ពលរដ្ឋ​អូស្ត្រាលី​កាន់តែ​ច្រើន​ បាន​ផ្សាំ​ឧបករណ៍​ការពារ​ការ​ទង្គុក​បេះដូង

Spread the love

ពលរដ្ឋ​អូស្ត្រាលី កាន់តែច្រើន​នាក់​ហើយ​ដែល​បាន​ផ្សាំ​ឧបករណ៍ ឧបករណ៍​សម្រាប់​សង្គ្រោះ​អាយុជីវិត​នៅក្នុង​ខ្លួន​របស់គេ ដែល​បង្ការ​ករណី​បាត់បង់​ជីវិត​ដោយសារ​រោគ​បេះដូង ប៉ុន្តែ​នៅពុំទាន់​ច្បាស់លាស់​​នោះ​ទេ ថា ​តើ​ការនិយម​បែបនេះ​ វា​ជា​ការ​កើនឡើង​នូវ​ភាពចាំបាច់​សម្រាប់​ការ​ផ្សាំ​ឧបករណ៍​នោះ​ ដែល​បង្ការ​បាន​នូវ​ករណី​ស្លាប់​ដោយសារ​បេះដូង លែង​ដំណើរការ​នោះដែរ​ឬទេ​ឬក៏​ជា​ការ​ទាញ​ការប្រុងប្រយ័ត្ន​ពី​កត្តា​ហានិភ័យ​សម្រាប់​បេះដូង​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​បាត់បង់​ជីវិត​ភ្លាម​រំពេច​នោះ​។ នេះ​បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​ជា​លើក​ចុងក្រោយបង្អស់​នៅ​អូស្ត្រាលី។

ឧបករណ៍​ហៅថា ICD(The Implantable Cardioverter defibrillators) ដែល​ធ្វើ​ការងារ​របស់​វា​ដោយ​បញ្ចេញ​ចរន្តអគ្គិសនី (an electric shock) ទៅ​បេះដូង​ដើម្បី​ធ្វើ​ឲ្យ​បេះដូង​ដំណើរការ​នោះ​កំពុងតែ​ត្រូវបានធ្វើ​ការវះកាត់​ឲ្យ​អ្នកជំងឺ​ដើម្បី​ដាក់​វា​នៅក្នុង​បេះដូង​នោះ​ហើយ​។ អត្រា​នៃ​ការធ្វើ​យ៉ាងនេះ​កំពុងតែ​កើនឡើង​ហើយ​តម្លៃ​សរុប​ដែល​រកចំណូលបាន​មាន​ដល់​ទៅ​១៥៥​លាន​ដុល្លារ​អូស្ត្រាលី​(១១៤.៧​លាន​ដុល្លារ​អា​មេរិក)​ក្នុង​មួយឆ្នាំ។

ការអនុវត្ត​ទោ​តាម​ទម្រង់​វេជ្ជសាស្ត្រ​បែបនេះ​បាន​កើនឡើង​ពី​១.៨៤៤​ករណី​ក្នុង​ឆ្នាំ​២០០២-២០០៣ ដល់​ទៅ​៦.៥០៤​ករណី​ក្នុង​ឆ្នាំ​២០១៤-២០១៥​។ ព្រឹត្តិបត្រ​វេជ្ជសាស្ត្រ The Medical Journal of Australia បាន​លើក​យកមក​និយាយ​ដូច្នោះ នៅក្នុង​សេចក្តីប្រកាស​មួយ​បកស្រាយ​ពន្យល់​ប្រាប់​ពី​ការសិក្សា​ស្រាវជ្រាវ​រកឃើញ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​កន្លងទៅនេះ៕

Facebook Comments

អត្ថបទទាក់ទង