ពិតជា​គំរូ​ល្អ​ណាស់! ខេមរៈ សិរីមន្ត យក​ថ្ងៃ​ខួបកំណើត​ខ្លួន​បង្វែរ​ធ្វើ​ការងារ​សង្គម​តាមរយៈ​រើស​សំរាម​

Spread the love

​ភ្នំពេញ ​៖ ​នេះ​អាច​ចាត់ទុកថា​ជា​គំរូ​ល្អ​សម្រាប់​មហាជន​និង​អ្នកសិល្បៈ​ឯទៀត​ខណៈដែល​តារាចម្រៀង​ប្រុស​លោក ខេមរៈ សិរីមន្ត បាន​បង្វែរ​ពី​កម្មវិធី​ជប់លៀង​សប្បាយ​នាឱកាស​ថ្ងៃ​ខួបកំណើត​មក​ធ្វើ​ការងារ​សង្គម​តាមរយៈ​ការដើរ​រើស​សំរាម​នៅលើ​ចិញ្ចើមផ្លូវ គួរ​ឲ្យ​សរសើរ​ខ្លាំងណាស់​។​
បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​និង​វីដេអូ​បង្ហាញ​ពី​សកម្មភាព​នៃ​ការ​រើស​សំរាម​លោក ខេមរៈ សិរីមន្ត បាន​រៀបរាប់ថា រាល់​ការធ្វើ​ទង្វើ​ល្អ​ដល់​សង្គម ចូរ​កុំ​មានការ​ខ្មាសអៀន​ឡើយ​។ ថ្ងៃនេះ​ជា​ថ្ងៃកំណើត​របស់ខ្ញុំ ខ្ញុំ​នឹងធ្វើ​ការងារ​បរិស្ថាន​និង​ជួយ​ចែករំលែក​ការងារ​បងៗ​ផ្នែកអនាម័យ និង​ចង់​ស្វែងយល់​អំពី​ការងារ​របស់​ពួកគាត់​ផងដែរ ។​



តារាចម្រៀង​លោក ខេមរៈ សិរីមន្ត បន្ថែម​និង​អំពាវនាវ​ទៀតថា ​ចូរ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ធ្វើ​បរិស្ថាន​ស្អាត​សុខភាព​ល្អ សម្រាប់​សង្គមជាតិ​ទាំងអស់គ្នា។ តាមរយៈ​សកម្មភាព​នេះដែរ​ភ្លាមៗ​នោះ​មាន​អ្នកគាំទ្រ​ជាច្រើន​បានលើកឡើង​ស្រដៀង​គ្នា​ថា ​អត់​ដឹងថា​ត្រូវ​និយាយថា​ម៉េច​ទេ ព្រោះ​ខ្ញុំ​ពិតជា​រំភើប​ណាស់​ពេល​ឃើញ idol ធ្វើជា​គំរូ​ដ៏​ល្អ​។​ប្រទេស​យើង​ស្អាត​ក៏ដោយ​សារ​យើង​ម្នាក់ៗ​អញ្ចឹង​ហើយ​សូមជួយ​ថែរក្សា​នឹង​សំអាត​បរិស្ថាន​ទាំងអស់គ្នា​។​

សូម​ទស្សនិកជន​ទស្សនា​នូវ​វីដេអូ​បង្ហាញ​ពី​សកម្មភាព​របស់​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត និង​ក្រុមការងារ​រើស​សំរាម​ខាងក្រោម​នេះ​ទាំងអស់គ្នា​៖​

 

Facebook Comments

អត្ថបទទាក់ទង