ពេជ្រ ចរណៃ ប្រកាស​ចំណាយ​ប្រាក់​៥​ភាគរយ​ជួយ​សង្គម​ស្របពេល​បើកមុខ​ជំនួញ​ថ្មី​ក្នុង​វិស័យ​អចលនទ្រព្យ​

Spread the love

​ភ្នំពេញ​៖​ កញ្ញា ពេជ្រ ចរណៃ ដែល​ទស្សនិកជន​ភាគ​ច្រើន​បាន​ស្គាល់​ និង​គាំទ្រ​តាមរយៈ​វិស័យ​ស​ម្តែ​ភាពយន្ត​ និង​សកម្មភាព​ការងារ​មនុស្សធម៌​ជួយ​សង្គម​ជាច្រើន​ដូចជា​៖​ប្រជាពលរដ្ឋ​ខ្វះខាត ចាស់ជរា និង​កុមារ​នៅតាម​សហគម​ផង​នោះ​ ស្រប​ពេលដែល​ប្រជាប្រិយភាព​កំពុងតែ​មានការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​ស្រាប់តែ​ប្រកាស​បើកមុខ​ជំនួញ​ថ្មី​។

ការប្រកាស​មុខ​ជំនួញ​ថ្មី​ដែល​ចាយ​ទុន​ខ្ទង់​រាប់សែន​ដុល្លារ​ពី​សំណាក់​តារា​សម្តែង​សម្តី​ផ្អែម​កញ្ញា ពេជ្រ ចរណៃ នាពេលនេះ​គឺ​ការ​បើ​មុខ​ជំនួញ​លក់​ដី​ឡូ​តិ៍​ដែលមាន​ទំហំ​រហូតដល់​ទៅ ​៣០ ​ហិតា ​ស្ថិតនៅលើ​ទីតាំង​ដី​ដែលមាន​អំណោយផល​សម្រាប់​អតិថិជន​អ្នកគាំទ្រ​។​ ទីតាំង​ដី​ដែល​ត្រូវបាន​តារា​សម្តែង​កញ្ញា ចរណៃ ប្រកាស​បើកសម្ពោធ​ផ្លូវការ​កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៧​ ម្សិលមិញ​នោះ​ស្ថិតនៅ​ស្រែ​តា​ម៉ែង​ឃុំ​ទំនប់​ធំ​ស្រុក​ពញាឮ​ខេត្តកណ្តាល​ (​ជិត​ភ្នំ​បាសិត​)​។​

កញ្ញា ពេជ្រ ចរណៃ បា​បញ្ជាក់ថា ចំពោះមុខ​ជំនួញ​ថ្មី​របស់​នាង​តាមរយៈ​ការបើក​លក់​ដី​ឡូ​តិ៍​ខាងលើនេះ​គឺ​បានការ​សហការគ្នា​រវាង​ដៃគូ​(​ក្រុមហ៊ុន​)​ដែលមាន​បទពិសោធន៍​ស្រាប់​លើ​ការងារ​លក់​ដី​ឡូ​តិ៍ក​ន្ល​ង​មករ​ហូត​ទទួលបាន​ជោគជ័យ​និង​គាំទ្រ​ពី​សំណាក់​អតិថិជន​ជាច្រើន​។​ចំណែក​ឯក​ដើមទុន​ដែល​នាង​រួមចំណែក​ឬ​ចូល​ភាគហ៊ុន​លើ​ទីតាំង​ដី​ឡូ​តិ៍​ទំហំ​៣០​ហិតា​និង​មាន​ចំនួន​២៣០០​ឡូ​តិ៍​នេះ​មាន​ចំនួន ​៣០ ​ភាគរយ​និង ​៧០ ​ភាគរយ​ទៀត​ជា​ទុន​របស់​ម្ចាស់​ក្រុមហ៊ុន​ផ្ទាល់​គឺ​លោក ភុំ មុនី​រ័ត្ន ។​

តារា​ស្រី​កញ្ញា ពេជ្រ ចរណៃ ក្រៅតែពី​ការបញ្ជាក់​អំពី​ជំហ​នៃ​មុខ​ជំនួញ​រកស៊ី​ដី​ឡូ​តិ៍​ខាងលើនេះ​នាង​ក៏បាន​ប្រកាស​ដោយ​សន្យា​ជាមួយ​អតិថិជន​របស់ខ្លួន​ថា​លុយ​ដែល​បានមកពី​ការលក់​ដី​ឡូ​តិ៍​ឬ​ផលចំណេញ​ទាំងនោះ​ខ្លួន​នឹង​ចំណាយ​ ៥​ ភាគរយ​ ដើម្បី​រួមចំណែក​ជួយ​ដល់​សង្គម​តាមរយៈ​សកម្មភាព​មនុ​ស្ស​ធម៌​ជួយ​ដល់​កុមារកំព្រា ចាស់ជរា និង​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​ជាដើម​។​ដូច្នេះ​រាល់​ការគាំទ្រ​របស់​អតិថិជន​គឺ​ដូចជា​រួមចំណែក​ជួយ​ដល់​សង្គម​ផងដែរ​៕​

Facebook Comments

អត្ថបទទាក់ទង