ប៉ូលិស​សង្ហា​ និង​ជា​តារាចម្រៀង​កូនភ្លោះ ស៊ិន សុភា និង ស៊ិន សុភ័ក្ត្រ កាន់តែ​ធ្វើ​ឲ្យ​មហាជន​សរសើរ​លើ​ទង្វើ ​ល្អ​

Spread the love

​ភ្នំពេញ ​៖​ តារាចម្រៀង​កូនភ្លោះ​និង​មាន​តួនាទី​ជាម​ន្ត្រី​នគរបាល​គឺ​លោក ស៊ិន សុភា និង ស៊ិន សុភ័ក្ត្រ ពេលនេះ​កាន់តែ​ធ្វើ​ឲ្យ​មហាជន​ស្ទើរ​មួយ​ផ្ទៃ​ប្រទេស​នាំគ្នា​គាំទ្រ​និង​លើកសរសើរ​លើ​ទង្វើ​ល្អ​ពួកគេ​ ពោលគឺ​ផ្ទុយ​ពី​មន្ត្រី​នគរបាល​ស័ក្តិ​៣​ ដែល​បន្លំ​ខ្លួន​ចូល​លួច​iPad​នៅក្នុង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ហើយ​ត្រូវបាន​មហាជន​ពេញ​មួយ​ផ្ទៃ​ប្រទេស​បាន​​ថ្កោល​ទោស​ និង​រិះគន់​យ៉ាង​មិន​សំចៃមាត់​រហូត​មានការ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ទទួលទោស​តាមច្បាប់។

​ជាការ​កត់សម្គាល់​ប៉ូលិស​រូប​សង្ហា​លោក ស៊ិន សុភ័ក្ត្រ កាលពី​ថ្មីៗ​មុននេះ​ កាន់តែ​ធ្វើ​ឲ្យ​មហាជន​និង​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាំគ្នា​លើកសរសើរ​មិន​ដាច់​ពី​មាត់​និង​គាំទ្រ​ចំពោះ​ទង្វើ​​ដ៏​ល្អ ​និង​គំរូ​សម្រាប់​សង្គម​ ក្រោយ​ពេល​ដែល​តារា​ប្រុស​រូប​នេះ​ បានបង្ហាញ​ពី​សកម្មភាព​ជិះ​ម៉ូតូ​ប្រដេញ​ចាប់​ជនជាតិ​ចិន​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បើករថយន្ត​បុក​ម៉ូតូ​កង់​បី​បណ្តាល​ឲ្យ​រងរបួស​ផង​នោះ​។​

ផ្អែក​តាម​ការ​បង្ហោះ​ពី​សំណាក់​ម្ចាស់​Account Facebook ឈ្មោះ អ៊ី បញ្ញា បាន​រៀបរាប់ថា បងប្អូន​ប្រិយ​មិ​ត្ដ​ចាំ​ទេ​! បង ស៊ិន សុភ័ក្ត្រ ជា​វីរបុរស សម្រួល​ឡានពេទ្យ​ដឹក​អ្នកជំងឺ​បន្ទាន់​បានដែរ​ឬទេ និង​បង ស៊ិន សុភ័ក្ត្រ ប៉ូលិស​ចរាចរណ៍​ចិត្តធម៌ ? My idol ប៉ូលិស​កូនភ្លោះ​ប្អូន​ពិតជា​មាន​មោនភាព​ណាស់ ដែល​ពួក​បង​តែងតែ​ជួយ​សង្គម​។ លើក​នេះ​បង​បាន​ជួយ​សង្គម​ទៀតហើយ ដោយ​ជួយ​ដេញចាប់​ទ្បាន​ចិន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បាន​ហើយ​នោះ អ្វីដែល​គួរ​ឲ្យ​មហាជន​ចាប់អារម្មណ៍​នោះ គឺ ក្នុង​រថយន្ដ​មាន​ដឹក​គ្រឿងញៀន​ចំនួន ៦​គីឡូក្រាម!។

