ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ផ្ទុះ​ជម្លោះ​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក រឿង​រកស៊ី​កាច់​កុង​គ្នា​តាម​ប្រព័ន្ធ​អន​ឡាញ

Spread the love

ភ្នំពេញ ៖​ តារា​ស​ម្តែង ​ចាស់វស្សា​ និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា មុននេះ​បន្តិច​ បាន​ផ្ទុះ​ជម្លោះ​យ៉ាង​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ហ្វេ​ស​ប៊ុ​ក​ជាមួយ​ភាគី​អ្នករកស៊ី​លក់​ផលិតផល​តាម​ប្រព័ន្ធ​អន​ឡាញ​ដូចគ្នា​ ព្រោះតែ​រឿង​តម្លៃ​និង​គុណភាព​…..​។​

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​ប្រតិកម្ម​ថា​ អ្នកខ្លះ​រកស៊ី​ថោកទាប​កេង​ចំណេញ​លើ​ប្រជាជន​ឯង កោរមិនដាក់ទឹក លក់​ចំណេញ​មួយ​គុណ​នឹង​បី ពេល​គេ​លក់​ធូរ​ថ្លៃ​សម្រាប់​តម្រូវ​អតិថិជន​ដែល​គ្នា​មិនសូវមាន​លុយ​បែរជា​មក​វាយប្រហារ​គេ ពេល​គេ Live តាំង​លេច​ក្បាល​យក Account ក្លែងក្លាយ​មក​វាយប្រហា​រ​គេ​ថោក​ហួស​កម្រិត​។​

តារា​សម្តែង​ស្រី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បន្ថែម​ឲ្យ​ដឹង​ទៀតថា ​ចាំ​ទុក​ក្នុង​ខួរ​ពួកនាងៗ​ផង​ថា ខ្ញុំ​សុខចិត្ត​ចំណេញ​តិច​តែ​លក់បាន​ច្រើន ខ្ញុំ​ចង់អោយ​អ្នក​មិនសូវ​ធូរធារ​មាន​របស់​ល្អ​ប្រើ​។​ដោយឡែក​បើ​ក្រឡេក​ទៅ​មើល​នៅលើ​Account Facebook​ឈ្មោះ Man Linda ដែល​ត្រូវបាន​ស៊ែរ​ភ្ជាប់​ជាមួយ​សារ​ខាងលើនេះ​បានលើកឡើង​ថា​ ស្អប់​ណាស់​អា​ពួក​រកស៊ី​ផ្លូវ​តែមួយ​តែ​ឃើញ​គេ​លក់ដាច់​ជាង​ច្រើន​ជា ដើរ​តែ​ដៀល​របស់គេ​ថា​របស់គេ​ថោក​អីវ៉ាន់​មិនល្អ​។​

ប្រភព​ដដែល​បាន​បន្តថា​ ឆ្ងល់​ណាស់​ហើយ​ធ្វើ​អ​ញ្ចឹ​ង​បាន​អ្វី​មកវិញ​មិន​មើល​ច​រិត​ខ្លួនឯង​ទេហ​រថា​អាក្រក់​មើល​ណាស់​ហើយ​ថោក​ជា​អីវ៉ាន់​អ្នក​ដែល​លក់​មិន​ចេញទៅ​ទៀត (​ថោក​ហើយ​គេ​មិន​ទិញ​ទៀត​សុំ​ទោស​ថា​អ្នកមួយ​ចំ​នួ​ន​ទេ​ណា​បើ​មានខ្លួន​ក៏​យក​ចុះ​មិន​ចង់​ទេ ​តែ​វា​ជួប​ច្រើនដង​ពេក​គឺ​ភាគច្រើន​គឺ​អញ្ចឹង​អរ​មួយទៀត​កុំ​ខ្លាំង​បានតែ​យក​អា​ខោ​ហ្វេ​ក​មកលេង​ណា វា​អន់​ណាស់​៕​

Facebook Comments

អត្ថបទទាក់ទង