ភរិយា​លោក ថៃ នរៈ​សន្យា និង​ជា​ម្តាយ ថៃ នារី​សុជាតា ផ្ទុះ​ប្រតិកម្ម​លើ​ករណី​រិះគន់​និង​ការចុះផ្សាយ​ព័ត៌មាន​សិច​ស៊ី​កូនស្រី​

Spread the love

​ភ្នំពេញ​ ៖ ​ស្រប​ពេលដែល​មានការ​រិះគន់​ និង​ចុះផ្សាយ​ព័ត៌មាន​អំពី​ភាព​សិច​ស៊ី​របស់​អ្នកនាង ថៃ នារី​សុជាតា ត្រូវជា​កូន​របស់លោក ថៃ នរៈ​សន្យា ភ្លាមៗ​នេះ​អ្នកស្រី ងិន ម៉ា​នី​យ៉ា បាន​ផ្ទុះ​ប្រតិកម្ម​ឆ្លើយតប ​និង​ថែមទាំង​មាន​ចេតនា​វាយបក​លើ​អ្នក​រិះគន់ ​ឬសារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​ដែល​បាន​ចុះផ្សាយ​ពី​រឿងរ៉ាវ​នេះ​។​

​ផ្អែក​តាម​សំណេរ​ភរិយា​របស់លោក ថៃ នរៈ​សន្យា គឺ​អ្នកស្រី ងិន ម៉ា​នី​យ៉ា ជា​ម្តាយ​អ្នកនាង ថៃ នារី​សុជាតា បានចេញ​មុខរៀបរាប់​បែបនេះ​ថា​ ប៉ុន្មាន​ថ្ងៃនេះ​ខ្ញុំ​ដូចជា​ឃើញ​គេ​ជេរ​កូន​ខ្ញុំ​មិនចេះ​ឆ្អែត​សោះ​។​ អញ្ចឹង​បានជា​ថា​អំពើ​ល្អ​គេ​មើល​មិនសូវ​ឃើញ​តែបើ​អំពើ​មិន​គប្បី​ម្នាក់​ៗ Shared ដាច់​ដៃ​ចោល​..! ​ហាហា​..​មាន​ទាំង​អ្នក​ឆ្លៀតឱកាស​តែៗ​ស្ករៗ​អ្នក​មិនដឹងខ្យល់​អី​ក៏​ត្រដរ Camment ដែរ​..​។​ តើ​អំពើ​ល្អ​ពួកអ្នកឯង​ដែល​គាំទ្រ​ដល់​ថ្នាក់​ហ្នឹង​ទេ​..? មាន​ចាំ​ក្មេងស្រី​ម្នាក់នេះ​ទេ​..? ​នៅពេលដែល​តារា​ថៃ​បង្ហោះ​រូប​កម្ពុជា​អាក្រក់​..​មើលងាយ​កម្ពុជា​។​

លោកស្រី ងិន ម៉ា​នី​យ៉ា បន្ត​ង​ថា​តើ​មាន​អ្នកណា​ចេញមុខ​តតាំង​ឈ្លោះ​យក​កិត្តិយស​ឲ្យ​ប្រទេស​កម្ពុជា​មកវិញ​បាន​…? ទាំង​ខ្លួនឯង​កំពុង​រស់នៅ​ប្រទេស​គេ​តើ​ពួក​អ្នកមាន​ដែល​ផ្ដល់​កម្លាំងចិត្ត​ផ្ដល់​កិត្តិយស​ដល់​ក្មេងស្រី​ម្នាក់នេះ​ទេ​..?​គឺ​តិច​ណាស់ៗ​ព័ត៌មាន​ក្នុងស្រុក​ចុះផ្សាយ​..​។​ពេលដែល​កូន​ខ្ញុំ​ត្រឡប់មកវិញ​ពួកអ្នកឯង​មានបាន​ទៅ​អរសាទរ​នាង​ទេ​ក្រៅពី​ខ្ញុំ​និង​គ្រួសារ​ខ្ញុំ​ប៉ុន្មាន​នាក់​នេះ​..?​។​ហើយ​ខ្ញុំ​ចង់​សួរថា​តើ​ពួក​អ្នកមាន​បើកភ្នែក​មើល​ទេ នេះ​កូន​ខ្ញុំ​ស្លៀក​ហូល​ផាមួង​ទៅ​សំពះ​លោក​នៅ​វត្តមាន​យកមក​ចុះផ្សាយ​ទេ​…?​។​

