បាត់​មុខ​ពី​សិល្បៈ​មួយរយៈ អេ​មមី ស្រាប់តែ​ចូល​រោងការ​ជាមួយ​អាណិកជន​ខ្មែរ​នៅ​អូស្ត្រាលី​

Spread the love

​ភ្នំពេញ​ ៖​ អ្នកនាង អេ​មមី ដែល​ត្រូវបាន​ទស្សនិកជន​ស្គាល់​ថា​ជា​អតីត​តារា​ចម្រៀង​ស្រី​របស់​ផលិតកម្ម​អ៊ឹម​(M)​ ក្រោយពេល​បាត់​មុខ​មួយរយៈ​ពេល​ពី​អាជីព​សិល្បៈ​នោះ ​ពេលនេះ ក៏​ស្រាប់តែ​ធ្លាយ​ដំណឹង​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី​ដែល​ជា​អាណិកជន​ខ្មែរ​រស់នៅ​អូស្ត្រាលី​យ៉ាង​ភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍​ដល់​មហាជន​។

តារា​ស្រី​មាន​ដើមកំណើត​មកពី​ទឹកដី​ខេត្តកំពង់ចាម​អ្នកនាង អេ​មមី បាន​ប្រាប់​ឲ្យ​ដឹងថា ​ខ្ញុំ​នឹង​ស្វាមី​គឺ​បាន​ស្គាល់គ្នា​អំឡុងពេល​ចេញទៅ​ចម្រៀង​និង​សម្តែង​នៅលើ​ទឹកដី​នៃ​ប្រទេស​អូស្ត្រាលី​កាលពី​ប៉ុន្មាន​ឆ្នាំ​មុននេះ​។ ចាប់តាំងពី​ពេលនោះ​មក​ពួកយើង​ក៏បាន​ស្គាល់​និង​មានចិត្ត​ស្រលាញ់គ្នា​បន្តិច​ម្តងៗ​រហូត​ស្វែង​យល់ចិត្ត​គ្នា​កាន់តែច្បាស់​ទើប​សម្រេច​ជ្រើស​រើ​យ​យក​ពេលវេលា​រៀបចំ​អាពាហ៍ពិពាហ៍​នេះ​តែម្តង​។​

តារាចម្រៀង​ស្រី​ដែលមាន​ឈ្មោះ​ដើម ជិន លី​នី ហៅ អេ​មមី បាន​និយាយ​បន្តទៀតថា ​រវាង​នាង​និង​ស្វាមី​បាន​ស្រលាញ់​និង​ស្វែង​មើលចិត្ត​គ្នា​មាន​រយៈពេល​ប្រមាណ​៣​ឬ​៤​ឆ្នាំ​មកហើយ ​ទម្រាំ​ឈានដល់​ការសម្រេចចិត្ត​រៀប​អាពាហ៍ពិពាហ៍​កាលពី​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​២០១៩​កន្លងមកនេះ​។​ចំណែកឯ​ពិធីជប់លៀង​អាពាហ៍ពិពាហ៍​របស់​នាង​ត្រូវបាន​ធ្វើឡើង​នៅ​ស្រុកកំណើត​ម្តុំ​ភ្នំ​ប្រុស​-​ភ្នំ​ស្រី ខេត្តកំពង់ចាម​។​

អ្នកនាង អេ​មមី បន្ថែមថា ​យើងខ្ញុំ​ទាំងពីរ​នាក់​សូម​គោរព​នឹង​ថ្លែង​អំណរ​អរគុណ​ដល់​ភ្ញៀវកិត្តិយស​ទាំងអស់ ជាពិសេស បងប្អូន​របស់​នាង​ខ្ញុំ​ផ្ទាល់ ទាំង​សាច់ថ្លៃ និង​បង្កើត ព្រមទាំង​មិត្តភក្តិ​របស់​នាង​ខ្ញុំ នៅ​ភ្នំពេញ សៀមរាប និង រត​ន​គិរី ចំការលើ ដែល​ចំណាយពេល​ដ៏​មាន​តម្លៃ និង​ផ្ដល់​ជា​កិត្តិយស​ដល់​រូបនាង​ខ្ញុំ មក​ចូលរួម​កម្មវិធី​សិរី​សួស្ដី​របស់​នាង​ខ្ញុំ​ផងដែរ។ នាង​ខ្ញុំ​ក៏​សូម​គោរព​ជូនពរ​ដល់​ភ្ញៀវកិត្តិយស​ទាំងអស់ សូមអោយ​ជួបតែ សំណាងល្អ សុខភាព​ល្អ នឹង​រក​ទទួលទាន​មានបាន គ្រប់​ក្រុមគ្រួសារ​ផងដែរ​ហើយ​រាល់​ការខ្វះខាត​ឬ ខុស​ទាស់​ត្រង់ចំណុច​ណាមួយ​ក៏​សូម​អភ័យទោស​ដល់​ភ្ញៀវ​ទាំងអស់​ផងដែរ​៕​

Facebook Comments

អត្ថបទទាក់ទង