បង្ក្រាប​ក្លឹប​លុ​ច្ស​សារី​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជាង​៤០០​នាក់​ និង​ដកហូត​ថ្នាំញៀន​ជាច្រើន​

​ភ្នំពេញ​ ៖​ កម្លាំង​នគរបាល​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ឯក ស ថេត អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ​ បាន​បើក​ប្រតិបត្តិការ​ក្តៅ​ចុះបង្ក្រាប​ជាក់ស្ដែង​នូវ​ក្លឹប​កម្សាន្ត​ល្បីឈ្មោះ​មួយកន្លែង​មាន​យីហោ​លុ​ច្ស​សារី​(Luxurious)​ដែល​ទីតាំង​ក្លឹម​នេះ​ប្រមូលផ្តុំ​និង​ពពាក់​ពូន​ទៅដោយ​យុវវ័យ​និង​ការបង្កើត​ឲ្យ​មាន​ករណី​ប្រើប្រាស់​គ្រឿងញៀន​ឡើង​ពេញបន្ទុក​តែម្តង​។​
​ចំពោះ​ប្រតិបត្តិ​ចុះ​​បង្ក្រាប​ទីតាំង​ក្លឹប​លុ​ច្ស​សរី​(Luxurious)​ទាំង​កណ្តាល​អធ្រា​ត្រ​នាពេលនេះ​គឺ​ស្ថិតនៅ​ផ្ទះ​លេខ​៤៦​ផ្លូវ​២១៤​ភូមិ​៥​សង្កាត់​បឹងរាំង​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​ ដោយ​ឃាត់ខ្លួន​ក្រុម​អ្នក​ញៀន​ក្លឹប​ និង​គ្រឿងញៀន​នោះ ​សរុប​ទាំង​ជនជាតិ​ចិន​, វៀតណាម ,​ខ្មែរ​ប្រុស​-​ស្រី​មាន​រហូត​ចំនួន​ជាង​៤០០​នាក់​ហើយ​ដកហូត​ថ្នាំញៀន​ជាច្រើន​ផងដែរ​។​

បើតាម​ប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ បន្ទាប់ពី​កម្លាំង​ជំនាញ​របស់​ស្នងការ​រាជធានី​ភ្នំពេញ​បាន​ចុះ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត​ដឹង​យ៉ាងច្បាស់​ថា​នៅ​ទីតាំង​ក្លឹប​យីហោ​លុ​ច្ស​សារី​នេះ​កំពុង​ធ្វើ​អាជីវកម្ម​លួចលាក់​ឲ្យ​មាននូវ​ការប្រើប្រាស់រ​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​យ៉ាង​ពេញ​បន្ទុក​នោះ ​ទើប​កម្លាំង​នគរបាល​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ​បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ទាំង​កណ្តាល​អធ្រា​ត្រ​ចុះ​ឆែកឆេរ​ក្លឹប​កម្សាន្ត លុ​ច្ស​សារី រកឃើញ​ថ្នាំញៀន​មួយចំនួន​និង​ឃាត់ខ្លួន​អ្នក​ចូល​លេង​កម្សាន្ត​ក្នុង​ក្លឹប​ជាង​៤០០​នាក់​បញ្ជូនទៅ​ស្នងការ​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

​ប្រភព​ព័ត៌មាន​ដែល​រាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់​នៅក្បែរនោះ​បាន​និយាយថា​ ក្រោយពេល​ក្លឹប​មួយ​នេះ​បើក​ដំណើរការ​រយៈពេល​ជិត​១​ឆ្នាំ​មកនេះ​ គេ​សង្កេតឃើញថា​នៅក្នុង​ក្លឹប​លុ​ច្ស​សរី​ពោរពេញ​ទៅដោយ​ការប្រើប្រាស់​គ្រឿងញៀន​យ៉ាង​ពេញបន្ទុក​តែម្ដង​។ ​ជាពិសេស​ក្រុម​ក្មេងស្ទាវ​ប្រុស​-​ស្រី​និង​ភាគច្រើន​ជនជាតិ​ចិន​,​វៀតណាម​ដែល​នាំគ្នា​ចូលទៅ​កម្សាន្ត​នៅក្នុង​ក្លឹប​ពេលចេញ​វិញ​ហាក់​មាន​ភាពខុសប្រក្រតី​វង្វេងវង្វាន់​និង​ស្រែក​ឡូឡា​ធ្វើ​ឲ្យ​ប៉ះពាល់​សន្តិសុខ និង សណ្ដាប់ធ្នាប់​សង្គម​ជាដើម។ មិនតែប៉ុណ្ណោះ​នៅ​ទីតាំង​ក្លឹប​នោះ​មិន​ត្រឹមតែ​ជា​ជម្រក​សម្រាប់​ការប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​នោះទេ​ ពោលគឺ​មាន​ទាំង​ការ​បាញ់បោះ​ជា​ញឹកញាប់​ទៀតផង​។

សូម​រម្លឹកថា​ កាលពី​វេលា​ម៉ោង​០២​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៨​ខែឧសភា​ឆ្នាំ​២០១៩​កន្លងមកនេះ​នៅ​ក្លឹប​យីហោ​លុ​ច្ស​សារី​ខាងលើនេះ​កើតមាន​ហេតុការណ៍​ផ្ទុះអាវុធ​បាន​ដែល​បង្កដោយ​ជនសង្ស័យ​ត្រូវជា​កូនប្រុស​របស់លោក​ស្រី ញ៉ែម មរកត ជា​អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​ឈ្មោះ វីន សុក្រ​បញ្ញា​អាយុ​២៧​ឆ្នាំ​ព្រោះតែ​ខឹង​នារី​រងគ្រោះ​ដែលជា​សង្សារ​របស់ខ្លួន​ទៅ​អង្គុយ​ជាមួយ​អ្នកផ្សេង​នោះ​ធ្វើ​ឲ្យ​ជនសង្ស័យ​ខឹង​ក៏​យក​កាំភ្លើង​បាញ់​ចំនួន​២​គ្រាប់​បណ្ដាល​ឲ្យ​នាង​ត្រូវរបួស​ធ្លាយ​ភ្លៅ​ម្ខាង​តែម្ដង​៕​

អត្ថបទទាក់ទង