ពេជ្រ សោភា មិន​អស់ចិត្ត​រឿង​ឃាតក​ ​ព្រៃផ្សៃ​រំលោភ​សម្លាប់​ក្មេង​ស្រី​និង​ប្រុស​២​នាក់​បងប្អូន​

Spread the love

​ភ្នំពេញ​៖ តារាចម្រៀង​ស្រី​របស់​ផលិតកម្ម​ហង្ស​មាស​អ្នកនាង ពេជ្រ សោភា ថ្វីត្បិតតែ​ជនដៃដល់​ព្រៃផ្សៃ​ជា​ឃាតកដៃ​ឆៅ​រំលោភ​សម្លាប់​ក្មេងស្រី​អាយុ​១០​ឆ្នាំ​និង​ក្មេងប្រុស​អាយុ​២​ឆ្នាំ​ដែល​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា​ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួនបាន​ហើយក៏​ពិតមែន ​ប៉ុន្តែ​នាង​នៅតែ​បង្ហាញ​ពី​អារម្មណ៍​សប្បាយចិត្ត ​ខណៈដែល​ជន​រូបនេះ​នៅមាន​ជីវិត​ហើយ​ជាប់ទោស​ត្រឹម​មួយជីវិត​។
​គេ​ចាំបាន​ថា​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៣​រសៀល​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ស្ថិតនៅ​តំបន់​អូរត្រេះ​ក្នុងភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ក្រោយពេល​ក្មេងប្រុស​ម្នាក់​ត្រូវគេ​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​ថ្លុកឈាម និង​ក្មេងស្រី​ម្នាក់ទៀត បាន​រងរបួស​ពេញ​ខ្លួន​(​ស្លាប់​ពេល​បញ្ជូនមក​មន្ទីរពេទ្យ)។
បន្ទាប់​ពី​សហការ​ និង​បើក​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ពី​កម្លាំង​សមត្ថកិច្ច​ជនជាប់សង្ស័យ ឈ្មោះ ឈឹម វិចិត្រ អាយុ​ប្រហែល​៣០​ឆ្នាំ​ត្រូវបាន​សមត្ថកិច្ច​ខេត្តព្រៃវែង​និង​ព្រះសីហនុ​បើក​ប្រតិកម្ម​ចុះ​ឃាត់ខ្លួន​នៅលើ​ទឹកដី​ខេត្តព្រៃវែង​ទាក់ទង​ជាមួយ​ករណី​នៃ​ការសម្លាប់​ក្មេងប្រុស​-​ស្រី​ពីរ​នាក់​បងប្អូន​ខាងលើ​នេះ​។​ ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី​មាន​មហាជន​ជាច្រើន​បានបង្ហាញ​ការមិន​អស់ចិត្ត​លើ​ទង្វើ​​ដ៏​ព្រៃផ្សៃ​របស់​ជន​គម្រក់​រូបនេះ​។​
​ជាក់ស្តែង​មុននេះ​បន្តិច​តារាចម្រៀង​ស្រី​អ្នកនាង ពេជ្រ សោភា ក៏បាន​បង្ហាញ​ពី​អារម្មណ៍​មិន​អស់ចិត្ត​លើ​ទង្វើ​​របស់​ជនដៃដល់​រូបនេះ​ផងដែរ​ ដោយ​នាង​បាន​លើកឡើងថា ​ត្រឹម​ជាប់គុក​មួយជីវិត វា​ស្រាល​ខ្លាំង​ណាស់ អាណិត​ក្មេង​ណាស់​ស្លាប់​យ៉ាង​វេទនា​និង​ឈឺចាប់​បំផុត​។​
​គួរ​រម្លឹកថា ក្មេងប្រុស​ម្នាក់​ត្រូវគេ​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​ថ្លុកឈាម​ក្នុង​បន្ទប់​ផ្ទះមួយ​កន្លែង ដែល​សាងសង់​នៅ​ឆ្ងាយ​ដាច់ពីគ្នា ដោយមាន​ស្នាមរបួស​មុត​ពេញ​ខ្លួន ខណៈ​ក្មេងស្រី​ម្នាក់ទៀត បាន​រងរបួស​ពេញ​ខ្លួន​(​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ ករណី​ឃាតកម្ម​ដ៏​សាហាវ​ដែល​បង្កឡើង​ដោយ​ជនល្មើស​នោះបាន​កើតមាន​ទៅលើ​ក្រុមគ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែលមាន​ឪពុកម្ដាយ​ជា​កម្មករសំណង់​។​ក្មេងប្រុស​រងគ្រោះ​ដែល​ស្លាប់​នេះ​មានឈ្មោះ ផា សុខលី អាយុ​២​ឆ្នាំកន្លះ ដោយឡែក​កុមារី​រងគ្រោះ​មានឈ្មោះ​ផា ស្រី​ល័​ក្ខ មាន​អាយុ​១០​ឆ្នាំ ត្រូវជា​បង​-​ប្អូនបង្កើត​នឹង​គ្នា​៕​

Facebook Comments

អត្ថបទទាក់ទង