ប៊ុត សីហា ចេញ​បទ​ថ្មី​ភ្លាម ​ត្រូវ​លោក ហ្វៃ សំអាង ​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​

Spread the love

​ភ្នំពេញ ​៖ ​ស្របពេល​ដែល​បទ​ចម្រៀង​ថ្មី​របស់​តារាចម្រៀង​លោក ប៊ុត សីហា ដែលមាន​ចំណងជើង​ថា ចិត្ត​ខ្លែង ត្រូវបាន​បញ្ចេញ​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​និង​យូ​ធូប​មិនទាន់បាន​មួយ​ដង្ហើមចង្រិត​ផង ​ក៏​ស្រាប់តែ​ផ្ទុះ​ការព្រមាន​ពី​សំណាក់​អ្នកដឹកនាំ​សម្តែង​ល្បីឈ្មោះ​លោក ហ្វៃ សំអាង ដោយហេតុថា​បទ​នេះ​គឺជា​ការចម្លង​ដោយ​គ្មាន​ការ អនុញ្ញាត។

បើតាម​ការរៀបរាប់រ​ប​ស់លោក ហ្វៃ សំអាង បាន​បញ្ជាក់ថា​ ចេញមក​មួយ​ទៀតហើយ​និពន្ធ​ទំនុកច្រៀង​មរតក​ដើម​?​ អ្នកនិពន្ធ​នៅរស់​ទេ យកទៅ​រកស៊ី​បាន​ប្រយោជន៍​អត់​មាន​សុំ​ម្ចាស់​អី​បន្តិច​? លោក ឈួន សុខ​លីម សូម​ចេញមក​បកស្រាយ​បន្តិច លោក​សុំ​អ្នកណា​ដែរ​ ដែល​យក​បទ​នេះ​ទៅ​ផលិត​ដើម្បី​ផលប្រយោជន៍​ខ្លួន​? គួរតែ​រក​ច្បាប់​ហើយ​មើលទៅ ?។

លោក ហ្វៃ សំអាង បានលើកឡើង​ទៀតថា​ បងប្អូន​ណា​ស្គាល់​លោក ឈួន សុខ​លីម ជួយ​ប្រាប់​គាត់​ផង​ថា​បទ​នេះ​និពន្ធ​ដោយ​លោក​គិ​ន កក្កដា របស់​ផលិតកម្ម​Nice Star​ច្រៀង​ដោយ​លោក​សេន រ៉ា​នុត នៅ​រឿង​មួយទៀត​អ្នកចម្រៀង​ដែល​យក​បទ​កុំ​ស្រឡាញ់​ស្រី​ក្នុង​វ័យ​សិក្សា​ទៅ​កាឡៃ។

​លើសពីនេះ​លោក ម៉ៃ សំអាង ក៏បាន​បញ្ជាក់​បន្ថែមថា ​បើ​មិន​លុប​ចេញពី YouTube ទេ​គឺ​ខ្ញុំ​អោយ​មេធាវី​ចាត់ការ​ហើយ ព្រោះ​ខ្ញុំ​ទុកពេល​អោយ​ប៉ុន្មាន​ថ្ងៃ​ហើយ ព្រោះ​ពួកលោក​យកទៅ​បាន​ប្រយោជន៍​ខ្លួន​មិន​គិតពី​កិត្តិយស​សោះឡើយ ចំណែក​ក្រុមហ៊ុន​smart Meffphone. Cellcard. កុំ​ចេះតែ​គាំទ្រ​ពួកចោរ​ចឹ​ង​ខូច​ឈ្មោះ​អស់ហើយ​….​។​

សូមបញ្ជាក់ថា​ ការផ្ទុះ​ប្រតិកម្ម​ព្រមាន​ពី​សំណាក់​អ្នកដឹកនាំ​សម្តែង​និង​ជា​កវីនិពន្ធ​លោក ហ្វៃ សំអាង ខាងលើ​ បានធ្វើ​ឡើង​ក្រោយ​ពេលដែល​មានការ​បង្ហោះ​ផ្សព្វផ្សាយ​នៅលើ​ង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​និង​យូ​ធូប ​ខណៈដែល​លោក ប៊ុត សីហា ក៏បាន​ប្រកាស​អំពាវនាវ​ដល់​អ្នកគាំទ្រ​ថា​សូម​ដាក់​ខ​ល​ធូ​ន​ផង​ណា​អរគុណ​ច្រើន​ផង​ណា​៕​

Facebook Comments

អត្ថបទទាក់ទង