ពិតជា​រឿង​អាម៉ាស់! ម្ចាស់​បទ​បែក​ស្លុយ ស្រឡាញ់​អូន​ស្លៀកខោ​រហែក ត្រូវ​ម្ចាស់​ផលិតកម្ម អ៊ិ​ច បកអាក្រាត

Spread the love

ភ្នំពេញ ​៖ ​ផ្ទុះ​រឿង​ដ៏​ភ្ញាក់ផ្អើល ​ក្រោយពេល​ម្ចាស់​បទ ស្រឡាញ់​អូន​ស្លៀកខោ​រហែក លោក ថេ​រ៉ា ត្រូវ​បាន​ថៅកែ​ផលិតកម្ម​អ៊ិ​ច​ ​​ទម្លាយ​​​បកអាក្រាត​នូវ​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​អាម៉ាស់​មួយ​ចំនួន ​និង​ថែមទាំង​ដៀល​ថា​ ជា​ក្រពើ​វង្វេង​បឹង​ទៀតផង។

ផ្អែក​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ផលិតកម្ម​អ៊ិ​ច​បាន​សរសេរ​រិះគន់​ថា ពិតជា​ក្រពើ​មែន មិនទាន់​ល្បី​បាន​ប៉ុន្មាន​ផង ម្ចាស់​បទ ស្រឡាញ់​អូន​ស្លៀកខោ​រហែក ចេញ​ចរិត​ល្បី​បាត់ ហ៊ាន​ថត MV ដោយ​ខ្លួនឯង និង​មិនបាន​ប្រាប់​ម្ចាស់​ផលិតកម្ម​ខ្លួនឯង ផលិតកម្ម អ៊ិ​ច ដែល​ខំ Promote (​ផ្សព្វផ្សាយ​) ២៥ ខេត្ត​ក្រុង តាម​ឡាន ផ្សព្វផ្សាយ និង​concert ហើយ​មើលងាយ​ផលិតកម្ម និង​មើលងាយ​តារា​ចម្រៀង​រួម​អាជីព ក្នុង​ផលិតកម្ម​ខ្លួន។

ប្រភព​ដដែល​បាន​បន្តថា តារាចម្រៀង​រូបនេះ​ហ៊ាន​ដាក់​តម្លៃ​ខ្លួនឯង​៣០០​ដុល្លារ ក្នុង​មួយ​យប់ តន្ត្រី​ខ្លះ​ម្ចាស់​ផលិតកម្ម​សុំ​ត្រឹម ២០០​ដុល្លារ បាន​ហើយ ឆាក​គេ​តូច ណាមួយ​យើង​ទើប​ល្បី តែ​គេ​ហា​​មាត់​មក​ថា ដាក់​អញ្ចឹង​ខូច​តម្លៃ គេ​តារា​ល្បី ហួសចិត្ត។

ម្ចាស់​ផលិតកម្ម​អ៊ិ​ច​រូបនេះ​បាន​បន្តថា មិនបាន​ជួយ ផលិតកម្ម​បន្តិច​ផង​ធ្វើ​ឲ្យ​ផលិតកម្ម​ខូច​ឈ្មោះ​ទៀត​គិត​ងាយ​យល់ សូម្បីតែ​ទិញ​ឧបករណ៍​កាត់ត និង​បង់ពន្ធ​ដល់​ក្រសួង និង​លុយ ហើយ​លុយ​ខ្ញុំ មិនអាច​ឲ្យ​អ្នកឯង មក​ជាន់​ក្បាល​ខ្ញុំ​ទេ។

សូមបញ្ជាក់ថា​ តាម​ការកត់សម្គាល់​នៅលើ​ទីផ្សារ​ចម្រៀង​ឃើញថា​បទ ស្រឡាញ់​អូន​ស្លៀកខោ​រហែក​ ទើបតែ​ចេញ​មិនទាន់បាន​ប៉ុន្មាន​ផង​ក៏​ទទួលបាន​ការគាំទ្រ​យ៉ាង​ភ្លូកទឹកភ្លូកដី​ពី​មជ្ឈដ្ឋាន​មហាជន​ខ្មែរ​ពិសេស​យុវវ័យ​តែម្តង៕



Facebook Comments

អត្ថបទទាក់ទង