ប្រយោគ​ពោរពេញ​ដោយ​ន័យ​ចាក់​ដោត​រឿង​ទឹក​និង​ដាច់​នៅ​ភ្លើង​ស្រុក​ខ្មែរ​ ត្រូវ​លោក គួច ខេ​វិ​ន ​​ទម្លាយ​ជា​សាធារណៈ

Spread the love

ភ្នំពេញ ​៖​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកដឹកនាំ​កម្មវិធី​ទូរទស្សន៍​ដ៏​ល្បី​ប្រចាំ​កម្ពុជា​លោក គួច ខេ​វិ​ន ថ្មីៗ​នេះ​ បាន​បង្ហោះ​សារ​បង្កប់​ដោយ​ន័យ​ចាក់​ដោត​ខ្លាំង​ក្រោយ​ពេលដែល​សម្រង់​សំនួរ​របស់​មិត្តភក្តិ​មកពី​ក្រៅប្រទេស​លើ​បញ្ហា​ខ្វះ​ទឹកស្អាត​និង​ដាច់​ភ្លើង​នៅ​ស្រុក​ខ្មែរ​។​

លោក គួច ខេ​វិ​ន បាន​សរសេរ​បែបនេះ​ថា​ មាន​មិត្តភក្តិ​ម្នាក់​មកពី​សឹង្ហ​បុរី​បាន​ខ្ញុំ​សួរថា​កម្ពុជា ជា​ប្រទេស​ដែល​ពោរពេញ​ទៅដោយ​ធនធានធម្មជាតិ មាន​ទន្លេ​ទឹកសាប​ខ្វែងខ្វាត់​ដូចជា​ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ មាន បឹងបួរ ព្រែក​ស្ទឹង​រាប់មិនអស់ មាន​ប្រភពទឹក​ក្រោម​ដី​ស្ទើរ​គ្រប់​ទីកន្លែង មានទឹក​ប្រភព​ទឹកជ្រោះ​ធំៗ បង្កើត​វា​រី​អគ្គិសនី​បាន តែ​ហេតុអ្វី​បានជា​ប្រទេស​តូច​មួយ​នេះ​បែរជា​ខ្វះ​ថាមពលអគ្គីសនី និង​ខ្វះ​ទឹកស្អាត​ប្រើប្រាស់​ដូច្នេះ​ទៅវិញ ? ។​

កម្ពុជា​កំពុងតែ​អភិវឌ្ឍន៍ នៅក្នុង​តំបន់​អាស៊ី តើ​ក្រសួងផែនការ ក្រសួង​រ៉ែ​និង​ថាមពល ក្រសួង​ធនធានទឹក បានរៀបចំ​ផែនការអភិវឌ្ឍន៍​ជាមុន ទៅតាម​កំណើន សេដ្ឋកិច្ច កំណើនប្រជាជន​នៅក្នុង​ប្រទេស​របស់ខ្លួន​ដែរ​ឬ​អត់​?​ឬមួយ​ក៏​ពួក​រដ្ឋមន្ត្រី​ទាំងនោះ​ដើរ​មួយ​ជំ​ហ៊ាន​គិត​មួយ​ចំអាម ?​ឬមួយ​ពួកគេ​ជា​មន្ត្រី​រង់ចាំ​បញ្ជារ ? បើ​ដូច្នេះ​មែន​មន្ត្រី​ទាំង​អម្បាលម៉ាន​នោះ​ហាក់ដូចជា​គ្មាន​សមត្ថភាព​ទទួលខុស​ត្រូវ​អ្វី​សូម្បីតែ​បន្តិច​សោះ​? ។​នេះ​ជាការ​លើកឡើង​របស់លោក គួច ខេ​វិ​ន ដែល​បាន​សម្រង់​សម្តី​មិត្តភក្តិ​មក​បង្ហោះ​។​

លោក គួច ខេ​វិ​ន និយាយទៀតថា​ប្រជាជន​ជា​អ្នកប្រើប្រាស់​អគ្គីសនី ប្រើប្រាស់​ទឹក មាន​លុយ​សម្រាប់​ទិញ​សោះ ម្លេ​ច​ក៏​ពិបាក​ជាង​សុំ​គេ​ប្រើ​free free យ៉ាង​អញ្ចឹង​?​ក្នុងនាម​ខ្ញុំ​ជា​ជនជាតិខ្មែរ ម្ចាស់​ប្រទេស​អ​ច្ច​រិ​យៈ​មានការ​ខ្មាសអៀន​មិត្តភក្តិ​បរទេស ដែល​បាន​មកលេង​ខ្ញុំ​ដល់ផ្ទះ តែ​ត្រូវ​មក​អង្គុយ​បក់ផ្លិត និង​ជួយ​យោង​ទឹក​សម្រាប់​ចាក់​បង្គន់​ទៅវិញ​…​។​ហើយ​ខ្មាសអៀន​បំផុត​ត្រង់​ពាក្យសម្តី​គេ​ថា​”​មាន​លុយ​ហើយ​ពិបាក​ទិញ​” តើ​មាន​មិត្តៗ ឬក៏​រដ្ឋមន្ត្រីក្រសួង​ណា អាច​ផ្តល់​ចម្លើយ​បាន​ហ្អ​ត់ណ៎​?​សូមជួយ​Share​មួយ​ផង​ឬក៏​ដូច​តែ​សម្តី​មន្ត្រី​តែ តែ ស្ករ ស្ករ និយាយថា ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ ក្នុង​របប​អាពត អត់​ទឹកស្អាត អត់​ភ្លើង​អគ្គីសនី ម្តេចក៏​អាចរ​ស់បាន​? ហ្អើ​យ​…!​បើ​អ៊ីចឹង​មែន​នោះ ?៕​

Facebook Comments

អត្ថបទទាក់ទង