ផ្អើល​ក្រុង​សៀមរាប! យុគ ចិន្តា បោះ​លុយដុំ​បើក​ជំនួញ​នៅ​ទីនោះ

Spread the love

ភ្នំពេញ ​៖​ ពិធី​ការិនី​របស់​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអ៊ិន​ចាស់វស្សា​អ្នកនាង យុគ ចិន្តា កាលពី​ម្សិលមិញ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​លើទឹក​ដី​តំបន់​ប្រវត្តិសាស្ត្រ​សៀមរាប​អង្គរ​មានការ​ភ្ញាក់ផ្អើល​គ្រប់គ្នា​ក្រោយពេល​មុខ​ជំនួញ​ចាយលុយ​ដុំ​របស់​នាង​ ត្រូវបាន​ដុះ​ឡើង​នៅលើ​ខេត្ត​មួយ​នេះ​ ដោយ​ពុំ​ធ្លាប់​ត្រូវបាន​នរណា​ម្នាក់​ដឹង​ពី​គម្រោង​នេះឡើយ។

ការសម្ពោធ​បើកមុខ​ជំនួញ​ថ្មី​ចាយលុយ​រហូតដល់​៤០​ដុល្លារ​ពី​សំណាក់​អ្នកនាង យុគ ចិន្តា នេះដែរ​មាន​ប្រភព​មួយចំនួន​បាន​លើក​ជា​មតិ​សង្ស័យថា​ នាង​អាច​បាន​លុយ​នេះ​ពី​គូស្នេហ៍​ឧបត្ថម្ភ​ពីក្រោយ​ខ្នង​…​។​ ប៉ុន្តែ​គេ​ពុំទាន់​ត្រូវបាន​បញ្ជាក់​ទេ​ថា​បុរស​រូបនោះ​ មាន​ឋានៈ​ជាម​ន្ត្រី ,​អ្នកជំនួញ ឬ​ឆ្លង​ប្រទេស​នោះទេ ​ព្រោះនេះ​គ្រាន់តែ​ការសង្ស័យ​ប៉ុណ្ណោះ។

ដោយឡែក​បើតាម​សាមីខ្លួន​អ្នកនាង យុគ ចិន្តា បាន​បញ្ជាក់ថា​ ចំពោះ​ការបើក​ជំនួញ​ភោជនីយដ្ឋាន​យីហោ សុខ​:​រី​វើ​-​ឡោ​ញ ​មាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​ស្ទឹង​សៀមរាប​នេះ​ គឺជា​ការ​ហ៊ុន​គ្នា​ជាមួយ​លោក Soann Kan ជា​អ្នកជំនួញ​ល្បីឈ្មោះ​នៅ​ខេត្តសៀមរាប​ ដែលជា​មិត្ត​កម្សត់កម្រ​របស់​អ្នកនាង​ប៉ុណ្ណោះ​។

ជាការ​កត់សម្គាល់​តារា​ស្រី​អ្នកនាង យុគ ចិន្តា បច្ចុប្បន្ន​មិន​ត្រឹមតែ​ជោគជ័យ​លើ​អាជីព​សិល្បៈ​នោះទេ​នាង​ថែមទាំង​ជោគជ័យ​ព្រម​គ្នា​ផងដែរ​លើ​ការបើក​អាជីព​និង​ជំនួញ​រកស៊ី​ផ្ទាល់ខ្លួន​ខាងក្រៅ​ខណៈ​ប្រជាប្រិយភាព​នៅតែ​រក្សាបាន​ពី​ទស្សនិកជន​ដូចដើម៕

Facebook Comments

អត្ថបទទាក់ទង