បើអ្នកមានទម្លាប់បែបនេះនៅកន្លែងធ្វើការ សូមប្ដូរចេញភ្លាមព្រោះអ្នកកំពុងតែបំផ្លាញសុខភាពខ្លួនឯងដោយប្រយោលហើយ

Spread the love

យោងទៅតាមគ្រូពេទ្យជំនាញបានបង្ហាញថាឈឺចាប់នៅសាច់ដុំនិងសន្លាក់គឺ 75% ដែលបង្កឡើងដោយឥរិយាបថមិនត្រឹមត្រូវនៅពេលដែលអ្នកអង្គុយធ្វើការមុខកុំព្យូទ័រនិង 25% ទៀតកើតឡើងដោយការសម្ពាធការងារនិងការសម្រាកមិនគ្រប់គ្រាន់។

អ្នកពុំគួរអង្គុតគងពាក់ខ្លា​ព្រោះកាយវិការនេះអាចធ្វើឲ្យប៉ះពាល់របត់ឈាមនិងធ្វើឲ្យជើងស្ពឹកបាន។ ដូចនេះអ្នកគួរតែអង្គុយទម្លាក់ជើងចុះឲ្យស្មើគ្នា ។

បញ្ហាឈឺខ្នងគឺកើតឡើងដោយបែបនេះ​ឯង៖ អ្នកគួរតែមានខ្នើយទ្រខ្នងរបស់អ្នកប្រសិនបើគំលាតកៅអីនិងខ្នងរបស់អ្នកនៅឆ្ងាយពីគ្នាពេក។

អ្នកគួរតែដាក់ដៃរបស់អ្នកជារាង90ដឺក្រេ ពេលដែលអ្នកកំពុងតែវាយអក្សរក្នុងកុំព្យូទ័រ ឫដាក់ដៃលើតុ​ ធ្វើបែបនេះគឺអាចសម្រួលសាច់ដុំដៃរបស់អ្នកកុំឲ្យនឿយហត់ខ្លាំង។

តម្រង់ករឲ្យត្រង់ចៀសវាងការឈឺករ

ពាក់វ៉ែនតាការពារពន្លឺ នៅពេលដែលអ្នកធ្វើការជាមួយនិងកុំព្យូទ័រព្រោះវាអាចជួយកាត់បន្ថយការឈឺភ្នែកនិងការវិវត្តន៏ទៅជាម៉្ញូបបាន។

Facebook Comments

អត្ថបទទាក់ទង