ប្រភព​ខាងលើ​បាន​លើកឡើងថា ​ប្រសិនជា​ជន​ជ​តិ​ចិន​ដឹក​គ្រឿងញៀន​៦​គី​ទ្បូ​ក្រាម​ថ្ងៃនេះ​ចុះបើ​បង​ប៉ូលិស​ចរាចរណ៍​ចាប់​ជនជាតិ​ចិន​នោះ​មិនបាន​ទេតើ ៦​គី​ទ្បូ​គុណ​នឹង​៣០​ថ្ងៃ​នៃ​ចំនួន​ដឹក​ប៉ុន្មាន​? ហើយ​ក្មេងៗ ជំនាន់​ក្រោយ​ក្លាយទៅជា​យ៉ាងណា​? ហើយ​ហួស​ចិត្តត្រង់​ថា អត្ថបទ​អ្នកព័ត៌មាន ម្តេចក៏​សរសេរ​អត្ថបទ​មិន​ដាក់ឈ្មោះ My idol ដេញចាប់បាន​! ហេតុអ្វី​បាន​យក​អ្នកផ្សេង​មក​សរសេរថា ជា​អ្នក​ចាប់​ទៅវិញ​? Share មួយ​ដើម្បី​លើក​ចិត្ត​គាត់​ទាំងអស់គ្នា​។​ដោយឡែក​ភ្លាមៗ​នេះ​សាមីខ្លួន​លោក​ស៊ិន សុភ័ក្ត្រ ដែលជា​អ្នកឃើញ​ហេតុការណ៍​និង​ដេញចាប់​ជនបង្ក​បាន​និយាយ​ខ្លី​ថា តួនាទី​កងកំលាំង​ទេ​ប្អូន គេ​ដាក់ឈ្មោះ​អ្វី​ឲ្យ​គេ​ដាក់​ទៅ​។​

ដោយឡែក​បើតាម​ប្រភព​ដែល​បានឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​រៀបរាប់ថា​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​បាន​បើក​រ៉ឺម៉ក​កង់​បី​ឥណ្ឌា​ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រៃវែង ១M-១៥៧៤ ធ្វើ ដំណើរ តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម​ទិសដៅ​ពី​កើ​តទៅ​លិច​ហើយ​បាន​ឈប់​រងចាំ​ស្តុ​ប​ប៉ុន្តែ​ភ្លាមៗ​នោះ ក៏​ស្រាប់​តែមាន រថយន្ត​មួយគ្រឿង​ម៉ាក Lexus RX350 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ 2AW-៤៣៣២ បើកបរ​ដោយ​បុរស​ជនជាតិ​ម្នាក់​បាន ធ្វើដំណើរ​មកពី​ក្រោយ​បុក​ពេញ ទំហឹង អូស​រ៉ឺម៉ក​កង់​បី ជាច្រើន​ម៉ែត្រ​បណ្ដាល​ឲ្យ​ក្រឡាប់​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

ប្រភព​បាន​បន្ថែមទៀត​ថា​បន្ទាប់ពី​បង្ក​គ្រោះថ្នាក់​ភ្លាមៗ​នោះ​រថយន្ត​ខាងលើ​បាន​ព្យាយាម​បើក​រត់គេច​រហូតដល់​ផ្សារ​តាប៉ាង​ផ្លូវ​លេខ​១៣៦ ទើបត្រូវ​បាន ប្រជាពលរដ្ឋ​ដេញ និង​សមត្ថកិច្ច​ឃាត់​បានតែ​ម្តង​។​នៅពេលដែល​សមត្ថកិច្ច​បាន​នាំខ្លួន​ជនបង្ក​ដែលជា​ជនជាតិ​ចិន​បើករថយន្ត​ម៉ាក Lexus RX350 ពណ៌​ខ្មៅ​តែ​ពាក់​ស្លាក​លេខ​ក្លែងក្លាយ​ទៅ​អធិការដ្ឋាន​នគរបាល ខណ្ឌដូនពេញ និង​បានធ្វើ​ការឆែកឆេ​ក៏​ប្រទះឃើញ​គ្រឿងញៀន​ប្រមាណ​ជាង​៦​គីឡូក្រាម​តែម្តង​៕​

Facebook Comments

អត្ថបទទាក់ទង