ប្រធាន​សមាគម​សិល្បករ​ខ្មែរ​មិន​ពេញចិត្ត​ករណី ថៃ ស្រី​នាង ចោទ​មហាជន​រឿង​បំបែកបំបាក់​ស្នេហា

Spread the love

ភ្នំពេញ ​៖ ​ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បានបង្ហាញ​ការហួសចិត្ត​ខ្លាំង​លើ​ករណី​ដែល ថៃ ស្រី​នាង ប្រើពាក្យ​សម្តី​ហាក់​មាន​ចេតនា​ទម្លាក់កំហុស​មក​លើមហាជន​ដោយ​នាង​ស្នើ​​ឲ្យ​បញ្ឈប់​ការ​បញ្ចេញមតិ​បំបែកបំបាក់​ស្នេហា​រវាង​នាង ​និង​គូ​កំណាន់ចិត្ត​លោក ទឹម សាវុធ ដែល​ប្រើ​ហិង្សា​១៣០​ដង​លើ​ខ្លួន។

តាមរយៈ​នេះ​ដែរ ​បាន​ធ្វើ​ឲ្យ​មាន​ទស្សនិកជន​ជាច្រើន​យល់​ឃើញ​ថា​ ប្រយោគ​ ដែល​ថៃ ស្រី​នាង បញ្ចេញ​នៅ​លើ​បណ្ដាញ​សង្គម​នេះ​ ហាក់​កំពុង​មាន​ចេតនា​ចោទប្រកាន់​ និង​ទម្លាក់​កំហុស​មក​លើ​មហាជន​ទាំងស្រុង​ ព្រោះថា​រឿង​នេះ ​នាង​ជា​អ្នក​ទម្លាយ​ដោយ​ខ្លួនឯង ហើយក៏​បញ្ចប់​ទៅវិញ​ដោយ​ខ្លួនឯង​ ពោលគឺ​មិនគួរណា​ប្រើពាក្យ​សម្តី​មក​ចង់យក​មហាជន​ធ្វើជា​ចំណាប់ខ្មាំង​បែបនេះ​ទេ។

ដោយសារតែ​សម្តី​គ្មាន​ការពិចារណា​របស់​តារា​លក់​ឡេ​ដ៏​សិច​ស៊ី ថៃ ស្រី​នាង បែបនេះ ​ទើប​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បញ្ចេញ​ទស្សនៈ​តាមរយៈ​ការ​មិន​ពេញចិត្ត​និង​ពន្លះ​ទៅវិញ​ថា Dj សុំ​បទ កប់យោបល់​។ ​ខ្លួន​គាត់​ជា​អ្នក​បង្ហោះ​ដោយ​ខ្លួនឯង​ដើម្បីអោយ​គេ​ដឹង​រឿង​ផ្ទៃក្នុង និង រឿង​អំពើ​ហិង្សា​របស់​ប្តី​គាត់​មកលើ​គាត់ ដល់ពេល​ត្រូវ​គ្នា​វិញ​ថា​គេ​បំបែកបំបាក់។

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បន្ថែមថា គាត់​និយាយថា ឲ្យ​ឈប់​បំបែកបំបាក់​ស្នេហា​របស់គាត់​ទាំង​២​ទៅ​បងប្អូន​អើយ កុំ​ចេះដឹង​រឿង​គ្រួសារ​គេ តែបើ​គាត់​មិន​ប្រាប់​ខ្ញុំ​ក៏​មិនដឹងថា​ប្តី​គាត់​វាយ​គាត់​១៣០​ដង​ទេ។ ប្រតិកម្ម​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា នេះ ​បាន​ធ្វើឡើង​ ខណៈដែល ថៃ ស្រី​នាង បាន​និយាយថា ​ដោយសារតែ​អនុស្សាវរីយ៍ រវាង​នាង​និង​បុគ្គល​ទឹម សាវុធ មាន​ច្រើន​ទើប​ធ្វើ​ឲ្យ​នាង​ពិបាក​ក្នុងការ​សម្រេចចិត្ត​…..។

