បញ្ហាសុខភាពទាំង៤យ៉ាងនេះ គឺអាចជាដើមហេតុដែលបណ្ដាលឲ្យអ្នកគេងអត់លក់បាន

Spread the love

មនុស្សគ្រប់គ្នាគឺត្រូវការការសម្រាកនិងការគេង ព្រោះនេះគឺជាធម្មជាតិដែលបានកំណត់មក ហើយទម្លាប់នៃការគេងមិនល្អអាចបង្កគ្រោះថ្នាក់ដល់សុខភាពរាងកាយនិងផ្លូវចិត្តរបស់អ្នក។ នៅពេលដែលអ្នកគេងមិនលក់ម្ដងហើយ ម្ដងទៀត ហើយក៏បន្តទៅជាទម្លាប់។

ជាធម្មតាអ្នកត្រូវចំណាយពេល7ទៅ8ម៉ោងក្នុងមួយថ្ងៃសម្រាប់ការគេង ដើម្បីទទួលបាននូវសុខភាពល្អ ប៉ុន្តែសម្រាប់បុគ្គលមួយចំនួនត្រូវបានកត្តាជាច្រើនជំរុញឲ្យពួកគេគេងមិនបានគ្រប់គ្រាន់។ក្នុងនោះក៏មានបញ្ហាសុខភាពជាក់លាក់មួយចំនួនដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់របៀបដែលអ្នកគេងពេលយប់ដែរ ទាំងនោះមានដូចជា៖

១. ជំងឺហឺត៖ នៅពេលដែលអ្នកមានជំងឺហឺតថ្នាំប្រឆាំងនឹងអ៊ីស្តាមីនដែលអ្នកប្រើដើម្បីប្រឆាំងនឹងប្រតិកម្មនៃប្រព័ន្ធភាពស៊ាំរបស់អ្នកអាចធ្វើអោយអ្នកងងុយគេង។នោះបើគ្មានសារជាតិថ្នាំទេ អ្នកអាចនិងប្រឈមនិងការពិបាកគេង។

២. សម្ពាធឈាមខ្ពស់៖ នៅពេលអ្នកមានជំងឺលើសឈាមអ្នកនឹងប្រឈមមុខនិងជំងឺបេះដូងឬជំងឺដាច់សរសៃឈាមខួរក្បាល។ ទោះបីជាយ៉ាងណាក៏ដោយថ្នាំមួយចំនួនដែលត្រូវបានប្រើដើម្បីកែតម្រូវសម្ពាធឈាមរបស់មនុស្សអាចមានផលប៉ះពាល់ដែលរួមមានការគេងមិនលក់ផងដែរ។

៣. ការឈឺចាប់រ៉ាំរ៉ៃ៖ សម្រាប់អ្នកដែលមានជំងឺរ៉ាំរ៉ៃក្នុងខ្លួន ក៏អាចធ្វើឲ្យពួកគេគេងមិនស្កប់បានដែរ។ ហើយកត្តាមួយទៀតគឺកើតឡើងសម្រាប់អ្នកដែលទទួលទានសារធាតុញៀន។

៤. បញ្ហាបាក់ទឹកចិត្ត៖ ជំងឺធ្លាក់ទឹកចិត្តគឺជាបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរដែលពិតជាត្រូវចាប់ផ្តើមទទួលបានការចាប់អារម្មណ៍កាន់តែច្រើនឡើងៗ និងការយកចិត្តទុកដាក់ជាសាធារណៈ។ ប៉ុន្តែអ្វីដែលមនុស្សជាច្រើននៅតែមិនដឹងនោះគឺថារោគសញ្ញាធំបំផុតនៃជំងឺធ្លាក់ទឹកចិត្តគឺការគេងមិនលក់។ ប្រភេទនៃការគេងមិនទៀងទាត់មិនគ្រប់គ្រាន់អាចត្រូវបានកំណត់ជាការធ្លាក់ទឹកចិត្ត។ ហើយនោះគ្រាន់តែជារោគសញ្ញាមួយក្នុងចំណោមអ្នកមានជំងឺធ្លាក់ទឹកចិត្តតែប៉ុណ្ណោះ។

Facebook Comments

អត្ថបទទាក់ទង