ពេជ្រ អា​វី​ហ្សា ភ័យ​ស្ទើរ​បាត់​ព្រលឹង​ពី​ខ្លួន​ ដោយសារ​រូបថត​ត្រូវ​ជនសង្ស័យ​បន្លំ​ជា​…!

Spread the love

ភ្នំពេញ​ ៖​ តារា​សម្តែង​សាច់​សខ្ចី​ដូច​បណ្តូលចេក​កញ្ញា ពេជ្រ អា​វី​ហ្សា​កាលពី​ប៉ុន្មាន​ម៉ោង​មុននេះ​ បាន​សរសេរ​សារ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ប្រកាស​ឲ្យ​មហាជន និង មិត្តភក្តិ​សិល្បៈ​បានដឹង​ជា​សាធារណៈ​ទាំង​អារម្មណ៍​ភ័យ​ស្ទើរ​បាត់​ព្រលឹង​ពី​ខ្លួន​ ព្រោះ​ត រូបថត​របស់​នាង​ ត្រូវបាន​ជន​អនាមិក​យក​ទៅ​ក្លែងបន្លំ​បង្កើត​Account Facebook​ថ្មី។

តារា​ស្រី​កញ្ញា ពេជ្រ អា​វី​ហ្សា បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​នៃ​Account Facebook​ក្លែងក្លាយ​នោះ​ថា «សូមជួយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​មក​បងប្អូន ខិ​ខិ​ខិ​ខិ​….​។​នាង​ខ្ញុំ​ប្រើប្រាស់ Account តែមួយគត់ គឺ Pich Aviza Offical​ហើយ ​ឈ្មោះ Ah Lyna យក​រូបនាង​ខ្ញុំ​ប្រើប្រាស់ ក្នុង​បំណងល្អ​ឬ​មិនល្អ​នាង​ខ្ញុំ​សូម​និយាយ​ការពារ​អោយ​ហើយ ដូច្នេះ​បើ​មាន​បញ្ហា​អ្វី​កើតឡើង នាង​ខ្ញុំ​ពុំ​ទទួលខុសត្រូវ​ឡើយ​។ សូម​បងប្អូន​ទទួល​ជួយ​ដឹង​ឮ​ដោយ​ករុណា​អរគុណ»។

សូមបញ្ជាក់ថា​ ករណី​នៃ​ការ​លួច​យក​រូបថត​ឬ​ឈ្មោះ​ទៅ​បង្កើតជា​Account Facebook​នេះ​ ដើម្បី​ក្លែងបន្លំ​ភ្នែក​មហាជន​នេះ​ ពុំមែន​ទើបតែ​កើតមានឡើង​ចំពោះតែ​តារា​សម្តែង​ស្រី​ពេជ្រ អា​វី​ហ្សា ម្នាក់នេះ​ទេ​ ពោលគឺ​កន្លងមក​មាន​តារា​ប្រុស​-​ស្រី​របស់​ខ្មែរ​ជាច្រើន​មកហើយ​ធ្លាប់​រងគ្រោះ​ដោយសារ​ករណី​ខាងលើនេះ​​ហើយ​ជា​បន្តបន្ទាប់​ពួកគេ​តែងតែ​ចេញមុខ​ប្រកាស​ឲ្យ​មហាជន​មានការ​ប្រុង​ប្រយ័ត្ន​ផងដែរ៕

Facebook Comments

អត្ថបទទាក់ទង

Leave a Comment