ប៊ិះ​គ្រោះថ្នាក់​ដល់​ជីវិត! នារីៗ​ដែល​ចូលចិត្ត​ការវះកាត់​ ឬ​ចាក់​ខ្ទង់ច្រមុះ​សូម​មើល​រូបភាព ​និង​វីដេអូ​នេះ​ទៅ(មានវីដេអូ​)​

ភ្នំពេញ ​៖​ ជា​ការ​ពិត​សង្គម​ខ្មែរ​បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​មាន​មនុស្ស​ជាច្រើន​ទាំង​ចាស់ ​និង​ក្មេង អ្នកសិល្បៈ​ប្រុស​-​ស្រី​ជាដើម​ បាន​សម្រេច​យក​ការ​កែ​សម្ផស្ស​តាមរយៈ​ការវះកាត់​កែ​​ខ្ទង់​ច្រមុះ​ឬ​ចាក់​ថ្នាំ​ដើម្បី​បន្ថែម​សម្រស់​ពីលើ​ធម្មជាតិ​របស់​ខ្លួន។ ប៉ុន្តែ​មាន​មនុស្ស​ភាគតិច​ណាស់​ដែល​នៅ​មិនទាន់​យល់ដឹង​ពី​ករណី​ប្រឈម​គ្រោះថ្នាក់​មួយចំនួន។

ថ្ងៃនេះ​គេហទំព័រ​កម្សាន្ត ​Kh Stars ​សូម​ធ្វើ​ការផ្សាយ​បង្ហាញ​លទ្ធផល​ជាក់ស្តែង​របស់​នារី​ស្រស់​ស្អាត​ម្នាក់​ដែល​រូប​នេះ​បាន​ប្រឈម​នឹង​គ្រោះថ្នាក់​ក្រោយពេល​វះកាត់​កែ​ខ្ទង់ច្រមុះ​រួច ខណៈ​ដែល​ដំណឹង​នេះ​ក៏​ជា​សារ​មួយ​ដ៏​ល្អ​សម្រាប់​បុគ្គល​ចូលចិត្ត​កែ​ច្រមុះ​ឬ​សម្ផស្ស​ផង​ដែរ​អំពី​បញ្ហា​ប្រឈម​បែបនេះ។

យោងតាម​ម្ចាស់​Account Facebook របស់​នារី​ស្រស់ស្អាត​ដែលមាន​ឈ្មោះថា Sreymuoy Ph ong បាន​បង្ហោះ​ភ្ជាប់​និង​វីដេអូ​ដោយ​នាង​បាន​លើកឡើងថា​ លទ្ធផល​ទៅ​ចាក់​ថ្នាំ​ច្រមុះ​មិនចេះ​គិត​ចុងក្រោយ​ខូច​ច្រមុះ​អស់ សំណាង​ហើយ​យក​អស់​៩០​ភាគរយ ធូរ​ចិត្ត​ខ្លះ។ ជា​មួយគ្នានេះ​នៅក្នុង​រូបភាព​ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សារធាតុ​ម្យ៉ាង​ចេញពី​ច្រមុះ​ដែល​ទស្សនិកជន​ភាគច្រើន​ស្គាល់​ថា​ជា​សារធាតុ​ស៊ី​លី​កូន​ផងដែរ។

សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​និង​រូបភាព​ខាងក្រោម​នេះ ​រួច​បញ្ចេញ​មតិ​លើ​ករណី​ដ៏​គ្រោះថ្នាក់​បែបនេះ​ផង៕

អត្ថបទទាក់ទង