ពេល​ឮ​សម្តេច​លើក​សរសើរ​ ជុំ លី​ណូ ភ័យ​ផង អរ​ផង​ស្ទើរ​រក​អ្វី​ប្រៀបផ្ទឹម​គ្មាន

Spread the love

ភ្នំពេញ ​៖​ តារា​ចម្រៀង​ប្រុស​ម្ចាស់​បទ ទឹកភ្នែក​ម្ដាយ​ស្រក់​លើ​ខ្នោះដៃ​កូន ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​មហាជន​លោក ជុំ លី​ណូ ថ្មីៗ​នេះ​ បាន​បង្ហាញ​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង ​ក្រោយ​ពេល ​ដែល​តារា​ប្រុស​រូប​នេះ​ ទទួល​បាន​ការ​លើក​សរសើរ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន ខណៈ​ដែល​ចេញ​បទ ទឹកភ្នែក​ម្ដាយ​ស្រក់​លើ​ខ្នោះដៃ​កូន បង្ហាញ​ពី​ការឈឺចាប់​របស់​ម្តាយ​ពេល​ឃើញ​កូនៗ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​ការប្រើប្រាស់​និង​លក់​គ្រឿងញៀន។

ជាក់ស្តែង​គ្រា​ ដែល​តារាចម្រៀង​លោក ជុំ លី​ណូ បាន​ចូលរួម​ជា​ភ្ញៀវកិត្តិយស​នៅក្នុង​កម្មវិធី​ចម្រៀង​គ្រួសារ​ខ្មែរ របស់​លោក អ៊ុក ណា​រី​ន កាលពី​យប់​ថ្ងៃ​ទី៣ ខែមីនា ​លោក​មិន​ត្រឹមតែ​សប្បាយចិត្ត​ និង​រំភើប​ខ្លាំង​នោះទេ​គឺ​តារា​ប្រុស​រូប​នេះ​អរ​ស្ទើរតែ​រក​ពាក្យ​អ្វី​ថ្លែង​ទៅកាន់​សម្តេច​តេ​ជោ ហ៊ុន សែន មិនបាន​ឡើយ។ ខណៈ​ដែល​សម្តែង​ បាន​លើកសរសើរ​នូវ​ចម្រៀង​៣​បទ​របស់​តារា​ប្រុស​រូបនេះ។

បើ​យោងតាម​ការ​Comment របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​លើក​សរសើរ​ថា យប់​នេះ ​តើ​មាន​បទ​ភ្លេង​សម្រាប់​ លី​ណូ ច្រៀង​បទ ទឹកភ្នែក​ម្តាយ​លើ​ខ្នោះដៃ​កូន​និង​បទ ទំនួញ​អក​ឈ្មោល​ទេ​? ។ ពីរោះ​ប្លែក​ណាស់ លី​ណូ សុំ​ច្រៀង​បទ​នេះ​ឡើងវិញ។ ច្រៀង​មួយ​បទ​នេះ​មានន័យ​អប់រំ​ល្អ​ណាស់ រួមជាមួយ​រួមជាមួយ​សំឡេង​ពីរោះ​របស់ លី ណូ ធ្វើ​ឲ្យ​ចម្រៀង​មួយ​បទ​នេះ​កាន់តែ​មានតម្លៃ​សម្រាប់​សង្គម។

សូមបញ្ជាក់ថា ​បទ​ចម្រៀង​របស់​លោក ជុំ លី​ណូ ដែល​ទទួល​បាន​ការ​លើក​សរសើរ​ពីស​ម្តេច​ជោ ហ៊ុន សែន មាន​ចំនួន​៣​បទ​ដូចជា ​៖ ​ទឹកភ្នែក​ម្តាយ​លើ​ខ្នោះដៃ​កូន , ទំនួញ​អក​ឈ្មោល និង​បទ ជីវិត​អ្នក​ចម្ការ​វាសនា​អ្នកស្រែ។ តាមរយៈ​នេះដែរ​លោក ជុំ លី​ណូ បានបង្ហាញ​អារម្មណ៍​ថា​ខ្ញុំ​ពិតជា​អរគុណ​ដល់​ការលើកសរសើរ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​ភ្លាមៗ​ស្ទើរ​រក​ពាក្យ​និយាយ​អ្វី​មិនត្រូវ​ឡើយ៕

Facebook Comments

អត្ថបទទាក់ទង