ពិតជា​លើស​ជាតិ​ស្ករ ​ពេលឮ​វី​ជេ រតនា ពោល​ពាក្យ​សរសើរ​ប្រពន្ធ​មិន​ដាច់​ពី​មាត់

Spread the love

ភ្នំពេញ ​៖ អ្នកណា​ក៏​ថា​ប្រពន្ធ​ខ្ញុំ​ជាម​នុស្ស​សំណាង​ដែរ ​ដោយ​សារបាន​ខ្ញុំ​ជា​ប្តី ថ្ងៃនេះ​ខ្ញុំ​សូម​ប្រាប់​បងប្អូន​ថា អរគុណ​ដែល​បាន​សរសើរ​ថា​ខ្ញុំ​ជា​ប្តី​ល្អ ជា​ប៉ា​ល្អ តែ​ទន្ទឹមនឹង​ខ្ញុំ​ក្លាយជា​មនុស្ស​ល្អ​បាន​ដល់​សព្វថ្ងៃនេះ​ក៏​ដោយសារតែ​ខ្ញុំ​មាន​ភរិយា​ដ៏​ល្អ​នៅ​ជួយ​ជ្រោមជ្រែង​ពីក្រោយ​ដែរ​(​និយាយ​រួម​រើស​ប្រពន្ធ​ត្រូវ )​។​ នេះ​ជាស​ម្តី​លើកឡើង​របស់​វី​ជេ រតនា។

តារាចម្រៀង​ប្រុស​វី​ជេ រតនា បាន​បន្តទៀតថា ​មុន​ជីវិត​រៀបការ ខ្ញុំ​គ្រាន់តែ​ជា​ក្មេងស្ទាវ​ម្នាក់​ដែល​មិនចេះ​គិត ដើរ​ផឹកស៊ី ពួកម៉ាក​ពួក​ភឿន គ្មាន​សូម្បីតែ​ពេលវេលា​ដេក​ពួន​ទៀងទាត់។ សូម្បីតែ​លុយ​រកបាន​មួយខែ​រាប់រយ​រាប់ពាន់​ក៏​មិនដែល​ចេះ​សល់​នឹង​គេ ស៊ីចាយ​អស់ៗ​មិន​ខ្វល់ មិនចេះ​ទុក​ចេះ​ដាក់ ដឹង​តែ​រកបាន​ម្ងៃ​សម្រាប់​ម្ងៃ​តែប៉ុណ្ណោះ​។

វី​ជេ រតនា បាន​និយាយថា តែ​ជីវិត​ក្រោយ​អាពាហ៍ពិពាហ៍​របស់ខ្ញុំ​ត្រូវបាន​ផ្លាស់ប្តូរ​ទាំងស្រុង ដោយបាន​ជួប​នារី​ម្នាក់​ដែល​ខ្ញុំ​មិន​គិត​ស្មានថា​មាន​និស្ស័យ​នឹង​ស្គាល់​គាត់​ហើយ​បាន​ចាប់ដៃ​គាត់​មក​ក្លាយជា​គូរ​ជីវិត​បែបនេះ​ឡើយ​គាត់​ជា​មនុស្ស​ម្នាក់​ដែល​បាន​កែប្រែ​ជីវិត​ខ្ញុំ​ទាំងស្រុង ទាំង​អត្ត​ច​រិ​ត​ភាព​ឆេវឆាវ ការមិន​ចេះ​គិត​របស់ខ្ញុំ​។​គាត់​ជាម​នុស្ស​ស្រី​ម្នាក់​ដែល​ព្រមអោយ​តម្លៃ និង ក្តី​ស្រលាញ់​ស្ម័គ្រស្មោះ​មកលើ​ខ្ញុំ។

តារា​រូបនេះ​បាន​រៀបរាប់​ទៀតថា តាំងពី​ចេះ​ស្រលាញ់គ្នា​មក​គាត់​មិនដែល​ធ្វើអោយ​ខ្ញុំ​មាន​អារម្មណ៍​ប្រចណ្ឌ ឬ ខ្លាច​បាត់បង់​គាត់​ម្តងណា​ឡើយ​ ព្រោះ​ទង្វើ និង ការស្រលាញ់​របស់គាត់​បាន​ផ្តល់អោយ​ខ្ញុំ​យ៉ាង​ពេញលេញ និង ស្ម័គ្រ​ស្មោះ​មិន​ក្លែងបន្លំ​។​អ្វីដែល​សំខាន់​គាត់​ព្រម​ចូលមកក្នុង​ឆាកជីវិត​របស់ខ្ញុំ ទាំង​ដែល​ខ្ញុំ​ត្រឹមតែ​ជា​បុរស​សាមញ្ញ​ម្នាក់​អ្វីៗ​ក៏​គ្មាន។ គាត់​សុខចិត្ត​ចំណាយ​ជីវិត​ពេលវេលា​របស់គាត់​មក​សាង​គ្រួសារ​ជាមួយ​ខ្ញុំ​ចាប់ដៃគ្នា​រកស៊ី​តាំងពី​បាតដៃ​ទទេ​ស្អាត រហូត​បាន​ដូច​សព្វថ្ងៃនេះ។

គាត់​អាចជា​ភរិយា​មិន​គ្រប់លក្ខណៈ​សម្រាប់​អ្នកដទៃ តែ​សម្រាប់​ខ្ញុំ​គាត់​គឺជា​ភរិយា​ម្នាក់​ដ៏​អស្ចារ្យ។ គាត់​មិន​ត្រឹមតែ​ជា​ភរិយា​តែ​គាត់​ជា​បងស្រី ប្អូនស្រី គាត់​ជា​ម្តាយ គាត់​ជា​មិត្ត គាត់​ជា​គ្រូបង្រៀន គាត់​ជា​អ្នកគ្រូ​ពេទ្យ គាត់​ជា​អ្នក​ប្រឹក្សា គាត់​ជា​មេខ្លា និង​ជា​អ្វីៗ​គ្រប់យ៉ាង​របស់ខ្ញុំ ស្រលាញ់​គាត់​ខ្លាំងណាស់ មិនអាច​បាត់បង់​រូបគាត់​បានឡើយ​។​ មេខ្លារ​បស់បង​គាត់​ជា​អ្នកផ្តល់​សុភមង្គល និង គ្រួសារ​យ៉ាង​ពេញលេញ​បំពេញ​គ្រប់​ចំណុច​ខ្វះខាត​របស់ខ្ញុំ បន្ទាប់ពី​អ្នក​ម្តាយ​របស់ខ្ញុំ​។ ឆ្នាស​ក៏​ឆ្នាស កាច​ក៏​កាច ខឹង​ម្តងៗ​មិន​មាត់​មិន​ក តែ​បែបនេះហើយ​ដែល​ចាក់​ដោត​ចិត្ត​ប្តី love u much my heart ដូច​ពាក្យចាស់​ពោល​ថា​សំណាប​យោង​ដី ស្រី​យោង​ប្រុស ជីវិត​បងរ​ស់បាន​ក៏ដោយ​សារ​មាន​រូប​អូន​។​សម្តី​បន្ថែម​របស់​វី​ជេ រតនា៕

Facebook Comments

អត្ថបទទាក់ទង