ពេជ្រ សោភា មានរឿង​អ្វី​បានជា​ទម្លាយ​អារម្មណ៍​សោកសៅ​បែបនេះ?

Spread the love

ភ្នំពេញ​ ៖​ តារា​ចម្រៀង​ស្ថិត​លើ​លំដាប់​ជួរ​មុខ​របស់​ហង្ស​មាស​អ្នកនាង ​ពេជ្រ សោភា ​កាលពី​ប៉ុន្មាន​នាទី​មុន​នេះ​ ​បាន​បង្ហាញ​អារម្មណ៍​សោកសៅ​ភ្ជាប់​ជាមួយ​រូបថត​ចំនួន​២​សន្លឹក​មាន​ទឹក​មុខ​ក្រៀមក្រំ​ហាក់​កំពុង​ដិត​ជាប់​នូវ​វិបត្តិ​ផ្លូវចិត្ត​ស្ទើរតែ​បែកធ្លាយ​ដើមទ្រូង​បង្ក​ឲ្យ​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ចាប់អារម្មណ៍​ទៅលើ​ប្រយោគ​ចុក​ឈាម​របស់​នាង​ផងដែរ។

អ្នកនាង ពេជ្រ សោភា បានលើកឡើង​ថា «​សូរិយ៉ា​អើយ ក្នុង​ជីវិត​នាង​ត្រូវ​យំ​បែបនេះ​រហូត​មែន នាង​រឹងមាំ​ខាងក្រៅ តែ​ខាងក្នុង​ខ្ទេចខ្ទាំ​អស់ហើយ ។ ជួយ​គេ​រហូត​ភ្លេច​ខ្លួនឯង រហូត​គេ​ថា​នាង​ជា​បិសាច​ចុងក្រោយ​បិសាច ជួយ​ទេវតា រហូត​ស្លាប់​ខ្លួន»។

ត្រឹមតែ​ប្រយោគ​ប៉ុន្មាន​ឃ្លា​របស់​តារាចម្រៀង​អ្នកនាង ពេជ្រ សោភា ខាងលើនេះ​បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ជាមួយ​ការ​ផ្ញើ​សារ​សួរនាំ​ថា​តើ សោភា មានរឿង​អ្វី​មិន​សប្បាយចិត្ត​បានជា​បង្ហាញ​អារម្មណ៍​បែបនេះ​ឬ​គ្រាន់តែ​ជាការ​សម្តែង​អារម្មណ៍​លេងសើច​ទេ។ យ៉ាងណាមិញ​ដើម្បី​ស្រាយ​មន្ទិល​ខាងលើនេះ​អ្នកនាង ពេជ្រ សោភា ក៏បាន​ភ្ជាប់​ជាមួយ​ពាក្យ​ដោយ​ខ្លី​ទៀត​ថា បិសាច​គួរ​អោយ​ស្រលាញ់ មើល​ហើយ​កុំ​យំ​ណា​។ នេះ​អាច​បញ្ជាក់​ច្បាស់​ថា គ្រាន់តែ​ជា​អារម្មណ៍​មួយ​ក្នុង​ឈុត​សម្តែង​រឿង​របស់ ពេជ្រ សោភា ប៉ុណ្ណោះ៕

Facebook Comments

អត្ថបទទាក់ទង

Leave a Comment