ព្រៃផ្សៃ​ជាង​សត្វ! ​បង្ខំ​ប្រពន្ធ​រួមភេទ​ ថត​វីដេអូ​ស៊ិ​ច ​និង​គំរាម​ឲ្យ​អារ​ប្រដាប់​ភេទ​​ដើម្បី​បញ្ជាក់​ពី​ភាព​ស្មោះត្រង់

Spread the love

ភ្នំពេញ ​៖ ​ដោយ​យោង​តាម​ពាក្យ​បណ្ដឹង​របស់​នារី​រងគ្រោះ ​ត្រូវជា​ប្រពន្ធ​ កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើការ​ស្រាវជ្រាវ​ចុះ​ឃាត់ខ្លួន​បុរស​ម្នាក់​ ដែល​ត្រូវជា​ប្តី​ចិត្ត​​តិរច្ឆាន​ ​​​​​​ដែល​ធ្វើ​ទារុណកម្ម​ផ្លូវ​ភេទ​យ៉ាង​សាហាវ​ព្រៃផ្សៃ​ បង្ខំ​រួមភេទ​ ថត​វីដេអូ​ស៊ិ​ច ​និង​គំរាម​ឲ្យ​នារី​ជា​ប្រពន្ធ​យក​ឡាម​អារ​ប្រដាប់​ភេទ​ដើម្បី​បញ្ជាក់​ពី​ភាព​ស្មោះត្រង់។

ប្រតិបត្តិការ​ ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ​ បាន​ធ្វើ​ឡើង​ នៅ​វេលា​ម៉ោង​១១​ព្រឹក ​ថ្ងៃ​ទី​២០​ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ចំណុច​បន្ទប់​ជួល​លេខ​៦ ​ផ្លូវលំ​ភូមិ​ចោមចៅ​២ ​សង្កាត់​ចោមចៅ​២ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ជនសង្ស័យ​ជា​ប្ដី​មានឈ្មោះ នឹម ឈី​ន​ អាយុ​៣៦​ឆ្នាំ។ រីឯ​ស្ត្រី​រងគ្រោះ ​មាន​ឈ្មោះ​ឡាយ វិ​ល័យ អាយុ​៣០​ឆ្នាំ​ ស្នាក់នៅ​ម្តុំ​កា​ណា​ស៊ី​ធី​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង។

បើ​តាម​ការ​រៀបរាប់​ពី​ស្ត្រី​រងគ្រោះ​ បាន​និយាយ​ថា ​រូប​នាង​ និង​បុរស​ជា​ប្តី​គ្មាន​ខាន់ស្លា​រូប​នេះ​ បាន​មាន​ទំនាក់ទំនង​ស្នេហា​រហូត​ឈានដល់​ការរួមរស់​ជាមួយគ្នា​ប្រៀប​ដូច​ប្តី​ប្រពន្ធ​ស្របច្បាប់​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ។ ប៉ុន្តែ​អំឡុង​ចុង​ក្រោយនេះ ​ការ​រួមរស់​រវាង​នាង ​និង​បុរស​រូបនេះ​ចេះតែ​កើតមាន​បញ្ហា​ឈ្លោះប្រកែក​គ្នា​ជា​បន្តបន្ទាប់​ ក្រោម​អំណាច​នៃ​ភាព​ប្រចណ្ឌ។

ប្រភព​ដដែល​បាន​បន្តថា​ ស្ថិតក្នុង​ស្ថានភាព​បែបនេះ​បុរស​ជា​ប្តី​ឥត​ខាន់ស្លា​រូបនេះ​ តែងតែ​រករឿង​និង​បង្ខំ​ឲ្យ​មានការ​រួមភេទ​ស្ទើរ​គ្មាន​​​លស់​ពេល។ ខណៈនោះ ​បុរស​រូបនេះ​ក៏បាន​បង្ខំ​ ដោយ​ធ្វើ​ទារុណកម្ម​ផ្លូវភេទ​យ៉ាង​ព្រៃផ្សៃ​ និង​ថែមទាំង​ថត​ជា​វីដេអូ​ឃ្លី​ប​ក្នុង​ពេល​រួមភេទ​ជាមួយគ្នា​ទៀត​ផង។មិនតែប៉ុណ្ណោះ​មានពេលខ្លះ​ បាន​បង្ខំ​ឲ្យ​នាង​យក​ផ្លែ​ឡាម​អារ​ប្រដាប់ភេទ ​និង​បង្ខំ​ឲ្យ​ស៊ី​ស្បែកជើង​ឬ​តុក្កតា​ជាដើម​ ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ។

ដោយសារ​ការ​ទ្រាំ​ទ្រ​នឹង​ពាក្យ​គំរាមកំហែង​រហូត​ប៉ង​សម្លាប់​ជីវិត​ផង​នោះ ​ទើប​នារី​រងគ្រោះ​បានសម្រេច​ចិត្ត​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ដើម្បី​ដាក់ពាក្យ​បណ្តឹង ​និង​ស្នើ​​សុំ​ឲ្យ​មានការ​អន្តរាគមន៍​ហូត​ចុះ​ឃាត់​ខ្លួន​ជន​សង្ស័យ​រោគ​ចិត្ត​ខាង​លើ​នេះ​តែ​ម្តង។ បច្ចុប្បន្ន​បុរស​រូប​នេះ​ កំពុង​ស្ថិត​ក្នុង​ការ​សួរនាំ​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​ករណី​នេះ៕

Facebook Comments

អត្ថបទទាក់ទង