បើសិនជា​ចាស់​ទៅ ​អ្នក​អាច​ស្រលាញ់​គ្នា​ដូច​លោកតា​លោកយាយ​១​គូ​នេះ​ ពិតជា​មានន័យ​ខ្លាំង​ណាស់

Spread the love

ភ្នំពេញ ៖​ កំពុងមាន​ការចាប់អារម្មណ៍​ចែករំលែក​នូវ​រូបភាព​ និង​វីដេអូ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ផ្អែមល្ហែម​រវាង​លោកតា​លោកយាយ​មួយ​គូ​ ​ដែល​បាន​ដឹក​ដៃ​គ្នា​ទៅ​កម្សាន្ត​នៅលើ​ផ្ទៃសមុទ្រ​ក្រុង​កំពង់សោម​ធ្វើ​ឲ្យ​មហាជន​ជាច្រើនលើក​សរសើរ​ចំពោះ​ភាព​ផ្អែមល្ហែម​របស់​លោកតា​លោកយាយ​២​នាក់​នេះ។

តាមរយៈ​រូបភាព ​និង​វីដេអូ​គេ​សង្កេតឃើញ​លោកតា​លោកយាយ​១​គូ​នេះ​ បាននាំគ្នា​ទៅ​កម្សាន្ត​ទឹកសមុទ្រ​ប្រលែង​គ្នា​ប្រៀប​ដូច​គូស្នេហ៍​វ័យក្មេង​ឬ​ថ្មីថ្មោង​អញ្ចឹង​ដែរ​។​ ខណៈ​មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាំគ្នា​ច្រណែន​ចំពោះ​ភាព​ផ្អែមល្ហែម​នេះ​ ដោយ​ក្នុងនោះ​ក៏មាន​ការលើកឡើង​ថា បើ​សិន​ជា​គូស្នេហ៍​វ័យក្មេង​អាច​ស្រលាញ់​រស់នៅ​ជាមួយ​រហូតដល់​ចាស់​បែបនេះហើយ​ នៅតែ​ស្រលាញ់គ្នា​អញ្ចឹង​ពិត​ល្អ​ខ្លាំងណាស់​។​

ប្រភពពី​ម្ចាស់​Account Facebook ឈ្មោះ Toeng បាន​សរសេរ​បញ្ជាក់​ជាមួយ​រូបភាព​នេះ​ថា​ ស្វី​ត​ណាស់ គូ​ល្អ​កម្រ​រក​បាន នៅ​ជាមួយគ្នា​ដល់​ចាស់​កោង​ខ្នង លោកតា​លោកយាយ​ព្រះអង្គ​គ្រូ​ធម្ម​សេនា ហាក់ សៀង​ហៃ អ្នក​កំពង់ធំ​មក​កំសាន្ដ​កំពង់សោម​ឆ្នេរ​អូរត្រេះ​(៣០-០៣-២០១៩)​។​ ជាមួយគ្នា​នឹង​ការ​បង្ហោះ​នេះដែរ​ គេ​សង្កេតឃើញ​មានការ​ស៊ែរ​ចែករំលែក​យ៉ាងច្រើន​នៅលើ​បណ្តាញ​សង្គម​។​

សូម​ប្រិយមិត្ត​ទស្សនា​រូបភាព​និង​វីដេអូ​ផ្អែមល្ហែម​របស់​លោកតា​លោកយាយ​ដែល​ស្រលាញ់​និង​ចុះ​កម្សាន្ត​ទឹកសមុទ្រ​យ៉ាង​សប្បាយ​ខាងក្រោម​នេះ​ទាំងអស់គ្នា ហើយ​យល់ឃើញ​យ៉ាងណាដែរ​??៕​


Facebook Comments

អត្ថបទទាក់ទង