ប៊ុត សីហា ពន្លះ​កប់ៗ​ ខណៈ​លទ្ធផល​តេស្ដ​ទឹកនោម​ត្រូវ​បាន​បង្ហាញ

Spread the love

ភ្នំពេញ ​៖​ តារា​ចម្រៀង​ និង​ជា​ម្ចាស់​ពាន​The Voice Cambodia រដូវ​កាល​ទី​១​លោក ប៊ុត សីហា កាលពី​ថ្មីៗ​នេះ ​បាន​ផ្ទុះ​រឿងរ៉ាវ​អាស្រូវ​ដ៏​រសើប ​ខណៈពេលដែល​រូបគេ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន​។ ប៉ុន្តែ​ក្រោយមក​លោក​ក៏ត្រូវ​បាន​ដោះលែង​វិញ​តាមរយៈ​ការចេញមុខ​ធានារ​ពី​ឪពុក​-​ម្តាយ​និង​ភរិយា។

ថ្វីត្បិតតែ​លោក ប៊ុត ស្រី​ហា ត្រូវបាន​ដោះលែង​វិញ​និង​ថែមទាំង​បាន​អះអាងថា ​ខ្លួន​ពុំបាន​ប្រើប្រាស់​ឬ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នេះ​ក៏​ពិតមែន តែ​មហាជន​ជាច្រើន​នៅតែ​គ្មាន​ជំនឿ​លើ​ការអះអាង​នោះឡើយ​ ផ្ទុយ​មកវិញ​ពួកគេ​នៅតែ​បន្ត​សង្ស័យ​លើ​តារា​ប្រុស​រូបនេះ​ដដែល​។​

ជាថ្មី​ម្តងទៀត​ដើម្បី​ស្រាយ​មន្ទិលសង្ស័យ​របស់​ទស្សនិកជន​លោក ប៊ុត សីហា បានសម្រេច​ទៅធ្វើ​តេស្ដ​ទឹកនោម​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់ខ្លួន​ហើយ​ជា​លទ្ធផល​គឺ​បាន​បង្ហាញថា ​ខ្លួនគេ​ពុំមាន​សារធាតុ​ញៀន​នៅក្នុង​ខ្លួន​ឡើយ។ លោក ប៊ុត សីហា បា​និយាយថា ​«លទ្ធផល​ដែល​ខ្ញុំ​បាន​ទៅធ្វើ​តេស្ដ​ទឹកនោម​កាលពី​ថ្ងៃទី​១២​ខែ​មីនា​ឆ្នាំ​២០១៨ ​តែ​ខ្ញុំ​ទុក​ធុរៈ​ផ្ទាល់ខ្លួន​រវល់ ចឹ​ង​អត់​បាន​Post​ប្រាប់​ពួក​បងៗ​អ្នក​សារព័ត៌មាន​ដែល​និយាយ​គ្មាន​ការសាកសួរ​ច្បាស់លាស់​ពី​បុគ្គល​ដែលមាន​ឈ្មោះ​ពាក់ព័ន្ធ​នៅក្នុង​ហេតុ​ការណ៍​នោះ​ដូចជា​ខ្ញុំ​អី​ជាដើម»។

តារា​ប្រុស​លោក ប៊ុត សីហា បន្ថែមថា​ «និយាយ​អោយ​ស្រួល​ស្តាប់​ហ្មង​ទៅ​គឺ​ពួក​អា​ព័ត៌មាន​មិន​ពិត​និង​ព័ត៌មាន​ក៏​មិន​ចំ​ព័ត៌មាន​គឺ​និយាយអោយចំ​ទៅ​ មានតែ​និយាយដើម​គេ​ និង​ហែក​កកេរ​ដើម​គេ​សោះ​ផ្សាយ​ចេញមក​ដើម្បី​បញ្ចេញ​កំហឹង​គុំកួន​របស់ខ្លួន​ដែល​មិន​ខ្វល់​ពី​អ្នកណា​ទាំងអស់​..​។ ​មិន​ខ្វល់​ពី​រឿង​នោះ​ពិត​ឬក៏​មិន​ពិត​។​សំខាន់​ឲ្យ​តែ​បាន​បំផ្លាញ​អ​នា​គត​ និង​កេរ្តិ៍ឈ្មោះ​មនុស្ស​ម្នាក់​នោះ​.. មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​ទេ»៕


 

Facebook Comments

អត្ថបទទាក់ទង