ព្រោះតែ​រឿង​ទៅ​សែន​ឆេង ម៉េង ធ្វើ​ឲ្យ​អ្នកគាំទ្រ​និង​រិះគន់​លោក ខេមរៈ សិរីមន្ត ផ្ទុះ​សង្គ្រាម​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​

Spread the love

ភ្នំពេញ ​៖ ​​​កំពូល​តារា​ចម្រៀង​លោក ខេមរៈ សិរីមន្ត កាលពី​ថ្មីៗ​នេះ​ បាន​បង្ហោះ​រូបភាព​ប្រមាណ​៤​សន្លឹក​បង្ហាញ​ពី​សកម្មភាព​ចូលរួម​សែន​ឆេង​ម៉េង​ឲ្យ​វិញ្ញាណក្ខន្ធ​ឪពុកក្មេក​និង​សព​ប្អូនស្រី​កញ្ញា ខេមរៈ ស្រី​ពៅ ដែល​ទើប​ស្លាប់​កាលពី​ថ្មីៗ​កន្លងមក​នោះ​។​ ប៉ុន្តែ​តាមរយៈ​ការ​បង្ហោះ​រូបភាព​នេះដែរ​បែរជា​ធ្វើ​ឲ្យ​ផ្ទុះ​សង្គ្រាមពាក្យសម្តី​រវាង​អ្នកគាំទ្រ​និង​មិន​ពេញចិត្ត​លោក​ទៅវិញ។

ការផ្ទុះ​សង្គ្រាមពាក្យសម្តី​រវាង​អ្នកគាំទ្រ​និង​អ្នក​រិះគន់​ពេលនេះ​ បានធ្វើ​ឡើង​ភ្លាមៗ​ បន្ទាប់ពី​លោក ខេមរៈ សិរីមន្ត បាន​សរសេរ​បង្ហោះ​ភ្ជាប់​ជាមួយ​រូប​ដែល​ទៅ​សែន​ឆេង​ម៉េង​នោះ​ថា​ មួយឆ្នាំ​មាន​ម្តង​សូមអោយ​បាន​ដល់​ជីដូន​ជីតា​តុង​ម៉ា​ជាពិសេស​លោកឪពុក​ក្មេក គួ​យ​សុខ កុំបី​អាក់ខាន​ឡើយ​។​ពីមុន​មិនមែន​ចិន​ទេ​ តែ​ដល់​ប្អូន​ឈឺ​ទៅរក​គ្រូ​មើល គ្រូ​ថា​ជាប់​ខ្សែ​ចិន​ដែរ។

ជាមួយគ្នា​នៃ​ការ​បង្ហោះ​នេះ​គេ​កត់សម្គាល់ឃើញ​មាន​មហាជន​ជាច្រើន​បាន​សម្តែង​ការគាំទ្រ​លោក ខេមរៈ សិរីមន្ត ដែល​បានរៀបចំ​របស់របរ​ដើម្បី​សែន​ឆេង​ម៉េង​ជូន​ឪពុកក្មេក​។​ ប៉ុន្តែ​ក្នុងនោះ​ក៏មាន​ម្ចាស់​Account Facbook មួយ​បាន​ចេញមុខ​រិះគន់​ដោយ​មិន​សំចៃមាត់​ទៅវិញ​ ខណៈ​មាន​អ្នកគាំទ្រ​មួយចំនួន​ក៏បាន​ប្រតិកម្ម​ការពារ​ជំ​នួស​សាមីខ្លួន​លោក ខេមរៈ សិរីមន្ត ផងដែរ​។​

ផ្អែក​តាម​ការរិះគន់រ​បស់​ម្ចាស់​Account Facebook មាន​ឈ្មោះថា Ra Rethy បាន​រិះគន់ថា​អញ​ខ្ពើម​ពួក​ខ្មែរ​ដែល​សរសេរ​ដាក់​លើ​ផ្នូរ​ដូនតា​ជា​ភាសា​ចិន​ណាស់ ចុះ​ភាសា​ខ្មែរ​វា​ថោកទាប​មែន បាន​មិន​ប្រកាច់​សរសេរ​អញ្ចឹង​?​ខ្លួន​ខ្មែរ​សោះតែ​ជោរ​ចង់​កាត់​សាសន៍​ទៅ​អា​ជនជាតិ​ដូច​កូន​អត់​ពូជ​​មួយ​នោះ។

ប្រភព​ខាង​បាន​បន្តថា​ ឧបមា​ថា​ជា​ខ្សែស្រឡាយ​ចិន​ឬ​ចិន​សុទ្ធ​ក៏ដោយ​ ក៏ត្រូវ​សរសេរ​ភាសា​ខ្មែរ​ដែរ ព្រោះនេះ​នៅលើ​ទឹកដី​ខ្មែរ តែ​នេះ​វា​មិន​អញ្ចឹងទេ បាត់​មោទនភាព​ជាតិ ចង់​កាត់​តាម​សាសន៍​ថោកទាប​មួយ​នោះ​ណាស់​។ ​ស្រប​ពេលដែល​មានការ​រិះគន់​ដោយ​មិន​សំចៃមាត់​ពី​ម្ចាស់​Account Facebook​ម្នាក់នេះ​ភ្លាមៗ​នេះដែរ​ ក៏មាន​អ្នកគាំទ្រ​លោក ខេមរៈ សិរីមន្ត មួយចំនួន​បាន​បញ្ចេញ​ប្រតិកម្ម​ការពារ​ជំនួស​នឹង​ពន្លះ​វិញ​យ៉ាង​ចាស់ដៃ​ផងដែរ។

