ពិត​ខ្លោចចិត្ត​ខ្លាំង​ណាស់ ​ក្រោយ​បាន​ស្តាប់​ការ​រៀបរាប់​លើ​ករណី​កុមារ​រងគ្រោះ​ដោយ​ការ​រំលោភបំពាន​ផ្លូវ​ភេទ​ពី​ជន​តិរច្ឆាន

Spread the love

ភ្នំពេញ ​៖​ នេះ​ពិតជា​រឿងរ៉ាវ​ដ៏​ឈឺចាប់​ខ្លាំងណាស់​សម្រាប់​មហាជន​ខ្មែរ​ទូទៅ ​ក្រោយពេល​បាន​អាន​និង​ស្តាប់​ការ​រៀបរាប់​លើ​ករណី​របស់​ក្មេងៗ​ ដែល​បាន​រងគ្រោះ​ដោយសារ​ការ​រំលោភបំពាន់​ផ្លូវ​ភេទ​ពី​សំណាក់​បុគ្គល​ល្មោភកាម ​ឬ​អាច​ចាត់ទុកថា​ជា​ប្រភេទ​មនុស្ស​​តិរច្ឆាន​ខ្វះ​ការ​គិត​ពិចារណា។

ជាក់ស្តែង​កាលពី​ប៉ុន្មាន​នាទី​មុន​នេះ ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់​អ្នកស្រី ម៉ម សុ​ម៉ាលី ដែលជា​ប្រធាន​មូលនិធិ​សុ​ម៉ាលី ម៉ម​សម្រាប់​ប្រមូល​ប្រាក់​ជួយ​កុមារ​និង​ស្ត្រី​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​ផ្សេងៗ​ បានធ្វើ​ការរៀប​រាប់ទាំង​អារម្មណ៍​ក្តុកក្តួល​ថា ​យើង​តែងតែ​គិតថា​ក្មេង​តូច​មិន​ដឹងអី ហេតុអ្វី​ថា​មិនដឹង​ពេល​នាង​ឈឺចាប់​នាង​យំ​រក​ម៉ែ (​ឪ ម៉ែអើយ ម៉ែ នៅទីណា​បងប្អូន​ធ្លាប់បាន​ទៅលេង​មណ្ឌល​ស្គាល់​នាង​តូច​អាយុ​២​ខួប​នេះ​ច្បាស់​ណាស់)។

ប្រភព​ដដែល​នេះ​បាន​បន្តថា ​នាង​ត្រូវបាន​ពូ​កើត​មេរោគ​អេដស៍​រំលោភ​តាំងពីរ​អាយុ​បាន​១៣​ខែ​មក​ម្ល៉េះ ​តែ​សំណាង​នាង​បានទទួល​ការព្យាបាល​ការពារ​ការឆ្លង​មេរោគ​អេដស៍​ទាន់​ដែល​ធ្វើអោយ​នាង​មិនបាន​ឆ្លង តែ​ការឈឺចាប់ ភាព​ភ័យខ្លាច​ពី​ការរំលោភ​ដោយ​កំរោល​នោះ​ នៅតែ​តាម​លង​នាង​គ្មាន​ថ្ងៃ​ចប់​បងប្អូន​គិត​មើលទៅ​នាង​រស់​ដោយ​ការឈឺចាប់​មួយជីវិត។

អ្នកស្រី ម៉ម សុ​ម៉ាលី បានបញ្ជាក់​បន្ថែម​ថា បើ​សិន​ជា​នាង​តូច​ជា​កូន​បងប្អូន​វិញ​តើ​បងប្អូន​ខ្លោចផ្សា​ទេ​ក្មេង​រងគ្រោះ​រាល់ថ្ងៃ​តើ​ជា​កំហុស​នាង​ឬ​? សូម​មេត្តា​ចុះបើ​មិនបាន​ជួយ​នាង កុំ​បន្ថែម​បាប​តើ​បងប្អូន​នៅ​គាំទ្រ​រូប​អាសអាភាស​ទៀត​ឬ​?​។ ​ជាមួយគ្នា​នៃ​ការរៀបរាប់​របស់​អ្នកស្រី ម៉ម សុ​ម៉ាលី នេះដែរ ​ភ្លាមៗ​នោះ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បញ្ចេញ​ទស្សនៈ​ថា​សង្គម​អនាធិបតេយ្យ​នៃ​ភាព​អនាចារ​របស់​មនុស្ស​មួយចំនួន៕

Facebook Comments

អត្ថបទទាក់ទង