ពេជ្រ ថៃ អាចធ្វើ​ឲ្យ​ទស្សនិកជន​ស្រក់​ទឹកភ្នែក ​ព្រោះតែ​ប្រយោគ​ចាក់​ដោត

Spread the love

ភ្នំពេញ ​៖​ មហាជន​ពិតជា​បាន​ដឹងហើយថា​តារាចម្រៀង​វ័យក្មេង និង​ជា​ម្ចាស់​ជ័យលាភី​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​The Voice Kid Cambodia​រដូវ​កាល​ទី​១​កុមារា ពេជ្រ ថៃ កាលពី​ថ្មីៗ​នេះ​ បាន​ជួប​ទុក្ខ​ក្រៀមក្រំ​ និង​សោកសៅ​បំផុត​ ខណៈ​ដែល​លោកយាយ​ជាទី​ស្រឡាញ់ ដែល​ពេជ្រ ថៃ តែង​ហៅថា​ម៉ែ​ចាស់ បាន​ទទួល​មរណភាព។

ការបាត់បង់​ឱកាស​នៅក្បែរ​លោកយាយ​ជាទី​ស្រឡាញ់ ​ឬ​ម៉ែ​ចាស់​នាពេលនេះ ​បានធ្វើ​ឲ្យ​កុមារ ពេជ្រ ថៃ រួមទាំង​ក្រុមគ្រួសារ​មានការ​នឹក​ស្តាយ​ស្រឡះ​ជា​ខ្លាំង។ មិនតែប៉ុណ្ណោះ​រាល់ពេល​គេ​តែង​ឃើញ​ម្ចាស់​ពាន​The Voice Kid Cambodia​រដូវ​កាល​ទី​១​កុមារា ពេជ្រ ថៃ បង្ហាញ​អារម្មណ៍​សោកសៅ​ក្រៀមក្រំ​លាយ​ឡំនឹង​ការបញ្ចេញ​សារ​ទឹកភ្នែក​ជា​បន្តបន្ទាប់។

ជាក់ស្តែង​កាលពី​ប៉ុន្មាន​ម៉ោង​មុននេះ​ តារាចម្រៀង​វ័យក្មេង​កុមារ ពេជ្រ ថៃ បាន​បញ្ចេញ​សារ​ទឹកភ្នែក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ទូញ​ថ្ងូរ​ដង្ហោយ​នឹក​ម៉ែ​ចាស់​ថា ពេលនេះ​កូន​នឹក កូន​សែន​រលឹក នឹក​ដល់​ម៉ែ​ចាស់ ម៉ែ​ឃ្លា​តទៅ​ឆ្ងាយ មិន​ត្រឡប់​ច្បាស់ កូន​នឹក​ខ្លាំងណាស់ ម៉ែ​ចាស់​ម្ចាស់​ថ្លៃ។

កូន​នឹក​ដល់​កាល​ក្បែរ​កាយ​រាល់ថ្ងៃ មិនដែល​ឃ្លាតឃ្លា​មួយ​ទិវារាត្រី ម៉ែ​មើល​ថ្នម​បី​ចៅ​តូច​មួយ​នេះ​ធំក្ដី​កាលណា​បើក​ធ្មេច​នេត្រា មាន​ម៉ែ​នៅក្បែរ ថ្នាក់ថ្នម​ដល់​កូន មិនដែល​ត្អូញត្អែរ ម៉ែ​ចាស់​មើលថែ មិនដែល​សៅហ្មង​ទោះ​កាល​ពេលនោះ កូនតូច​គ្មាន​ឈ្មោះ​ល្បី​ដូច​រាល់ថ្ងៃ តែ​កូន​កក់ក្ដៅ​ពេល​បាន​ក្បែរ​កាយ​ម៉ែ​ថ្លៃ រាល់​ពាក្យសម្ដី​ដែល​ម៉ែ​ទូន្មាន​ពេលនេះ​កូន​ល្បី គ្រប់​ញាតិ​ប្រុស​ស្រី ជិត​ឆ្ងាយ​ស្រឡាញ់។ ប្រយោគ​របស់​កុមារ ពេជ្រ ថៃ។

តារាចម្រៀង ពេជ្រ ថៃ បាន​បន្ថែមថា កូន​សង្ឃឹមថា​កូន​នឹង​ប្ដូរ​វិញ ជូន​ម៉ែ​សម្លាញ់​ដែល​ខំប្រឹងប្រែង​តែ​អនិច្ចា​ពេលនេះ​វាសនា អ្នក​ម្ដាយ​ឃ្លាតឆ្ងាយ​ទៅ​ចោល​កូនតូច អោយ​រងា​​កាយ​ម៉ែអើយ​ឃ្លាតឆ្ងាយៗ​ចោល​កូន​ ហើយ​កូន​យំ​ស្ទើរ​ក្ស័យ​ ព្រោះតែ​ម្ដាយ​ថ្លៃ គ្មាន​ថ្ងៃ​វិល​វិញ​ពេលនេះ​កូន​គ្មាន​អ្នកណា​ទន្ទេញ ចាំ​ផ្លូវ​វិល​វិញ​ពេល​កូន​ច្រៀង​ចប់។ កូន​សូម​លើកដៃ​បួងសួង​បុណ្យ​ផ្សង​សន្សំ កូន​សូម​ជូន​ម៉ែ សូម​ម៉ែ​ទៅដល់​ឋាន​សុខ​កុំ​ប្រែ កូន​សច្ចា​ដែរ​ជា​ចៅ​ម៉ែ​ចាស់​រហូត៕

Facebook Comments

អត្ថបទទាក់ទង