ភាគ​បន្ត ៖ អតីត​ភរិយា​ម្ចាស់​ផលិតកម្ម​LD ពន្លះ​អ្នក​ទើស​នាង ស្ដាប់​ហើយ​ឆ្អែត​បាយ​

Spread the love

ភ្នំពេញ ៖ រឿងរ៉ាវ ដែល​អតីត​ភរិយា​ម្ចាស់​ផលិតកម្ម​LD ប្រកាស​សុំ​ចិត្ត​មហាជន បរិច្ចាគ​ម្នាក់​៥​ដុល្លារ​សាងសង់​រូបសំណាក សាឡា​ត់ ស្រី​ឡាង​ ដើម្បី​ធ្វើ​ជា​គំរូ​ដល់​ក្មេង​ជំនាន់​ក្រោយ​ មិនទាន់​ទាន់​បាត់​ក្ដៅ​ផង ស្រាប់​តែ​មាន​អ្នក​ចេញ​មក​មក​ទើស​នាង​ថា ម៉េច​មិន​ទៅ​យក​ទៅ​ជួយ​អ្នកក្រ ឬ​ក្មេង​កំព្រា​ទៅ ហើយ​នាង​ក៏​ពន្លះ​ទៅវិញ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ទើស​នោះ​ឆ្អែត​បាយ​តែម្ដង។

ឆ្លើយ​តប​នឹង​អ្នក​រិះគន់​ នៅ​មុន​នេះ​បន្តិច អតីត​ភរិយា​លោក លៀក លីដា ម្ចាស់​Account Facebo ok ឈ្មោះ Phachaka June បាន​បកស្រាយ​ពន្លះ​ខ្លាំងៗទៅ​វិញ​ថា អត់​យល់​ត្រង់​មនុស្ស​ខ្លះ​ពេលខ្លះ ល្ងង់​មែនទែន ឬ​ធ្វើ​ល្ងង់​ទេ​ហា ​ឯង​និយាយ​លេង​សោះ​រឿង​ប្រមូល​លុយ 5$ នឹង វា​ទៅ ប្រាប់​ឯង​វិញ​ថា យក​ទៅ​ធ្វើ​រូបសំណាក​អត់​ប្រយោជន៍ ម៉េច​មិន​ទៅ​យក​ទៅជួយ​អ្នក​ក្រ ឬក្មេង​កំព្រា​ទៅ! យល់​ពាក្យ​ដៀមដាម​ហេស ភ្លើ​ម្លឹ​ងៗ ចិញ្ចឹម​ខ្លួន​ម៉េច​រស់​ទៅ ​ហើយ​អា​ខ្លះ​ថា ធុញ​ណាស់ ជេរ​គេ​តែឯង ហី​អាណា​អោយ​ងាប់​មកមើល​ ខ្ញុំ​ផុស​គោលបំណង​ចង់អោយ​អា​ឡាង​មើល​​តា​ស អោយ​វា​ក្តៅក្រហាយ ដូច​វា​ធ្លាប់​ធ្វើ​ដា​ក់​ខ្ញុំ​ពីមុន​ចឹ​ង​ហាស​! យល់​ពាក្យ​ថា​សងសឹក​អត់​?

អតីត​ភរិយា​ម្ចាស់​ផលិតកម្ម​LD ​វ័យ​ជិត​៣០ឆ្នាំ​រូប​នេះ ​បាន​បន្ត​ថា អាណា​ដឹង បើ​ Post ទៅ​គេ Share ចឹ​ង ហើយ​​អា​អ្នក​ទើសនឹង block ខ្លួនឯង​ចោល​ប៉ុន្មាន​ថ្ងៃ សិន​ទៅ ណាស់​តែ​អា​ខ្លះ​ចេះដឹង​រឿង​គេ​ដែរ! អ្នក​គាត់​ពេញចិត្ត Share គេ share ហើយ​គេ សប្បាយចិត្ត​ក៏ share ចុះ តែ​អា​ខ្លះ វា​រមាស់​រឿង​គេ​ដែរ​! ខ្ញុំ​មិនមែន​តារា តែ​វា​ជា​តារា​មនុស្ស​មហាជន ចឹ​ង​ទាល់តែ​ធ្វើ​ចឹង​បាន បាន​ផល​លឿន!

ចំពោះ​ការ​ផុស​ញឹកញាប់ ​ត្រូវ​បាន​នាង​លើក​ហេតុផល​ថា ​ហើយ​មិន​អាសា post ម៉េច​វា ក្តៅក្រហាយ​ចេញមុខ​បក​ស្រាយ ​បើ​វា​មិន​បកស្រាយ ​ធ្វើ​ម៉េច​ខ្ញុំ​​​អាច ចេញ ភស្តុតាង ច្បាស់ៗ អោយ​វា​ឃើញ ​ហើយ​​មហាជនឃើញ​ទៅ​! គឺ​ចង់អោយ​វា​ទ​ទួល​អ្វី​ដែល​វា​បានធ្វើ​! Bye ហាម​ព័ត៌មាន​ចុះ​ទៀត​ហាស! ខ្ញុំ​ទៅ Enjoy life ខ្ញុំ​ហើយ​ គឺ​ដេក​ផ្ទះ​ស្អំ​ភ្នែក៕











     

Facebook Comments

អត្ថបទទាក់ទង