ពីរោះ​កប់​! តោះ​មក​ស្ដាប់ អតីត​បេក្ខនារី Cambodian Idol ច្រៀង​បទ «​ស្រណោះ​ម្លប់​ដូង​»

Spread the love

ភ្នំពេញ ​៖ ​ កុមារី លីន សោ​ម៉ា ដែល​គេ​ស្គាល់​ថា​ជា អតីត​បេ​ក្ខ​នារី Cambodian Idol រដូវ​កាល​ទី​៣ ហើយក៏​ជា​ម្ចាស់​ពានរង្វាន់​កម្មវិធី​ផ្កាយ​រះ​ក្នុង​សួន​ផង​នោះ ​ត្រូវ​បាន​គេ​សរសើរ​គ្រប់គ្នា​ថា ច្រៀង​ពីរោះ សំឡេង​ស្រទន់ ​ជាមួយ​កាយវិការ​រស់​រវើក។

ការ​សរសើរ​របស់​មហាជន​នោះ ពិតជា​មិន​ខុស​ឡើយ ដោយ​កាលពី​ម្សិលមិញ មានការ​បង្ហោះ​តាម​យូ​ធូប និង​ហ្វេ​ស​ប៊ុ​កនូវ​ចម្រៀង​មួយ​បទ ច្រៀង​ដោយ​កុមារី​រូប​នេះ​ផ្ទាល់ មាន​ចំណងជើង​ថា «​ស្រណោះ​ម្លប់​ដូង​» ដែល​ស្ដាប់ទៅ​ពិតជា​ចាក់​ដោត​ដល់​បេះដូង ស្ដាប់​ម្ដង​ហើយ​ម្ដងទៀត​នៅតែ​មិន​ជិនណាយ។

ទោះយ៉ាងណា បទ​ចម្រៀង​ខាងលើ ដែល​បកស្រាយ​ដោយ​កុមារី​វ័យ​១៦​ឆ្នាំ មក​ពី​ខេត្ត​ត្បូង​ឃ្មុំ​រូប​នេះ គេ​ពុំ​ទាន់​ដឹង​ថា នាង​ច្រៀង​ក្នុង​អំឡុង​ពេលណា​នោះ​ទេ៕

Facebook Comments

អត្ថបទទាក់ទង