​អំណោយ​មួយចំនួន​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន​៤​គ្រួសារ​ស្ថិតនៅ​ទី​តំបន់​ដាច់​ស្រ​យា​ល​នៃ​ខត្ត​កំពង់ស្ពឺ​។ ​ក្នុងនោះដែរ​កញ្ញា ដេ​ន​នី ក្វាន់ ក៏បាន​បញ្ចេញ​ទស្សនៈ​បង្កប់​អត្ថន័យ​បំផុស​ផងដែរ។

កញ្ញា ដេ​ន​នី ក្វាន់ បាន​បញ្ជាក់ថា ​ថ្ងៃនេះ​នាង​ខ្ញុំ​បាន​យក​អំណោយ​មួយចំនួន​តូច​ជូន​លោកយាយ​និង​អ្នក​មីង​ចំនួន​៤​គ្រួសារ​រស់នៅ​ភូមិ​ដុំ​ខ្វិត ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ។ នាង​ខ្ញុំ​ពិតជា​រីករាយ​និង​ជ្រះថ្លា​ក្នុង​ចិត្ត​ខ្លាំងណាស់​…​ចង់​ប្រាប់ថា​ជីវិត​មនុស្ស​យើង​ខ្លី​ណាស់​កុំ​យក​ជីវិត​ដ៏​ខ្លី​មួយ​នេះ​ទៅ​គិត​ទៅធ្វើ​រឿង​អត់​បានការ​ដូចជា​ការ​ច្រណែន ការខឹង​ក្រោធ ការឈ្នានីស ការ​បៀតបៀន​គ្នា​អ្វី គួរតែ​ខំប្រឹង​សាង​ល្អ មាន​មេត្តាចិត្ត ចេះ​ជួយ​គ្នា​ទៅវិញទៅមក ទើប​ជីវិត​មានន័យ។

ជាមួយគ្នានេះ​ក៏មាន​អ្នកគាំទ្រ​បញ្ចេញមតិ​ថា ឃើញ​មានតែ​បង​ទេ​ដែល​រវល់​រឿង​ចាស់ជរា អ្នកផ្សេង​មិនសូវ​ដែល​ឃើញ​សោះ អំពើ​ល្អ​នឹងធ្វើ​អោយ​បង​ជួបតែ​រឿង​ល្អៗ​និង​មនុស្ស​ល្អ​ក្នុង​ជីវិត​!​។​បង​ឃើញ​ប្អូន​ស្អាត​ហើយ​ចិ​ត្ដ​ល្អ​ទៀត​( រូប​ស្អាត​ចិ​ត្ដ​ល្អ​)​សុខភាព​ល្អ​ណា​ប្អូន​ស្រឡាញ់​ប្អូន​ជានិច្ច៕

Facebook Comments

អត្ថបទទាក់ទង