ពិតជា​ក្តុកក្តួល​ណាស់! ខ្ញុង និយាយថា​ខ្លួន​ខ្ពើមរអើម​ប្តី​ខ្លាំងណាស់ ពេល​ដឹង​រឿង​ចិញ្ចឹម​ស្រី​និង​ហៅ​ប្រពន្ធ​ពេញៗ​មាត់

ភ្នំពេញ​ ៖​ តារា​កំប្លែង​អ្នកនាង សុ​កាន់​ដា ហៅ ខ្ញុង កាលពី​ប៉ុន្មាន​ម៉ោង​មុននេះ​ បានធ្វើការ​បង្ហោះ​ឃ្លី​ប​វីដេអូ​ខ្លី​មួយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បង្ក​ការភ្ញាក់ផ្អើល និង ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​មហាជន​និង​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​យក្ស​មួយ​នេះ​។​ ខណៈ​នាង​ពោល​ពាក្យ​ថា​ប្តី​លួច​ចិញ្ចឹម​ស្រី​និង​ហៅ​ប្រពន្ធ​ពេញៗ​មាត់​ធ្វើ​ឲ្យ​ខ្លួន​កាន់តែ​ខ្ពើមរអើម​ខ្លាំង។

តាមរយៈ​វីដេអូ​ជាង​១​នាទី​តារា​កំប្លែង​អ្នកនាង ខ្ញុង បាន​រៀបរាប់ថា​និយាយ​តាម​ត្រង់​ទៅ​រាល់ថ្ងៃនេះ​ខ្ញុំ​ខ្ពើមរអើម​ប្តី​ខ្ញុំ​ខ្លាំងណាស់ ….​គឺ​ខ្ពើម​រហូតដល់​ថ្នាក់​មិន​ចូល​គេង​ជាមួយគ្នា​ឡើយ ​ព្រោះ​ខ្ញុំ​ដឹងថា​គាត់​មាន​ស្រី​នៅ​ខាងក្រៅ ទៅ​ប្រឡាក់ប្រឡូស ជាមួយ​ស្រី​ញី​នៅ​ខាងក្រៅ ខ្ញុំ​ខ្ពើម​ហ្មង​…។

អ្នកនាង ខ្ញុង បានបញ្ជាក់​ទៀតថា​ បើ​គ្រាន់តែ​ចូល​ខារ៉ាអូខេ ផឹកស៊ី ឱបថើប ធម្មតា​ខ្ញុំ​អត់​ឃាត់​ទេ ទៅ​ចុះ តែ​នេះ​វិញ គឺ​លក្ខណៈ​ចិញ្ចឹម រាប់​ខែ​រាប់​ឆ្នាំ​ទៅហើយ ជួល​ផ្ទះ​ឲ្យ​នៅ ឲ្យ​លុយ​ចាយ កន្លែង​សប្បាយ ជួបជុំ​មិត្ត​ភ័ក្តិ​នាំទៅ​ហើយ ហៅ ប្រពន្ធ ពេញៗ​មាត់។ ខ្ញុំ​ឈឺចាប់​ណាស់​…​ពេលខ្លះ​ខ្ញុំ​គិតថា ចង់​លែង​គ្នា តែ​ចិត្ត​មួយ​អាណិតកូន មួយទៀត​ខ្មាសគេ។

ជាមួយ​ការទម្លាយ​ឃ្លី​ប​វីដេអូ​រៀបរាប់​ពី​វិបត្តិ​ផ្លូវចិត្ត​ស្អិត​ទ្រូង​ជុំវិញ​រឿង​ប្តី​មាន​ស្រី​ពី​សំណាក់​អ្នកនាង ខ្ញុង ខាងលើនេះ​ ភ្លាមៗ​នោះ​ គេ​សង្កេតឃើញ​មាន​អ្នកគាំទ្រ​ជាច្រើន​បាន​ផ្ញើ​សារ​សួរនាំ​និង​លើកទឹកចិត្ត​គ្រប់គ្នា ខណៈ​មាន​ខ្លះ​ទៀត​ បាន​សួរ​ថា​ តើ​ជា​ការពិត​ឬ​យ៉ាងណា​?​។​ប៉ុន្តែ​នៅ​មិនទាន់មាន​ចម្លើយ​បញ្ជាក់​ពី​នាង​នៅឡើយ​ទេ ស្របពេល​មានការ​សង្ស័យថា​អាចជា​រឿងរ៉ាវ​ចាស់​ជា​អតីត​ប្តី​មុន​របស់​នាង​ផង​នោះ។

សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​រៀបរាប់​របស់​តារា​កំប្លែង​អ្នកនាង ខ្ញុង និយាយ​ពី​រឿង​កម្សត់​ប្តី​មាន​ស្រី​ខាងក្រោម​នេះ​ទាំងអស់គ្នា​៖៕​

 

 

អត្ថបទទាក់ទង