បុរស​ល្មោភកាម​ម្នាក់​ ត្រូវ​សមត្ថកិច្ច​វៃ​ខ្នោះ ​ករណី​រំលោភ​ក្មេង​ស្រី​៨​ឆ្នាំ

Spread the love

រតនគិរី​ ៖​ ជនសង្ស័យ​តណ្ហា​ក្រាស់​ល្មោភកាម​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ​ក្រោយ​ពេល​រំលោភ​ក្មេង​ស្រី​អាយុ​០៨​ឆ្នាំ​ម្នាក់។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ ​ធ្វើឡើង​នា​រសៀល​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុងភូមិ​មួយ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្ត​រតនគិរី។

ជន​សង្ស័យ​មាន​ឈ្មោះ​សំ សុ​ភី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​\​ឃុំ​កើតហេតុ​ខាង​លើ។ចំណែក​ក្មេង​ស្រី​រងគ្រោះ​មានឈ្មោះ ក​.​ច​.​ត អាយុ​៨​ឆ្នាំ។

បើ​តាម​សម្តី​រៀបរាប់​របស់​ក្មេង​រងគ្រោះ​បាន​និយាយ​ថា ​ខ្លួន​ត្រូវ​បាន​ជនសង្ស័យ​រូប​នោះ​រំលោភ​​​រយៈពេល​៣​ខែ​មកហើយ។ ក្នុង​សកម្មភាព​រំលោភ​ជា​បន្តបន្ទាប់​នោះ ​គឺ​ជនសង្ស័យ​រំលោភ​នាង​បាន​សម្រេច​ចំនួន​៤​ដង គ្រាន់តែ​កាលនោះ​នាង​មិន​ហ៊ាន​និយាយ​ប្រាប់​ឪពុក​ម្តាយ​ឡើយ។

ប្រភព​បាន​បញ្ជាក់​ថា លុះ​មកដល់​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៨ ​នាង​ក៏បាន​យក​រឿង​នេះ​ ប្រាប់​ដល់​ឪពុក​-​ម្ដាយ​រហូត​ឈាន​ដល់​ការ​រាយការណ៍​ប្តឹង​ទៅ​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន​ពាក់ព័ន្ធ​ករណី​នៃ​ការ​ចាប់​រំលោភ។ ភ្លាមៗ​នោះ​ កម្លាំង​នគរបាល​ប៉ុស្តិ៍ ​ក៏បាន​ចុះទៅ​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​កូន​មុំ ដើម្បី​សួរនាំ។

ក្រោយ​ឃាត់ខ្លួន​ ​​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ធ្វើការ​សួរនាំ​ និង​កំណត់ហេតុ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕

Facebook Comments

អត្ថបទទាក់ទង