ពិត​ទេ​បងប្អូន! នាយ ចឺម ច្រៀង​១​បទ​នេះ ​ស្រែក​ដូច​គេ​ចាក់​ក​ជ្រូក​មុន​ពេល​ងាប់?

Spread the love

ភ្នំពេញ ​៖ ​ពិតជា​កក្រើក​វិស័យ​សិល្បៈ​ និង​ទស្សនិកជន​ ក្រោយ​ពេល​ដែល​តារា​ចម្រៀង​សាន់​ដេ​នាយ ចឺម ត្រូវ​ផ្ទុះ​ការរិះគន់​បាញ់​ចាក់​ស្រោច​ស្ទើរ​ងើបមុខ​មិន​រួច​ ក្រោយ​ពេលចេញ​បទ​អូន​មាន​សម​នឹង​អ្នកមាន​ដូចគ្នា ខណៈដែល​បទ​នេះ​គឺជា​ការ​ចម្លង​ចម្រៀង​មរតក​ដើម​មាន​ចំណងជើង​ថា នឹក​ភូមិ​ភ្នំ​ធំ ច្រៀង​ដោយ​អ្នកស្រី រស់ សេរី​សុទ្ធា។

គិត​មក​ទល់​ពេល​នេះ​ ការរិះគន់​នៅតែ​បន្ត​កើតមាន​ឡើងលើ​នាយ ចឺម គ្មាន​ស្រាកស្រាន្ត​​នោះទេ​ដោយហេតុថា​នាយ​កំពុងមាន​ចេតនា​បំភ្លៃ​កែច្នៃ​កាឡៃ​បទ​មរតក​ដើម​ឲ្យ​មានការ​​ភាន់​ច្រឡំ ​និង​ខុសពី​ទំនុក​សាច់ភ្លេង​ឬ​ច្រៀង​ដើម​របស់​វីរ​កវី​ជើងចាស់។ មាន​ទស្សនិកជន​លើក​ជា​សំនួរ​​ថា​តើ​វាសនា​របស់​នាយ ចឺម អាច​នឹង​ដូច​តារា​រៀមច្បង​លោក ទិ​ត្យ វិច្ឆិកា កាលពី​ប៉ុន្មាន​ឆ្នាំមុន​ដែល​ច្រៀង​បទ សូរិយា​អស្តង្គត ឬទេ?

លើសពី​នេះដែរ​កាលពី​ប៉ុន្មាន​នាទី​មុននេះ​ក៏​ស្រាប់តែ​តារា​ប្រុស​រៀមច្បង​ជាប់​ងារ​ជា​តារា​កំពូល​ទើស​លោក ម៉ៃ សុគន្ធ បន្ត​ការ​ចេញមុខ​ប្រតិកម្ម​លើ​នាយ ចឺម ដែល​នាយ​បាន​ប្រើ​សម្តី​ប្រយោល​ទៅកាន់​ខ្លួន​ថា ​ខ្ញុំ​មិនដែល​មានរឿង​អី ជាមួយ​បង​ម៉ៃ សុគន្ធ ទេ​! ខ្ញុំ​សូម​និយាយ​រាង​ធ្ងន់​បន្តិច​ហើយ មនុស្ស​ដូច​គាត់ (​សុគន្ធ​) អ៊ីចឹង មិន​សម​ខ្ញុំ​លូក​មាត់ ទៅ​គាត់​ទេ។ សូម្បីតែ​បង ខេមរៈ សិរីមន្ត ជា​កំពូល​តារាចម្រៀង គាត់​ហ៊ាន​រិះគន់ រហូត​ទៅហើយ អ៊ីចឹង​ទេ​ទម្រាំ​ខ្ញុំ រឿង​អី​គាត់​មិន​រំលង​ខ្ញុំ។

ដោយសារតែ​សម្តី​របស់​នាយ ចឺម បែបនេះ​ហើយ ​បានធ្វើ​ឲ្យ​លោក ម៉ៃ សុគន្ធ ពន្លះ​វិញ​ថា​ខ្វះ​អី​អ្នក​ដែល​យក​បទ​មរតក​ដើម​មក​ច្រៀង​ តែ​គេ​អត់​បំផ្លាញ​និង​កាឡៃ​អោយ​បាត់​អត្តសញ្ញាណ​ដើម​ទេ មើល​តែ​ដួង វីរៈ​សិទ្ធ​ទៅ ដឹង​ហើយ​:kissing_heart:​គឺ​ពីរោះ​ចម្លែក​តែ​អូន ចឺម ម៉េច​អូន​ស្រែក​ហ្នឹង​គិតថា​ពីរោះ​មែន​ដូច​គេ​ចាក់ក​ជ្រូក​មុន​ងាប់ ពីរោះ​ណាស់​អើយ​ឈប់​បាន​ឈប់​ទៅណា ឬ​ចេះតែ​ប៉ុណ្ណឹង​ទេ ទាំង​អ្នកនិពន្ធ​និង​អ្នក​ស្រែក​ចំទាល​ហ្នឹង។

សូម​រម្លឹក​ថា ​ថ្មីៗ​នេះ​បាន​ផ្ទុះ​ការរិះគន់​យ៉ាង​គំហុក​និង​គួរ​ឲ្យ​អាម៉ាស់​បំផុត​លើ​តារាចម្រៀង​វ័យក្មេង​របស់​ផលិតកម្ម​សាន់​ដេ​និង​ជា​អតីត​អ្នកកំប្លែង​នាយ ចឺម ដែល​បាន​យក​បទ​មរតក​ដើម​មក​កែច្នៃ កាឡៃ​សាច់ភ្លេង​និង​ទំនុកច្រៀង​ស្រែក​ស្ទើរ​បែក​មេឃ​បង្ក​ការភ្ញាក់ផ្អើល​និង​ការរិះគន់​ពី​ទស្សនិកជន​ស្ទើរ​ពេញ​មួយ​ផ្ទៃ​ប្រទេស ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​អាច​ធ្លាក់ចុះ ​ក្រោយ​ចេញ​ចម្រៀង​មួយ​បទ​នេះ​ មាន​ចំណងជើង​ថា អូន​មាន​សម​នឹង​អ្នកមាន​ដូចគ្នា ខណៈដែល​បទ​នេះ​គឺជា​ការ​ចម្លង​ចម្រៀង​មរតក​ដើម​មាន​ចំណងជើង​ថា នឹក​ភូមិ​ភ្នំ​ធំ ច្រៀង​ដោយ​អ្នកស្រី រស់ សេរី​សុទ្ធា។ ទោះ​យ៉ាង​ណា​ក្រោយ​ការ​រិះគន់​ធ្ងន់ៗ​បាញ់​ចាក់​ស្រោច​លើ​ផលិតកម្ម​សាន់ដេ ​​ក៏ដូច​នាយ ចឺម​ នោះ ​រហូត​មក​ដល់​ពេល​នេះ ​ចម្រៀង​នោះ ត្រូវ​បាន​ខាង​ផលិតកម្ម​សម្រេច​លុប​ចេញ​ពី​ឆានែល​យូធូប​របស់​ខ្លួន​ហើយ៕

 

Facebook Comments

អត្ថបទទាក់ទង