ពេទ្យ​ស្រុក​ខ្មែរ​រយៈពេល​២១​ថ្ងៃ​អស់​ជិត​១​ម៉ឺន​ដុល្លារ! ក្រុម​គ្រួសារ​នាយ​សាន ម៉ៅ ត្រូវ​បង្ខំចិត្ត​បញ្ចាំ​ផ្ទះ​និង​ឡាន​…

Spread the love

ភ្នំពេញ ​៖​ ដូច​មហាជន​បានដឹង​រួចមកហើយ​នូវ​ព័ត៌មាន​នៃ​ការ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ពី​សំណាក់​តារា​កំប្លែង​ជើងចាស់​នាយ សាន ម៉ៅ ដែល​កន្លង​មក​នេះ ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ចូល​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​មាន​រយៈពេល​ចំនួន​៣​សប្តាហ៍​មកហើយ​។​ ប៉ុន្តែ​ជា​លទ្ធផល​ស្ថានភាព​ជំងឺ​ហាក់​គ្មានអ្វី​ប្រែប្រួល​នោះ​ឡើង​ ពោលគឺ​កាន់តែ​ធ្ងន់ធ្ងរ​បង្ក​ការព្រួយបារម្ភ​ខ្លាំង​។​

ដោយសារ​មើលឃើញ​ស្ថានភាព​បែបនេះ​ទើប​ថ្មីៗ​នេះ​នាយ សាន ម៉ៅ ត្រូវបាន​ក្រុមគ្រួសារ​​សម្រេច​ធ្វើការ​បញ្ជូន​បន្តទៅ​ព្យាបាល​​​នៅ​ប្រទេស​ថៃ​។ ​ខណៈដែល​មានការ​បង្ហើប​មក​ថា ​គ្រួសារ​នាយ​ក៏​កាន់តែ​ខ្វះខាត​ថវិកា​រហូត​ឈាន​ដល់​ការ​ដាក់​បញ្ចាំ​ផ្ទះ​និង​រថយន្ត​ដើម្បី​យក​លុយ​ព្យាបាល​ជំងឺ​បន្ថែម​ផង​នោះ​។ ​មិនតែប៉ុណ្ណោះ​អ្វីដែល​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ខ្លាំង​នោះ​គឺ​គិត​ត្រឹម​រយៈពេល​២១​ថ្ងៃ​នាយ សាន ម៉ៅ ត្រូវបាន​ចំណាយ​អត់​ជិត​១​ម៉ឺន​ដុល្លារ​។​

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​បាន​បញ្ជាក់ថា ​ពេលនេះ​លោកពូ សាន ម៉ៅ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​មួយ​ដែល​ស្ថិតនៅ​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ កំឡុងពេល​លោកពូ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​ខ្មែរ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​រយៈពេល​២១​ថ្ងៃ​គាត់​ចំណាយ​អស់​ជិត​១០០០០​ម៉ឺន​ដុល្លារ​។​គ្រួសារ​របស់​លោកពូ​បាន​យក​ផ្ទះ និង ឡាន ទៅ​បញ្ចាំ​បាន​ថវិការ​ចំនួន​១៥០០០​ដុល្លារ​ដើម្បី​យក​លោកពូ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​ថៃ​។​

តារា​សម្តែង​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា​បន្ថែមទៀតថា​ហើយ​មកដល់ពេលនេះ​គឺ​គាត់​បាន​ចំណាយ​លើ​ថ្លៃ​រថយន្ត​សង្គ្រោះ​ពី ភ្នំពេញ​ដល់​ព្រំដែន​ខ្មែរ​ថៃ​អស់ ៣០០០​ដុល្លារ​ហើយ​ថ្លៃ​រថយន្ត​សង្គ្រោះ​ពី​ព្រំដែន​ខ្មែរ​ថៃ​ទៅ​ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ​គឺ​ចំណាយ​អស់​ជាង​៧០០០​បាត​នេះ​គ្រាន់តែ​ថ្លៃ​រថយន្ត​ដឹក​អ្នកជំងឺ​ទេ ថ្លៃ​ព្យាបាល​គឺ​មិនទាន់​ដឹង​នៅឡើយ​ទេ។ ពេលនេះ​ស្ថានភាព​របស់លោក​បាន​ធូរ​បន្តិច​ហើយ។ ខ្ញុំ​សូម​ជូនពរ​អោយ​លោកពូ​ឆាប់​ជា​ពី​ជំងឺ​ទាំងឡាយ​៕​

 

Facebook Comments

អត្ថបទទាក់ទង