ប៉ូលិស​ក្រុង​ហុងកុង​ កម្ទេច​គ្រាប់បែក​សម័យ​សង្គ្រាមលោក​លើក​ទី​១​ ​ទម្ងន់​១​ពាន់​​​ផោន ដោយ​ជោគជ័យ

ប៉ូលិស​ក្រុង​ហុងកុង​បាន​និយាយថា ​ពួកគេ​បាន​យក​ចេញ​ដោយ​ជោគជ័យ នូវ​គ្រាប់បែក​សម័យ​សង្គ្រាមលោក​លើក​ទី 2 ដែល​មាន​ទម្ងន់ 1.000 ផោន​កាលពី​ចុង​សប្តាហ៍​ ដែល​ត្រូវបាន​រកឃើញ​នៅ​ក្នុង​សំណង់​មួយ​នៅ​ជិត​ទីក្រុង​ហុងកុង។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ កាលពី​ថ្ងៃអាទិត្យ​, មន្ត្រី​​​កម្ទេច​គ្រាប់បែក​ជាន់ខ្ពស់​ លោក​Tony Chow Shek-kin  ​បាន​និយាយ​ថា​ គ្រាប់បែក​​​នេះ ​ត្រូវបាន​គេ​ជឿថា​ ជា​ឧបករណ៍ ANM-65 ដែល​ទម្លាក់​ដោយ​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​អាមេរិក​នៅ​ចន្លោះ​ឆ្នាំ 1943 និង 1945 នៅពេល​ហុងកុង​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ជប៉ុន។

ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា​ មុន​នឹង ​​​​​គ្រាប់បែក​​​​​​ត្រូវ​បាន​កម្ទេច ​ពួកគេ​បាន​ជម្លៀស​ប្រជាពលរដ្ឋ 1.300 នាក់​ចេញពី​តំបន់​ជុំវិញ​ដើម្បី​ប្រុងប្រយ័ត្ន។

កិប​គ្រាប់​​​ ដែល​ខូចខាត​ អាច​បង្ក​គ្រោះថ្នាក់​ ប្រសិនបើ​យើង​រើ​គ្រាប់បែក។ ដូច្នេះ​យើង​ត្រូវ​ដោះ​វាចេញ​នៅ​កន្លែង កើតហេតុ។ “Chow បាន​ប្រាប់​សារព័ត៌មាន​។ លោក​បាន​និយាយថា​ប្រសិនបើ​វា​ត្រូវបាន​បំផ្ទុះ​ដោយ​ចៃដន្យ​នោះ​អំបែង​គ្រាប់​អាច​ហោះហើរ​បាន​ជាង 1 ម៉ា​យ៕

អត្ថបទទាក់ទង

Leave a Comment