ពិតជា​រឿង​ចៃដន្យ​មែន ​គ្រួសារ​កីឡាករ កែវ រំ​ចង់ ធ្លាក់ខ្លួន​ឈឺ​ព្រមៗ​គ្នា​ដល់​ទៅ​៤​នាក់​

Spread the love

​ភ្នំពេញ ៖​ មហាជន​ច្បាស់​ជា​បានដឹង​និង​ស្គាល់​គ្រប់គ្នា​ហើយ​គ្រាន់តែ​ឮឈ្មោះ​ដល់​កីឡាករ​ជើងរ​ន្ទះ​កែង​ឆេះ​ កែវ រំ​ចង់ ដែល​ស្ទើរ​រាល់​ការប្រកួត​មិន​សូវ​វាយ​ចាញ់​គេ​នោះ​ឡើយ។ ប៉ុន្តែ​ថ្មីៗ​នេះ​លោក​បែរជា​រំលេច​សារ​ធ្វើ​ឲ្យ​មហាជន​អាណិត​គ្រប់គ្នា​ ខណៈដែល​គ្រួសារ​របស់​លោក​ធ្លាក់ខ្លួន​ឈឺ​ទាំង​អស់គ្នា​នា​រដូវក្តៅ​នេះ។

​កីឡាករ​លោក កែវ រំ​ចង់ បាន​សរសេរ​រំលេច​សារ​ភ្ជាប់​ជាមួយ​រូបភាព​កូនៗ​និង​ប្រពន្ធ​មក​ថា ​ហ៊ឹម​…. ថា​មែនៗ ៤​នា​ក់ត​​គ្នា​បាន មួយ​គ្រួសារ ក្តៅ​ត្រជាក់ៗ ឈឺៗ​ដល់ករ​ហ្មង អស់ពី​ឪ មក​ម៉ែ អស់ពី​ម៉ែ​មក​កូនៗ ទាំង​២​នាក់​ទៀត អាណិតកូនៗ ហើយ​អរគុណ​ខ្លាំងណាស់ ដល់​បងប្អូន​ពេទ្យ Chetra Heang តែងតែ​ជួយ អោយ​ថ្នាំ​ខ្ញុំ និង​ចាក់​ថ្នាំ​ទាន់សភាពការណ៍​រហូត​មក ដល់​គ្រួសារ​ខ្ញុំ​ទាំង​៤​នាក់ ស្រលាញ់​បងប្អូន​ណាស់​។​

តាមរយៈ​ការ​បង្ហោះ​រៀបរាប់​ពី​សំណាក់​កីឡាករ​ប្រដាល់​ល្បីឈ្មោះ​លោក កែវ រំ​ចង់ ខាងលើនេះ​ភ្លាមៗ​ បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​ផ្ញើ​សារ​សួរនាំ​និង​ជូនពរ​ឲ្យ​ក្រុម​គ្រួសារ​លោក​ឆាប់​ជា​ពី​ជំងឺ​និង​ថែមទាំង​មានខ្លួន​ទៀត​ នាំគ្នា​បង្ហាញ​ពី​ការ​អាណិ​ត​អាសូរ​ផងដែរ​ដោយហេតុថា​ស្របពេល​គ្នា​តែមួយ​ឈឺ​រហូតដល់​៤​នាក់​ឯ​ណោះ​។​តើ​មហាជន​យល់ឃើញ​យ៉ាងណាដែរ​?៕​

Facebook Comments

អត្ថបទទាក់ទង