ពងក្រពើ​ត្រី​២​សម្បុក ​ត្រូវ​បាន​ប្រទះឃើញ​នៅ​តាម​ប្រព័ន្ធ​ដងព្រែក​ស្រែអំបិល

Spread the love

​កោះកុង ៖​ពងក្រពើ​ត្រី​ចំនួន​២​សម្បុក​មាន​ចំនួន​៤៨​ពង​ ត្រូវបាន​ក្រុម​អភិរក្ស​នៃ​រដ្ឋបាល​ជលផល​អង្គ​ការ WCS និង​ក្រុម​ការពារ​សម្បុក​ក្នុង​មូលដ្ឋាន ​បាន​ប្រទះឃើញ​ស្ថិត​នៅ​តាម​ប្រព័ន្ធ​ដង​ព្រែក​ស្រែអំបិល ក្នុង​ខេត្ត​កោះកុង កាលពីដើម​សប្តាហ៍​នេះ។
សត្វ​ក្រពើ​ត្រី​ឬ​ហៅ​តាម​ឈ្មោះ​វិទ្យាសាស្ត្រ​ថា Crocodylus siamensis ត្រូវបាន​កត់ត្រា​នៅក្នុង​បញ្ជី ក្រហម​របស់​អង្គការ IUCN​ជា​ប្រភេទ​សត្វ​ដែល​កំពុង​រង​ការគំរាមកំហែង ជិត​ផុត​ពូជ ដោយសារ​ចំនួន​របស់​វា​នៅ​ទូទាំង ពិភពលោក​កំពុង​ធ្លាក់ចុះ​យ៉ាងខ្លាំង​។​ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​អង្គការ WCS។​

ប្រភព​ដដែល​បាន​បន្ថែម​ថា ប្រភេទ​ក្រពើ​ត្រី​នេះ ​មាន​រស់នៅ​ក្នុង​ប្រទេស កម្ពុជា ឡាវ ថៃ វៀតណាម និង​ទំនងជា​អាច​ មាននៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី មីយ៉ាន់ម៉ា​ ​និង​ឥណ្ឌូណេស៊ី​ដែរ​។ តាម​ការប៉ាន់ស្មាន នៅ​កម្ពុជា មាន​ក្រពើ​ត្រី​នេះ​ក្នុង​វ័យ​ជំទង់​ប្រហែល​ចន្លោះ​ពី​១០០ ទៅ ៣០០​ក្បាល ដែល​បង្ហាញថា​កម្ពុជា​គឺជា​ទីជម្រក​ដ៏​សំខាន់ បំផុត​សម្រាប់ ប្រភេទ​សត្វ​ក្រពើ​ត្រី​នេះ​៕​

Facebook Comments

អត្ថបទទាក់ទង