ប្រពន្ធ​រត់​ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​ប្តី​ចិត្ត​​តិរច្ឆាន​រំលោភ​ក្មួយ​ស្រី​អាយុ​១៣​ឆ្នាំ​បាន​សម្រេច​៣​ដង​

Spread the love

ភ្នំពេញ ​៖ ​បុរស​ម្នាក់ ​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​សង្កាត់​ស្វាយប៉ាក​ ចុះទៅ​ឃាត់ខ្លួន​ភ្លាមៗ​ ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​របស់​ប្រពន្ធ​ខ្លួនឯង​ពាក់ព័ន្ធ​ករណី​រំលោភ​ក្មួយ​ស្រី​បានសម្រេច​ចំនួន​៣​ដង​កាលពី​វេលា​ម៉ោង​០៩​និង​៣៥ នាទី​យប់ ថ្ងៃទី​២៦​ខែមីនា ឆ្នាំ​២០១៨ នៅត្រង់ចំណុច​ផ្ទះ​លេខ ២៥២F ក្រុមទី​៣ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

ជនសង្ស័យ​មានឈ្មោះ ម៉េង​លី សេង​អ៊ី អាយុ​២៧​ឆ្នាំ មាន​មុខរបរ​ជាង​ថតរូប។ ចំណែក​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ជ ស​.​ន អាយុ​១៣​ឆ្នាំ ស្នាក់នៅ​ជាមួយ​ម្តាយមីង​កន្លែងកើតហេតុ​ខាងលើ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ បាន​ធ្វើ​សកម្មភាព​ចាប់​រំលោភ​ក្មួយ​ស្រី​សាច់ថ្លៃ​បាន​សម្រេច​ចំនួន​៣​ដង​មក​ហើយ​ ខណៈ​ចុងក្រោយ​បាន​ធ្វើ​សកម្មភាព​នៅ​១១​យប់ ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៨។

ប្រភព​បាន​បន្តថា លុះ​រហូតមកដល់​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២៦ មីនា​ ទើប​មានការ​បែកធ្លាយ​ដល់​ប្រពន្ធ​របស់ខ្លួន​ដែលជា​ម្ដាយមីង​របស់​ជនរងគ្រោះ​ ទើប​សម្រេច​នាំ​ក្មួយ​ស្រី​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្វាយប៉ាក​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍។

នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​រំលោភ​កេ្ម​ង​ស្រី​រងគ្រោះ​បានសម្រេច​ចំនួន​៣​ដង​មែន។

ជនសង្ស័យ​រូបនេះ​បាន​បន្តថា ​សកម្មភាព​រំលោភ​លើកចុងក្រោយ​នៅ​យប់​ថ្ងៃទី​២៥​ ខែមីនា​ស្ថិតនៅ​ក្នុងផ្ទះ​របស់ខ្លួន​ចំណុចកើតហេតុ​ខាងលើ​ ហើយ​បាន​បែកធ្លាយ​រឿង​ដល់​ប្រពន្ធ​ខ្លួន​ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែម្តង។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង​ធ្វើតាម​នីតិវិធី​ច្បាប់៕


Facebook Comments

អត្ថបទទាក់ទង