ម្តាយ​អ្នកនាង ថៃ នារី​សុជាតា បានលើកឡើង​ទៀតថា​តែ​សម្រាប់​កូន​ខ្ញុំ​ស្លៀក​ឈុត​ងូតទឹក​នៅ​មាត់សមុទ្រ​បែរជា​អ្នកឯង​យកមក​ចុះផ្សាយ​ព្រោងព្រាត​..?​ដើម្បី​តែ​ផល​ប្រ​យោ​ជ​ពួក​អ្នក ឯង​ហ៊ាន​វាយប្រហារ​ក្មេងស្រី​ម្នាក់​តើ​ក្នុង​ក្បាលមាន​ខួរ​ជាម​នុស្ស​ទេ ?​ខ្ញុំ​ក៏​អ្នកកាសែត​សារព័ត៌មាន​ម្នាក់​ដែរ​តាំងពី​ពួកអ្នកឯង​មិនទាន់​កើត មកម្ល៉េះ​..​។ ពួកអ្នកឯង​ស្គាល់​ជំនាន់​កាសែត​៤​ទំព័រ​ស​ខ្មៅ ២​សន្លឹក​នោះទេ​? មាន​ឈ្មោះថា​ភ្នំពេញ​ថ្មី​..​មិន​ស្គាល់​ទេ​..​ព្រោះ​អ្នកឯង​មិនទាន់​កើតមក​នៅឡើយ​មែន​ទេ​..?​។​

លោកស្រី ងិន ម៉ា​នី​យ៉ា និយាយថា ខ្ញុំ​ស្គាល់​វិជ្ជាជីវៈ​នេះ​ច្បាស់លាស់​ណាស់ ហើយក៏​មិន​យក​វិជ្ជាជីវៈ​នេះ​ទៅ​ជាន់ឈ្លី​នរណាម្នាក់​ដើម្បី​ជា​ផលប្រយោជន៍​ខ្លួនឯង​ដែរ​..​ហើយ​គ្រួសារ​មួយ​នេះ​ក៏បាន​ជួយ​ប្រទេស​នេះ​ច្រើន​ដែរ​…​សូមកុំ​ឲ្យ​ក្មេង​មាន​អារម្មណ៍​ថា​ស្អប់​ប្រទេស​ខ្លួនឯង​ស្អប់​ប្រជាជន​ខ្លួនឯង​ស្អប់​ជាតិ​សាសន៍​ខ្លួនឯង​។​មាន​អ្នកខ្លះ​ឆ្លៀតឱកាស​ពេលនេះ​សងសឹក​និង share សរសេរ​ពាក្យបញ្ឈឺ​បញ្ឆិតបញ្ឆៀង​ព្រោះតែ​ពួកគេ​ធ្វើ​មិនបាន​ផលប្រយោជន៍​ពី​កូន​ខ្ញុំ​បោក​ក្មេង​មិនបាន​មែន​ទេ​មនុស្ស​ចាស់​..?​។​

​អ្នកស្រី ងិន ម៉ា​នី​យ៉ា បញ្ជាក់​បន្ថែមថា​មាន​អ្នកខ្លះ​ថា កូន​ខ្ញុំ​មានកូន​អត់​ប្តី​. ?​អញ្ចឹង​បានន័យថា​អ្នកឯង​មិន​ស្គាល់​គ្រួសារ​ខ្ញុំ​ច្បាស់​នៅឡើយ​ទេ​កុំ​ប្រកាច់​ចេញមុខ​និយាយ​ផ្ដេសផ្ដាស​កូន​ខ្ញុំ​រៀបការ​ក្រាប​ក្បាល​ដល់​កន្ទេល​ត្រឹមត្រូវ ទទួលភ្ញៀវ ១០០​តុ​នៅ​កោះ​ពេជ្រ​….​។​គិតតែ​ខ្លួនឯង​វិញ​ទៅ​សងគុណ​ឪពុកម្ដាយ​ហើយ​ឬ​នៅ​តិច​ផើម​អត់​ប្ដី​ណា ! ហាហា​..​អ្វីដែល​ចង់​និយាយ​គឺមាន​ច្រើន​ទៀត​ប៉ុន្តែ​ខ្ញុំ​គិតថា​និយាយ​ត្រឹម​ប៉ុណ្ណេះ​សិន​បាន​ហើយ​ចាំមើល​បន្តទៀត​បងប្អូន​តើ​មាន​អ្វី​ន្លះ​ទៀត​ខ្ញុំ​តបស្នង​វិញ​ទេ​?៕​

Facebook Comments

អត្ថបទទាក់ទង