ពែ​កមី និង ខ្ញុង ធ្លាយ​ដំណឹង​មិនសូវ​ត្រូវ​គ្នា

Spread the love

ភ្នំពេញ ​៖ ថ្មីៗ​នេះ​មានការ​បែកធ្លាយ​ដំណឹង​ចាប់អារម្មណ៍​មក​ថា ​តារា​សម្តែង​ប្រុស​-​ស្រី​រួម​អាជីព​របស់​ស្ថានីយទូរទស្សន៍​CTN​គឺ​នាយ ពែ​កមី ដែលជា​ប្រធាន​ក្រុម​ និង​នាង ខ្ញុង ហាក់​មិនសូវ​ស្រូវ​គ្នា​នោះទេ ​អំឡុងពេល​មួយរយៈ​ចុងក្រោយ​នេះ។ មិនតែប៉ុណ្ណោះ​សូម្បីតែ​ប្តី​នាង ខ្ញុង នាយ កៃ​ដ ក៏​មិនមាន​ភាពចុះ​សម្រុង​ជាមួយ​នាយ ពែ​កមី ផងដែរ។

ប្រភពពី​រង្វង់​អ្នកសិល្បៈ​ស្និទ្ធស្នាល​រួម​អាជីព​បាន​និយាយថា ​តាម​ការកត់សម្គាល់​ចាប់តាំងពី​នាង ខ្ញុង ប្រកាស​ចាប់ដៃគ្នា​ជាមួយ​នាយ កៃ​ដ ធ្វើជា​ប្តី​នោះមក​ នាយ ពែ​កមី ហាក់ដូចជា​មិនសូវមាន​ភាព​ពេញចិត្ត​លើ​គូស្នេហ៍​ពួកគេ​ឡើយ។ ម្យ៉ាងទៀត​បច្ចុប្បន្ន​ក្រៅពី​ការសម្តែង​កំប្លែង​លើ​ឆាក​ជាមួយគ្នា​គឺ​នាយ ពែ​កមី និង​នាង ខ្ញុង ស្ទើរតែ​មិន​និយាយ​រកគ្នា​ទៀតផង។

ប្រភព​បាន​បន្តទៀតថា មិត្តភាព​រួម​ក្រុម អាជីព​កំប្លែង​រវាង​ពួកគេ​ ពេលនេះ ​ហាក់​មាន​គំលាត​កាន់តែ​ឆ្ងាយ​ពីគ្នា​​ ខណៈដែល​នាយ ពែ​កមី ប្រកាន់យក​ច​រិ​ត​ផ្សេង​ ចំណែកឯ​អ្នកនាង​ខ្ញុង និង​ស្វាមី​ប្រកាន់​ចរិ​ត​ផ្សេង​ដូចគ្នា​ ពោល​គឺអាច​និយាយបានថា​មិនមាន​នរណា​ទ្រ​នរណា​ឡើយ។ ប៉ុន្តែ​រាល់ពេល​លេង​កំប្លែង​គឺ​ពួកគេ​ធ្វើ​ច​រិ​ត​ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង​នោះទេ។

ទាក់ទង​នឹង​ដំណឹង​បែកធ្លាយ​ដ៏​រសើប​នេះ ​គេហទំព័រ​កម្សាន្ត​Kh Stars នា​រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៨​នេះ ​មិន​អាច​ស្វែងរក​ការសួរនាំ​ពី​តារា​កំប្លែង​នាយ ពែ​កមី បានទេ។ ចំណែកឯ​តារា​ស្រី​អ្នកនាង ខ្ញុង និង​ស្វាមី​នៅ​ថ្ងៃ​ដដែល​នេះ ​យើង​ក៏​មិនទាន់​អាច​ព្យាយាម​សុំ​ការបំភ្លឺ​បាន​នៅឡើយ​ដែរ៕

Facebook Comments

អត្ថបទទាក់ទង