ព្រោះតែ​រឿង​យល់​ច្រឡំ​បន្តិច​សោះ​ ធ្វើ​ឲ្យ​ប្តី​ក្លាយ​ជា​អ្នកទោស​ផ្លូវចិត្ត​អស់​មួយ​ជីវិត

Spread the love

កំពុងមាន​ការចែក​រំ​លែក​យ៉ាង​ព្រោងព្រាត​នៅលើ​បណ្តាញ​សង្គម​និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ចាប់អារម្មណ៍​ខ្លាំង​នូវ​រឿងរ៉ាវ​របស់​ប្តី​ប្រពន្ធ​មួយគូ​ ដែល​ស្រលាញ់គ្នា​ខ្លាំង​ ប៉ុន្តែ​ព្រោះតែ​ការយល់ច្រឡំ​បន្តិច​បន្តូច​ប៉ុណ្ណោះ​រហូត​ធ្វើ​ឲ្យ​ប្តី​លើកដៃ​…។ ករណីនេះ​ក្រោយ​ពេលដែល​ប្តី​បានដឹង​ពី​ការពិតហើយ វា​ពិតជា​ធ្វើ​ឲ្យ​មានការ​ហួសចិត្ត​និង​មាន​វិប្បដិសារី​ស្ទើរ​១​ជីវិត។

បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​ជាច្រើន​ស​ន្លឹ​ក​សរសេរ​បង្កប់​អត្ថន័យ​នៃ​រឿងរ៉ាវ​ដែល​បុរស​ជា​ប្តី​សុខចិត្ត​លើកដៃ​ប្រល័យ​រហូត​ដាច់​ជើង​ប្រពន្ធ​បង្ក​ការភ្ញាក់ផ្អើល​និង​ក៏​ជា​ដំណឹង​សម្រាប់​ស្ត្រី​ដទៃទៀត​នោះបាន​រៀបរាប់ថា​ ករណីនេះ​កើតឡើង​ដោយសារ​ប្តី​យល់ច្រឡំ​ និង​ឃើញ​ផ្ទាល់​ភ្នែក​ថា​ប្រពន្ធ​របស់ខ្លួន​បាន​ដេក​ជាមួយ​សត្វ​ពស់ ​ប៉ុន្តែ​ការពិត​ពុំមែន​នោះទេ។

មានការ​សរសេរថា​ មាន​ប្តី​ប្រពន្ធ​មួយគូ​រស់នៅ​ជាមួយគ្នា​ដោយ​សុខសាន្ត​។ ​មាន​ថ្ងៃមួយ​ប្តី​បាន​ចូលទៅក្នុង​បន្ទប់​ឃើញ​ប្រពន្ធ​កំពុងតែ​គេង ​ស្រាប់តែ​ពេលនោះ​ប្តី​បាន​គិតថា​មាន​សត្វ​ពស់​នៅ​ជើង​ប្រពន្ធ​គាត់​ក៏បាន​យក​ដំបង​វាយ​កូន​បាល់​វាយដំ​ក្បាល​ពស់​ម៉ា​អស់ដៃ​ចុងបញ្ចប់​ប្រពន្ធ​បាន​ចូល​មន្ទីរពេទ្យ​ទាំង​របួស​ជើង​ជា​ទម្ងន់​។​

ប្រភព​ដដែល​នោះបាន​បញ្ជាក់ថា​ គាត់​(​ប្តី​)​មិនដឹង​សោះឡើយ​ថា​ជា​ស្រោមជើង​ម៉ាក​ថ្មី​ទើប​នឹង​ចេញ​(​ស្រោមជើង​ពស់​)​ប្តី​សុំទោស …​។​នេះ​ជា​លទ្ធផល​ដែល​ប្រពន្ធ​ទិញ​មិន​ប្រាប់​ប្តី​ដូច្នេះ​ស្ត្រី​ដទៃទៀត​គួរតែ​ពិចារណា​លើក​រឿងនេះ ។​ តើ​មហាជន​យល់ឃើញ​យ៉ាងណាដែរ​ចំពោះ​ករណីនេះ ?៕​

 

Facebook Comments

អត្ថបទទាក់ទង