ពិត​ជា​អស្ចារ្យ! ពលរដ្ឋ​ខ្មែរ​ម្នាក់ ​នាំ​ទង់ជាតិ​របស់​ខ្លួន ​​ឡើង​លើ​ភ្នំ​ដ៏​ខ្ពស់​បំផុត​លើ​លោក

Spread the love

ភ្នំពេញ ៖ ពិតជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍​រហូត​មានការ​លើក​សរសើរ​ច្រើន​ពី​មហាជន​គ្រប់​មជ្ឈដ្ឋាន​ស្រប​ពេល​ដែល​លោក ម៉ី សុធា​វុ​ធ បាន​ឡើង​ភ្នំ​អេ​វឺ​រ៉េ​ស​រហូតដល់​កម្ពស់​ ៥៣៨០​ម៉ែត្រ​បា​នសម្រេច​ជា​ស្ថាពរ​ជាមួយ​នឹង​ទង់ជាតិ​របស់​ខ្លួន​ដើម្បី​បង្ហាញ​ពី​មោទនភាព​របស់​ខ្មែរ។ ម្យ៉ាងទៀត​គឺមាន​គោលបំណង​ធំៗ​ពីរ​ដែល​ជំរុញ​ទឹកចិត្ត​លោក ម៉ី សុធា​វុ​ធ ឡើង​ភ្នំ​អេ​វឺ​រ៉េ​ស។

ការឡើង​ភ្នំ​ដែលមាន​កំពស់​ខ្ពស់​បែបនេះ​គឺ​ប្រឈមមុខ​នឹង​ហានិភ័យ​ជាច្រើន​ដូចជា​៖ កង្វះ​ខ្យល់​អុកស៊ីសែន ចលនា​បេះដូង​លោត​ខុសធម្មតា អាកាសធាតុ​ដ៏​ត្រជាក់ ជាពិសេស​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​គ្រប់ពេល​ទៀតផង​។ ទោះបី​មាន​បញ្ហា​ដូច​រៀបរាប់​ខាងលើ​ក្តី ក៏​លោក ម៉ី សុធា​វុ​ធ​ដែលជា​ជនជាតិខ្មែរ​មួយរូប​អាច​ពុះពារ​ឡើងទៅ​ដល់ទី​ដ៏​ខ្ពស់​ដើម្បី​បញ្ជាក់​ពី​ចំណេះ ជំនាញ និង​សមត្ថភាព របស់គាត់​ទាក់ទង​ទៅនឹង​ការហាត់​យូ​ហ្គា (Yoga) ការ​សមាធិ (Meditation) ជំនាញ​ក្នុងការ​ដកដង្ហើម (Breathing techniques) ជំនាញ​ស្តារ​សមត្ថភាព​រាងកាយ (Phisical Restorative) និង ជំនាញ​បន្សាប​ជាតិពុល (Detoxification)​។​នេះ​បើ​យោងតាម​ប្រភព​បានបញ្ជាក់​។​

ប្រភព​បាន​បន្តថា​ ដោយសារតែ​ការស្រលាញ់​ជាតិ​និង​ចង់​ឲ្យ​ប្រទេស​របស់ខ្លួន​ត្រូវបាន​គេ​ស្គាល់​កាន់តែច្រើន​នៅលើ​ឆាក​អន្តរជាតិ​ទើបបានជា​ជម្រុញ​ទឹកចិត្ត​គាត់​(​លោក ម៉ី សុធា​វុ​ធ )​ចង់យក​ទង់ជាតិ​រប​ស់​កម្ពុជា​ទៅ​បង្ហាញ​អោយ​ពិភពលោក​បានឃើញ​និង​បាន​យល់​ដឹងថា ប្រជាជន​កម្ពុជា​ពិតជា​អស្ចារ្យ​ទាំង​ផ្នែក​វប្បធម៌​និង​អរិយធម៌​ផងដែរ​។

