ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​ផ្ទុះ​ប្រតិកម្ម​លើ​ករណី ថេ​ណា ចេញ​បទ អេ​ម ខណៈ​មហាជន​ប្រកាស​ឲ្យ​មានការ​ប្តឹង

Spread the love

ភ្នំពេញ ​៖ ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​ផ្ទុះ​ប្រតិកម្ម​ភ្លាមៗ​ក្រោយ​ពេល​តារា​ចម្រៀង​ប្រុស​លោក ថេ​ណា ​ចេញ​បទ​​ចម្រៀង​​រ៉េ​ប​មាន​ចំណងជើង​ថា អេ​ម ​បង្ហោះ​លើ​យូធូប​របស់​ខ្លួន ​ដែល​អត្ថន័យ​បទ​នេះ​មាន​ចេតនា​និយាយ​ពី​រឿង​ឡើង​លើ​​គ្រែ​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​បង្ហាញ​ការ​មិន​ពេញចិត្ត​និង​រិះគន់​ស្ទើរ​គ្រប់​គ្នា។

​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​សរសេរ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​ទទួលយក​អត់​បានទេ​អូន រឿង​អាម៉ាស់​របស់​មនុស្ស​ស្រី​ណា​អូន។ ​ខ្លាំង​អស្ចារ្យ​ណាស់​ប្អូនប្រុស​ដែល​យក​រឿង​លើ​គ្រែ​របស់​ប្អូន​ និង​មនុស្ស​ស្រី​មក​អួត​ជា​សាធារណៈ​អោយ​គេ​ដឹង​ថា ​ប្អូន​ពិតជា​ជាប់ចិត្ត​និង និង ពូកែ នូវ​ទង្វើ​សកម្មភាព​បែប​នោះ​របស់​មនុស្ស​ស្រី។

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា​បាន​រៀបរាប់​ទៀតថា ​បង​សូម​សរសើរ​អូន​ដែល​ក្លាហាន​រឿង​បែបនេះ​ជា​ច្បាប់ធម្មជាតិ​ដែល​បង្កើត​មនុស្ស និង សត្វ​អោយ​មាន​តម្រេក​តណ្ហា​តែ​មនុស្ស​ម្នាក់ៗ​គេ​មិន​និយាយ​ជា​សាធារណៈ​នោះទេ ព្រោះ​ជា​រឿង​កេរខ្មាស់​របស់​មនុស្ស​ទាំង​បី​ភេទ​។ ​ហើយ​អូន​មាន​គិត​ទេ​ថា​ទង្វើ​បែបនេះ​អ្នក​ម្តាយ និង បងស្រី ប្អូនស្រី​របស់​ប្អូន​ក៏​ធ្លាប់មាន​ដែរ ហើយ​បើ​ឪពុក ឬ ដៃគូ​​រួមភេទ​របស់​ពួកគាត់​លើកយក​ទង្វើ​សកម្មភាព​រួមភេទ​របស់​អ្នក​ទាំង​នោះមក​និយាយ​ជា​សាធារណៈ​វិញ​តើ​អូន​មាន​អារម្មណ៍​បែបណា ?​បង​សូមទោស​ចំពោះ​ហ្វេ​នៗ​របស់​ប្អូនប្រុស​ផង​។​

ភ្លាមៗ​នៃ​ការចេញមុខ​ប្រតិកម្ម​របៀប​សម្តី​ត្រជាក់​បង្កប់ន័យ​ជ្រៅ​របស់​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា ខាងលើនេះ​បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​លើកឡើង​ដែរ​ថា នាំគ្នារ​ប្តឹងទៅ ប្រហែលជា​វា​អត់​មាន ម៉ែ អត់​មាន​បងស្រី អត់​មាន​ប្អូនស្រី​ហើយ​មើលទៅ​អា​ឆ្កួត​។​ ឯ​ខ្លះទៀត​ក៏បាន​លើកឡើងថា​ស្តាយ​មនុស្ស​មាន​ទេពកោសល្យ ហេតុអ្វី​បានធ្វើ​រឿង​ឆ្កួតៗ​បែប​ហ្នឹង​?​យកចំនេះ​ខ្លួនឯង​មក​ជាន់ពន្លិច​ខ្លួនឯង ហើយ​អាច​រង​ការ​អាម៉ាស់​ដល់​គ្រួសារ​ទៀត​។​

ហ៊ឺៗ អ្នកចម្រៀង​និង​អ្នកនិពន្ធ​ខ្មែរ​ពីមុន​បាត់​មុខ​ទៅណា​អស់ហើយ​?(​អូ​អូ ពួកគាត់​ស្លាប់​អស់ហើយ​) នេះហើយ​ពន្លក​សិល្បៈ​ថ្មី​។​តើ​មហា​ជល់​ឃើញ​យ៉ាងណាដែរ​?៕​

 

Facebook Comments

អត្ថបទទាក់ទង