ជាក់ស្តែង​ម្ចាស់​Account Facebook​ឈ្មោះ កូន​ដឹង​ខុស​ហើយ អោយ​កូន​សូមទោស​បាន​ប្រតិកម្ម​តប​ទៅវិញ​ថា Ra Rethy លោក​ឯង​ដែល​ចូល​សាលា​អត់​និយាយ​អត់​សីលធម៌ ការ​សរសេរ​អក្សរ​ចិន​លើ​ផ្នូរ​ជា​ទំនៀមទម្លាប់​កូនកាត់​ចិន​ហើយ​លោក​ឯក​ខ្មែរ​សុទ្ធ​លោក​ឯក​ម៉េច​ដឹង លោក​ឯង​រស់​ក្នុងសង្គម​អោយ​ចេះ​យោគយល់​គ្នា​មិនមែន​ចេញមក​ភ្លាវ​ដូច​លោក​ឯក​និយាយ​ដូចគ្នា​មិនដឹងខ្យល់​អ្វីសោះ​ហ្មង។

ម្ចាស់​Account Facebook ដដែល​នេះ​ក៏បាន​លើកឡើង​ទៀតថា ​ខ្មែរ​កាត់​ចិន​ក៏​មិន​ប្រាកដ​ថា វា​ចិត្តអាក្រក់​ដូច​ចិន​សុទ្ធ​នោះទេ ​ក្នុងសង្គម​ខ្មែរ​អញ្ចឹង​មែន គេ​ធ្វើ​អ្វី​ចាំតែ​​​រិះគន់​គេ បើ​លោ​ក​ឯង​ទើសចិត្ត​ លោក​ឯង​ខ​មិន​ក្នុង​បំណងល្អ​ប្រាប់​គេ​ទៅ​។ ​រីឯ​អ្នកគាំទ្រ​ខ្លះទៀត​ក៏បាន​សរសេរ​ដែរ​ថា​អញ្ចឹង​ឈ្មោះ Facebook លោក Ra Rethy ឯង​នឹងមិន​សរ​សេរ​អក្សរ​ខ្មែរ​វិញ​ទៅ អក្សរ​ខ្មែរ​អន់​ណាស់​មែន​? មុននឹង​ថា​អោយគេ​ចេះ​មើល​ខ្លួនឯង​ផង​លោក​ឯង​នឹង​ចង់​ល្បី​ពេក​ហើយ​។​

ដោយឡែក​អ្នក​ដឹកនាំ​ការផលិត​និង​សម្តែង​កម្មវិធី​ពញ្ញាក់​អារម្មណ៍​លោក តាន់ គឹម​សួរ ក៏បាន​ចេញមុខ​ប្រតិកម្ម​ការពារ​ជំនួស​សាមីខ្លួន​លោក ខេមរៈ សិរីមន្ត បែបនេះ​ដែរ​ថា ​ឆ្ងល់​អស់លោក​ពូកែ​ទើស​គាត់​មួយចំនួន ៖ ខ្មៅ​ទេ​តែម​កអី​ណា​សែន​ចិន​។​ ឈ្មោះ​ខ្មែរ​សោះ​តែម​ក​អី​ណា​សែន​ចិន កាល​មិនទាន់​ល្បី​មិនឃើញ​សែន​ទេ ​តែ​ពេល​ល្បី​មក​អី​ណា​សែន​ចិន​។​ សូម​ឆ្លើយ​៖​ចិន​អត់​មាន​សម្បុរ​ខ្មៅ​មែន​ទេ​?​ចិន​មិនត្រូវ​អនុញ្ញាត​ឲ្យ​ប្រើ​ឈ្មោះ​ខ្មែរ​មែន​ទេ ។

លោក តាន់ គឹម​សួរ បានលើកឡើង​បន្ថែមទៀតថា ចុះបើ​គ្នា​មិនទាន់​ល្បី​ផង​ធ្វើ​ម្តេច​អស់លោក​ចាប់អារម្មណ៍​ថា​គ្នា​សែន​ឬ​មិន​សែន​? សូមបញ្ជាក់ថា មិនមែន​ដោយសារ​ខ្ញុំ​ជាប់​ខ្សែស្រឡាយ​ចិន​ទើបបាន​និយាយ​កាន់ជើង​បង សិរីមន្ត បែបនេះ​ទេ​តែដោយសារ​ខ្ញុំ​យល់ឃើញថា អ្នក​ដែល​បំផុស​ឲ្យ​មានគំនិត​ហ្នឹង​គឺ​ចង់​បំផ្លាញ​បង សិរីមន្ត និង​បំផុស​ឲ្យ​មានការ​ប្រកាន់ពូជសាសន៍ ចេតនា​ធ្វើ​ឲ្យ​សង្គម​មួយ​នេះ​មាន​ភាពចលាចល​ខ្លាំង​តែម្តង​៕​

Facebook Comments

អត្ថបទទាក់ទង