ព្រោះតែ​ភ្លើង​ប្រច័ណ្ឌ ​ប្តី​ចិត្ត​អប្រិយ​លើកដៃ​កាប់​ប្រល័យ​ជីវិត​ប្រពន្ធ​ជាច្រើន​កាំបិត​ស្លាប់​ក្នុង​ប្លុក​ឈាម​

Spread the love

​ត្បូងឃ្មុំ ៖​ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ សហការ​ជាមួយ​កម្លាំង​វរ​សេនា​តូច​គាំទ្រ​កាំភ្លើង​ធំ (​យោធភូមិ​២) ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជី​រោទិ៍​ទី​២​ បានធ្វើការ​ស្ទាក់​ចាប់​ខ្លួន​ជនសង្ស័យ​ដែល​មាន​ចិត្ត​អប្រិយ​លើកដៃ​ទាញ​កាំបិត​កាប់​ប្រពន្ធ​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុក​ឈាម​ព្រោះតែ​ភ្លើង​ប្រច័ណ្ឌ។
ជនសង្ស័យ​ជា​ប្តី​មានឈ្មោះ ​ភាព ម៉ា​យ​ អាយុ​២៣ ឆ្នាំ​ត្រូវបាន​ឃាត់​ខ្លួន​កាលពី​វេលា​ម៉ោង ៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៩​ត្រង់​ចំណុច​លើ​ផ្លូវ​ក្រាល​កៅស៊ូ ភូមិ​ទឹក​ចេញ ឃុំ​ជី​រោ​ទី​២ ស្រុក​ត្បូងឃ្មុំ ក្រោយ​ពេល​ ដែល​ជនសង្ស័យ​បម្រុង​ឡើង​ជិះ​រថយន្តឈ្នួល​គេចខ្លួន​ទៅ​ខេត្ត​សៀមរាប។ បន្ទាប់ពី​ឃាត់​ខ្លួន​ជនសង្ស័យ​ ត្រូវ​បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ដើម្បី​ចងក្រង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ចាត់​តាម​នីតិវិធី។

សូម​ជម្រាប​ថា​ ជនសង្ស័យ​ជា​ប្តី​ខាងលើនេះ​ព្រោះ​រឿង​ប្រច័ណ្ឌ​បានធ្វើ​សកម្មភាព​កាប់​ចិញ្ច្រាំ​ប្រពន្ធ​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម។ ហេតុការណ៍​ដ៏​រន្ធត់​ និង​ភ្ញាក់ផ្អើល​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​ថ្ងៃទី​១៤ ​ខែមិថុនា ​ឆ្នាំ​២០១៩ ​ស្ថិតក្នុង​ភូមិ​ទួល​វិហារ ឃុំ​ជី​រោទិ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​ ចំពោះ​ជន​រង​គ្រោះជា​ប្រពន្ធ​មា​ឈ្មោះ ជុំ ធា​រី អាយុ​១៧​ឆ្នាំ​។​

បើ​តាម​ប្រភព​ឲ្យ​ដឹង​ពី​ឪពុក​នារី​រងគ្រោះ​បាន​រៀបរាប់​ថា ​ប្តី​-​ប្រពន្ធ​អ្នក​ទាំងពីរ​នេះ​អំឡុង​ពេល​មួយ​រយៈ​ចុងក្រោយ​នេះ​ តែង​តែ​មាន​ជម្លោះ​ពាក្យសម្ដី​ជាមួយគ្នា​ជា​ញឹកញាប់ ហើយ​ប្រពន្ធ​ក៏បាន​ចុះ​ចេញពី​ឪពុក​ម្តាយ​ខាង​ប្រុស​ដែល​នៅ​ជិត​គ្នា មក​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​បង្កើត​របស់​ខ្លួន លុះដល់​រសៀល​ថ្ងៃ​ទី​១៤ ខែ​មិថុនា​ ជន​សង្ស័យ​ជា​ប្តី​ បាន​ទៅ​រក​រឿង​ប្រពន្ធ និង​បង្កជម្លោះ​រហូត​ឈាន​ដល់​ការ​ដេញ​កាប់​សម្លាប់​យ៉ាង​ឃោរឃៅ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​ក្នុង​ប្លុក​ឈាម​តែ​ម្តង៕


​​

Facebook Comments

អត្ថបទទាក់ទង