តារា​សិច​ស៊ី​ស្រើបស្រាល ថៃ ស្រី​នាង បន្ត ថា​ពេលវេលា​អាចជួយ​នាង​បាន​សូម​មើល​សម្លៀកបំពាក់​នា​ង​នៅ​ជាមួយ​បុគ្គល​ទឹម សាវុធ​ហើយ​បើ​នាង​មិនល្អ​មិនមែន​អាច​រស់នៅ​ជាមួយគ្នា​រយៈពេល​២​ឆ្នាំ​ហើយ​នោះទេ​។​ នាងៗ​បើ​ដឹងខ្លួន​គួរ​ឈប់​Comment ធ្វើ​ព្យុះភ្លៀង​ដើម្បី​បំបែកបំបាក់​ស្នេហ៍​របស់​នាង​ជាមួយ​បុគ្គល ទឹម សាវុធ នេះ​ទៅ។

គេ​ចាំបាន​ថា ​អ្នកលក់​ផលិតផល​អន​ឡាន​ដ៏​ល្បីឈ្មោះ​មាន​រូប​សម្រស់​ស្រស់​ឆើតឆាយ​សិច​ស៊ី​មិន​ខ្លាចរអា​ភ្នែក​មហាជន ថៃ ស្រី​នាង ដែល​ល្បី​រន្ទឺ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ ​ថ្មីៗ​នេះ​បាន​ទម្លាយ​នូវ​រឿងរ៉ាវ​ដ៏​រសើប​ទាំង​ផ្ទៃមុខ​មាន​ស្នាមរបួស​ដោយ​ត្រូវ​សង្សារ​វាយ​ធ្វើបាប​ប្រមាណ​ជាង​១០០​ដង។

ការប្រកាស​ទម្លាយ​ដោយ​បើកចំហ​របស់ ថៃ ស្រី​នាង កាលនោះ ​បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​មានការ​ភ្ញាក់ផ្អើល និង ចាប់អារម្មណ៍​ខ្លាំង​ដោយសារ​ការអាណិតអាសូ​រ​ចំពោះ​នាង​ហើយក៏​មានការ​ថ្កោលទោស​ផងដែរ​លើ​គូស្នេហ៍​កំណាន់​របស់ ថៃ ស្រី​នាង ឈ្មោះ​ទឹម សាវុធ។ មិនតែប៉ុណ្ណោះ​ក៏មាន​ការយកចិត្តទុកដាក់​ជួយ​អន្តរាគមន៍​ពី​សំណាក់​នគរបាល​ខណ្ឌ​ទួលគោក​ក្នុង​ការចុះ​ទៅធ្វើ​ពាក្យបណ្ដឹង​ឲ្យ ថៃ ស្រី​នាង តាមរយៈ​ការ​ផ្ដិត​មេដៃ​ដល់​បន្ទប់ដេក​តែម្ដង​ដើម្បី​ស្វែងរក​យុត្តិធម៌​បន្ទាប់ពី​រង​អំពើរ​ហិង្សា​១៣០​ដង​ពី ទឹម សាវុធ។

យ៉ាងណាមិញ​រឿង​ដែល​ធ្វើ​ឲ្យ​មហាជន​និង​សមត្ថកិច្ច​អស់សង្ឃឹម​ខ្លាំង​នោះ​គឺ​ក្រោយពេល​កើតរឿង​រ៉ាវ​នេះ​មិនបាន​ប៉ុន្មាន​ផង​ក៏​ស្រាប់តែ ថៃ ស្រី​នាង បានប្រកាស​ដក​ពាក្យបណ្តឹង​និង​ព្រម​សម្របសម្រួល​ត្រូវរ៉ូវ​គ្នា​វិញ​ជាមួយ​សង្សា​លោក ទឹម សាវុធ យ៉ាង​ត្រជាក់​ល្ហឹម​ប្រៀប​ដូច​ទឹកកក​ក្រោម​០​អង្សា។ ម្យ៉ាងទៀត​នាង​ក៏​ស្រាប់តែ​ប្រើពាក្យ​សម្តី​ហាក់​មិន​សម​ហេតុផល​ដោយ​លើកឡើងថា​សូម​ឲ្យ​មហាជន​ឈប់​បញ្ចេញ​ទស្សនៈ​ជា​ចេតនា​ដើម្បី​បំបែកបំបាក់​ស្នេហា​របស់​នាង​ទៀត​ទៅ៕

Facebook Comments

អត្ថបទទាក់ទង