ទាំងនេះ​បានបង្ហាញ​ឲ្យ​ឃើញថា​គោលបំណង​ធំៗ​ចំនួន​ពីរ​ដែល​លោក​ម៉ី សុធា​វុ​ធ បាន​រំពឹងទុក​កន្លងមក​ក្នុង​ការឡើង​ភ្នំ​ប្រកបដោយ​គ្រោះថ្នាក់​នេះ បានសម្រេច​ជា​ផ្លែផ្កា​។ គោលបំណង​ទាំងពីរ​នេះ​រួមមាន​៖ ទី​១, គាត់​ចង់បង្ហាញ​អំពី​សមត្ថភាព​របស់គាត់​ក្នុងនាម​ជា​អ្នកជំនាញ​ផ្នែក យូ ហ្គា សមាធិ និង ជា​អ្នកជំនាញ​ផ្នែក ស្ប៉ា​របស់គាត់ នឹងសិក្សា ក្នុងការ​រុករក​បន្ថែ​ម​អំពី​បរិ​យា​កា ស នៅលើ​ភ្នំ ដែល​កង្វះ ខ្យល់​អុកស៊ីសែន និង​ចំណាយពេល​របស់គាត់​ក្នុងការ​តាំងសមាធិ​ផងដែរ​និង​គោលបំណង​ទី​២​របស់គាត់​គឺ​ការនាំ​ដួងព្រលឹង​យុវជន​ខ្មែរ​មួយរូប​ដែល​បាន​មរណៈ​ភា ព​កាលពី ឆ្នាំ ២០១២​។ តាម​ជំនឿ​របស់គាត់ លោក​សុធា​វុ​ធ មានជំនឿថា ដួងព្រលឹង​យុវជន​ខ្មែរ​យើង​គឺ​នៅ​វិល​វុ​ល​នៅ​ទីនោះ​នៅឡើយ ហើយ​គាត់​ចង់​នាំ​ដួងព្រលឹង​នោះមក​ស្រុក​ខ្មែរ​វិញ។

ជាមួយគ្នានេះ​ផងដែរ​តាមរយៈ​ការផ្តល់​សម្ភាសន៍​លោក ម៉ី សុធា​វុ​ធ គាត់​បាន​មានប្រសាសន៍ថា ខ្ញុំ​កំពុង​ស្ថិតនៅ​ជិត​តំបន់​ស្លាប់ រាងកាយ​របស់ខ្ញុំ​ញាក់ញ័រ និង​ត្រជាក់ តឹងទ្រូង ឈឺចាប់​ឈឺក្បាល​ធ្ងន់ និង​វិលមុខ​មាន​អារម្មណ៍​ចង់​ក្អួត​។ ទាំងនេះ​គឺជា​អារម្មណ៍​ពិត​របស់លោក​ផ្ទាល់​ក្នុងការ​ឆ្លងកាត់​រាល់​ឧបសគ្គ​ទាំងឡាយ ដែល​ធ្វើអោយ​គាត់​ទទួលបាន​ជោគជ័យ​មកនេះ​។

នៅ​លើក​Page Memoire Hotels & Resorts បាន​បញ្ជាក់ដែរថា ​Memoria Spa នៃ ក្រុមហ៊ុន Memoire Hotels & Resorts មាន​សេច​ក្ដី​សោមនស្ស​ក្នុងការ​ប្រកាស​ពី​ភាពជោគជ័យ​ដ៏​ធំធេង​របស់​ប្រជាជន​ខ្មែរ​យើង ដែល​តំណាង​ដោយ​លោក ម៉ី សុធា​វុ​ធ​បាន​ឡើង​ភ្នំ​អេ​វឺ​រ៉េ​ស​រហូតដល់​កំពស់ 5380​ម៉ែត្រ បានសម្រេច​ជា​ស្ថាពរ​ប្រកបដោយ​សុវត្ថិភាព​។ ជំនួស​ឲ្យ​គ្រួសារ Memoire, ក្រុម​សហការី និង​ប្រជាជន​កម្ពុជា​ទាំងមូល​សូម​ចូលរួម​អបអរសាទរ ចំពោះ​ភាពក្លាហាន​របស់គាត់​ក្នុង​ការខិតខំ​ប្រឹងប្រែង​ទាំង​កំលាំងកាយ និង​កំលាំងចិត្ត​ដើម្បី​នាំ​ភាព​អស្ចារ្យ​ជូន​ជាតិ​មាតុភូមិ៕

Facebook Comments

អត្ថបទទាក់ទង