ពេជ្រ ចរណៃ ៖ កើតជា​មនុស្ស​ ត្រូវតែ​មាន​មហិច្ឆតា តែ​កុំ​លោភលន់​ពេល

Spread the love

ភ្នំពេញ​ ៖​ តារា​សម្តែង​រូប​ស្រស់​កញ្ញា ពេជ្រ ចរណៃ កាលពី​ប៉ុន្មាន​ម៉ោង​មុននេះ​ បាន​សរសេរ​ទម្លាយ​សារ​ដ៏​មាន​អត្ថន័យ ​និង​ប្រយោជន៍​ដល់​មហាជន​ដើម្បី​ជា​ការ​បំផុស​ស្មារតី​ និង​ទុកជា​គំនិត​សម្រាប់​ពិចារណា។

តាមរយៈ​ការ​បង្ហាញ​សារ​របស់​កញ្ញា ពេជ្រ ចរណៃ នេះ​ ​​បានធ្វើ​ឲ្យ​ទស្សនិកជន​មិនតិច​នាក់​ឡើង​បង្ហាញ​ការ​គាំទ្រ​ចំពោះ​គំនិត​ដ៏​ល្អ​របស់​នាង។ មិនតែប៉ុណ្ណោះ​ក៏​មានការ​លើកឡើងថា​ពាក្យសម្តី​របស់​កញ្ញា ពេជ្រ ចរណៃ ប៉ុន្មាន​ឃ្លា​នេះ ​ពិតជា​មានន័យ​ដែល​អាច​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ទុកជា​ការពិចារណា។តារា​សម្តែង​ និង​ជាស​ម្ចាស់​ហាង​កាត់​សក់ក​ញ្ញេ ពេជ្រ ចរណៃ បាន​និយាយថា «​ត្រូវតែមាន​ភាពជឿជាក់​…​តែ​កុំ​អំនួត គាំទ្រ​ចរណៃ​ទេ​បើ​គាំទ្រ​ស៊ែរ​មួយ​ទៅ។ កុំ​ព្រោះតែ​ទ្រព្យ​ភ្លេច​រឿង​ល្អ លោភ​ទាំង​ត្រដរ​ភ្លេច​បុណ្យ​បាប ចិត្តបុណ្យ​ចិត្តធម៌​បែរ​ជាន់​ប្រមាថ ចុះ​ពេលដែល​ស្លា​ប់យក​អ្វី​បាន​ខ្លះ​…»។

កញ្ញា ពេជ្រ ចរណៃ កន្លង​មក​ ​ត្រូវ​បាន​មហាជន​​​ដឹង​ហើយ​ថា ​ស្រប​ពេល​ដែល​សិល្បៈ​របស់​នាង​កាន់តែ​មាន​ភាព​មមាញឹក​ខ្លាំង​ជាមួយ​ការ​សម្តែង​នោះ ​នាង​ក៏​ធ្លាក់ខ្លួន​ឈឺ​ជំងឺ​ធ្ងន់ធ្ងរ​រហូត​បញ្ជូន​ទៅ​សង្គ្រោះ​ជីវិត​នៅ​ឯ​ប្រទេស​ថៃ។ ប៉ុន្តែ​កាលនោះ​ដោយសារ​មាន​ក្តី​អាណិត​ពី​អតីត​តារា​សម្តែង​លោក ខៃ ប្រសិទ្ធ កញ្ញា ពេជ្រ ចរណៃ ក៏​ផ្តើម​មានឱកាស​មានជីវិត​ជាថ្មី​តាមរយៈ​ការផ្តល់​ទឹកប្រាក់​ជាង​១​ដុល្លារ​ជាការ​សង្គ្រោះ​ជីវិត​ពី​លោក ខៃ ប្រសិទ្ធ៕


Facebook Comments

អត្ថបទទាក់ទង